បុណ្យអកអំបុក ប្រណាំងទូក-ង សុកត្រាំង ឆ្នាំ២០១៧ លើកទី៣ តំបន់វាល v រាបទន្លេគឺវឡុង នឹងប្រព្រឹត្តឡើងក្នុងអំឡុង៧ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែតុលារហូតដល់ថ្ងៃទី៣ ខែវិច្ឆិកានៅក្រុងសុកត្រាំង ខេត្តសុកត្រាំងដោយមានលក្ខណៈថ្មី ប្លែកនិងទាក់ទាញអារម្មណ៍។
ពិធីជូនរង្វាន់មេដាយមាសដល់ក្រុមកីឡាការិនីទូក-ងភូមិវិញញ៉ឹង។
ជាមួយនឹងបធានបទ “ពង្រីកអត្តសញ្ញាណវប្បធម៌ សមាហរណកម្មនិងអភិវឌ្ឍ“បុណ្យអកអំបុកប្រណាំងទូក-ង សុកត្រាំងឆ្នាំនេះ មានទំហំខ្នាតតំបន់វាលរាបទន្លេគឺវឡុង។ ពិធីបុណ្យមានសកម្មភាពជាច្រើនដូចជា៖ ប្រណាំងទូក-ង ពិធីសំពះព្រះខែ បណ្តែតប្រទីប ពិធីរៀបក្បួនព្យុហយាត្រាតាមដងវិថីនិងស្តារឡើងវិញទូកគែហៅ។ ទន្ទឹមនឹងនោះ នៅក្នុងពិធីបុណ្យមានទាំងផ្សារណាត់ពាណិជ្ជកម្ម សមោសរសិល្បៈយូកេណាមបូ សិក្ខាសាលា ”ទេសចរណ៍សុកត្រាំង-សក្តានុភាពនិងវិធានការអភិវឌ្ឍ”។ល។ ផ្សេងជាងរាល់ឆ្នាំក្នុងលក្ខន្តិកៈនៃរង្វាន់ប្រណាំងទូក-ង មានបន្ថែមសេចក្តីកំណត់កីឡាករ-ការិនីចូលរួមប្រកួតត្រូវតែជាជនជាតិខ្មែរ។ ចំនួនមនុស្សចូលរួមតាមទូកនីមួយៗពី៥០ដល់៧០នាក់ ក្នុងនោះកីឡាករចុះទូកអុំគឺ៥០នាក់។ តាមប្រសាសន៍របស់សមមិត្តលីប៊ិញកាង ប្រធានគណៈជនជាតិខេត្តសុកត្រាំង ឲ្យដឹង៖ ក្រៅពីប្រណាំងទូក-ង ពិធីរៀបក្បួនដង្ហែតាមដងវិថីឆ្នាំនេះ គឺផ្តោតទៅលើខ្លឹមសារព្យុហយាត្រាចូលទៅច្រកផ្លូវសំខាន់ៗក្នុងក្រុងសុកត្រាំង។ ក្រៅពីកងជួរធ្វើរូបភាពទូក-ង លើគោក ភ្លេងពិណពាទ្យ ប្រទីប។ល។ លើកដំបូងពិធីរៀបក្បួនដង្ហែតាមដងវិថីមានក្រុមជិះស្គី Patin ប្រដាល់។ល។ នាំមកនូវភាពរីករាយនិងពោរពេញទៅដោយពណ៌ចម្រុះនៃពិធីរៀបក្បួនដង្ហែតាមដងវិថី។ សមោសរសិល្បៈយូកេណាមបូនឹងរៀបចំឡើងក្នុងពិធីបុណ្យអកអំបុកឆ្នាំនេះ នេះគឺជាសកម្មភាពសំដៅអភិរក្សនិងពង្រីកសិល្បៈយូកេ-ដែលជាប្រភេទសិល្បៈពិសេសរបស់ជនរួមជាតិខ្មែរណាមបូ។ ក្រៅពីនោះ នៅនាពិធីបុណ្យផ្សារណាត់ពាណិជ្ជកម្មតាំងពិព័រណ៍មានខ្នាតធំជាងឆ្នាំមុនៗ ដោយមានល្វែងដាក់វត្ថុតាំងចំនួន៥០០របស់អង្គភាព និងអាជីវកម្មដែលចូលរួមជាង២០០។ គណៈរៀបចំផ្សារណាត់យកចិត្តទុកដាក់យ៉ាងពិសេសដល់ការ “តាំងពិព័រណ៍ផលិតផលផលានុផលនៅវាលរាបទន្លេគឺវឡុង” ឆ្ពោះទៅរកការបង្កើតទម្រង់រូបភាព ដាក់តាំងផ្លែឈើល្អប្រណីតជាច្រើន ទាក់ទាញភ្ញៀវទេសចរណ៍។
សមមិត្ត ង៉ោហ៊ុង- អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង មានប្រសាសន៍៖ ការងារត្រៀមឲ្យពិធីបុណ្យឃើញថាបានរួចរាល់។ រៀបចំពិធីបុណ្យនេះ សំដៅបង្កើតផលិតផលវប្បធម៌ពិសេសឆ្លើយតបនឹងគោលបំណងរបស់ជនរួមជាតិ និងបម្រើឲ្យការអភិវឌ្ឍទេសចរណ៍ខេត្តសុកត្រាំងតាមទិសចងសម្ព័ន្ធក្នុងតំបន់ភូមិភាគផង ផ្សារភ្ជាប់ជាមួយនឹងការអនុវត្តទិសដៅអភិរក្ស និងពង្រីកនូវតម្លៃប្រវេណីរបស់ជនរួមជាតិបណ្តាជនជាតិ រួមចំណែកកសាងខឿនវប្បធម៌វៀតណាម ជឿនលឿនដិតដាមដោយអត្តសញ្ញាណជនជាតិទៀតផង”៕
ថាញ់ផុង-វ៉ាន់តឹន