23/10/2017 - 16:13

ដើម្បី​វាល​រាប​ទន្លេ​គឺវ​ឡុង អភិ​វឌ្ឍ​ចីរ​ភាព​

រដ្ឋា​ភិ​បាល​ទើប​រៀប​ចំ​សន្និ​បាត​នៅ​ក្រុង​កឹង​ធើ ពិ​ភាក្សា​អំ​ពី​សេចក្ដី​សម្រេច​នៃ​គោល​ន​យោ​បាយ​សម្រាប់​វា​ល​រាប​ទន្លេ​គឺ​វឡុង​។ យោង​លើ​មូល​ដ្ឋាន​នោះ រដ្ឋា​ភិ​បាល​នឹង​មាន​សេច​ក្ដី​សម្រេច​ប្រ​កប​ដោយ​ទស្សន​វិ​ស័យ​ជា​យុទ្ធ​សាស្រ្ត សំ​ដៅ​ធ្វើ​ឲ្យ​វាល​រាប​ទន្លេ​គឺវ​ឡុង​មាន​ការ​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាព។

 

 ការ​អនុ​វត្តន៍​វិ​ទ្យា​សាស្រ្ត​និង​បច្ចេក​វិ​ទ្យា​ដើម្បី​បង្កើន​តម្លៃ​ក​សិ​ផល​។

ក​សិ​ផល​ចម្បង​របស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​គឺ​ស្រូវ​អង្ករ ផ្លែ​ឈើ​និង​ជល​ផល​បាន​និង​កំ​ពុង​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​។ ថ្វី​បើ​ដូច្នោះ​ក្ដី គុណ​ភាព​និង​តម្លៃ​ផលិត​ផល​នៅ​ខ្វះ​សមត្ថ​ភាព​ប្រ​ជែង​នៅ​ពេល​នាំ​ចេញ​។ វាល​រាប​ទន្លេ​គឺវ​ឡុង នៅ​មាន​ស្ថាន​ភាព​ប្រើ​ប្រាស់​ធន​ធាន​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្មាន​ស្ថិរ​ភាព អត្រា​គ្រួ​សា​រ​ក្រី​ក្រ នៅ​ខ្ពស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​អន់​ថយ ប្រ​ភព​ធន​ធាន​មនុស្ស​នៅ​មាន​កម្រិត​។ ទន្ទឹម​នឹង​នោះ ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ក៏​ជា​ឧបសគ្គ​សម្រាប់​ទូ​ទាំង​តំ​បន់​ផង​ដែរ​។

