អនុសេនីយ៍ឯក យ័ញប៊ិតថាវ ជនជាតិខ្មែរបច្ចុប្បន្នជាសមាជិកគណៈប្រតិបត្តិការសម្ព័ន្ធយុវជននគរបាលខេត្តកៀងយ៉ាង លេខាសាខាសម្ព័ន្ធយុវជន ការិយាល័យគ្រប់គ្រងអន្តោ ប្រវេសន៍និងជាអនុប្រធានកងគ្រប់គ្រងឆ្លងដែននៃការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍។ អនុសេនីយ៍ឯក