ឯក​ភាព​នឹង​ទស្សនៈ​របស់​អ្នក​វិ​ទ្យា​សាស្រ្ត​ទាំង​ឡាយ​បាន​លើក​ឡើង​ក្នុង​សន្និ​បាត​នា យក​រដ្ឋ​មន្រ្តី​ង្វៀន​ស្វឹង​ភុក គូស​បញ្ជាក់​៖ គប្បី​លំ​នឹង​ប្រ​ភព​ទឹក​និង​មនុស្ស​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង ទើប​ឈ្មោះ​ថា​ជោគ​ជ័យ​ក្នុង​ការ​សម្រប​សម្រួល​ជា​មួយ​ធម្ម​ជាតិ​។ ព្រោះ​ហេតុ​ដូច្នោះ នា​យក​រដ្ឋ​មន្រ្តី​បាន​លើក​ឡើង​ចក្ខុ​វិ​ស័យ​ថ្មី​ស្ដី​ពី​ការ​អភិ​វឌ្ឍន៍​វាល​រាប​ទន្លេ​គឺវ​ឡុង នោះ​គឺ​កសាង​ខឿន​សេដ្ឋ​កិច្ច​កសិ​កម្ម​ឆ្លាត​វៃ ចីរ​ភាព​មាន​តម្លៃ​សេដ្ឋ​កិច្ចខ្ពស់​។ អភិ​វឌ្ឍ​អប់​រំ និង​វិទ្យា​សាស្រ្ត​-បច្ចេក​វិជ្ជា ច្នៃ​ប្រ​តិដ្ឋ​អនុ​វត្ត​បច្ចេក​វិជ្ជា​ជឿន​លឿន​ក្នុង​ការ​ផលិត​កសិ​កម្ម ដើម្បី​លើក​កម្ពស់​តម្លៃ​ផលិត​ផល​។ លោក​នា​យក​រដ្ឋ​មន្រ្តី​សំ​ណូម​ពរ​ដល់​ភូមិ​ភាគ​ទាំង​ឡាយ​ក្នុង​តំ​បន់ គប្បី​ចង​សម្ព័ន្ធ​ក្នុង​ការ​អភិ​វឌ្ឍន៍​រាល់​ស​កម្ម​ភាព​វិ​និ​យោគ​ទុន​ត្រូវ​មាន​ការ​សម្រប​សម្រួល​ជា​ធ្លុង​មួយ  ដើម្បី​ធា​នា​លក្ខណៈ​អន្តរ​តំ​បន់ អន្តរ​ផ្នែក មាន​ចំ​ណុច​សំ​ខាន់​ៗ​។ ទស្សន​ទាន​ស្ដី​ពី​ការ​អភិ​វឌ្ឍន៍ វាល​រាប​ទន្លេ​គឺវ​ឡុង​ក្នុង​ពេល​ខាង​មុខ​នោះ​គឺមិន​បន្ត​ការ​ផលិត​ស្រូវ​៣​រដូវ​ហើយ​ផ្ដុំ​កម្លាំង​អភិ​វឌ្ឍ​ពូជ​ដំ​ណាំ​ប្រើ​ប្រាស់​ទឹក​តិច មាន​ការ​ចូល​រួម​អំ​ពី​សំ​ណាក់​អា​ជីវ​កម្ម​ទាំង​ឡាយ​។ ទន្ទឹម​នឹង​នោះ រដ្ឋា​ភិ​បាល​នឹង​បង្កើន​ការ​វិ​និ​យោគ​ទុន​សម្រាប់​ការ​អប់​រំ នោះ​ក៏​ជា​កត្តា​កំ​ណត់​សម្រេច​ដល់​ការ​អភិ​វឌ្ឍន៍​របស់​វាល​រាប​ទន្លេ​គឺវ​ឡុង សំ​ដៅ​សម្រេច​គោល​ដៅ​បង្កើន​ប្រាក់​ចំ​ណូល​ដល់​ប្រ​ជា​ជន​ម្នាក់​ៗ​ក្នុង​តំ​បន់​ឡើង​ដល់១០.០០០USD​ នា​ឆ្នាំ​២០៥០​។ នា​យក​រដ្ឋ​មន្រ្តី​មាន​ប្រ​សាសន៍ រដ្ឋា​ភិ​បាល​នឹង​បង្កើត​យន្ត​ការ​សម្រប​សម្រួល​រួម​ជា​មួយ​នឹង​មូល​និ​ធិ​ស្ដី​ពី​ការ​អភិ​វឌ្ឍន៍​វាល​រាប​ទន្លេ​គឺវ​ឡុង​។ ចំ​ពោះ​មុខ​មជ្ឈិម​នឹង​វិ​និ​យោគ​១​ពាន់​លានUSD សម្រាប់​កសាង​លូ​បន្ថែម​បន្ថយ​កម្រិត​ទឹក​និង​គម្រោង​បង្ការ រ​បេះ​ដី ច្រោះ​ដី​កៀរ​គរ​អា​ជីវ​កម្ម​ឯក​ជន ចូល​រួម​ក្នុង​គម្រោង​ផ្សេងៗ​ជា​ច្រើន​ទៀត បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​។

នា​យក​រដ្ឋ​មន្រ្តី ង្វៀន​ស្វឹង​ភុក អះ​អាង​៖ រាល់​សេចក្ដី​សម្រេច​នៃ​គោល​ន​យោ​បាយ​គប្បី​យក​យោ​បល់​ប្រ​ជា​ជន ដើម្បី​ប្រ​ជា​ជន​ត្រួត​ពិ​និត្យ ធ្វើ​វិ​វេច​នា​។ រដ្ឋា​ភិ​បាល​បន្ត​ការ​ក្ដោប​ក្ដាប់​និង​ទទួល​យក​សំ​ណើ​របស់​អ្នក​វិ​ទ្យា​សាស្រ្ត​ទាំង​ឡាយ​ឲ្យ​បាន​គ្រប់​គ្រាន់​ ព្រម​​ជា​មួយ​នោះ អំ​ពាវ​នាវ​ប្រ​ជា​ជន​គប្បី​ផ្ដល់​ជា​យោ​បល់​ប្រ​កប​ដោយ​ប្រ​យោជន៍ ដើម្បី​រួម​ជា​មួយ​រដ្ឋា​ភិ​បាល​អភិ​វឌ្ឍ​​ចីរ​ភាព​វាល​រាប​ទន្លេ​គឺវ​ឡុង​សម្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​៕                

  ថាញ់​ផុង​ – សេ​រី​ ​

ចែករំលែកអត្ថបទ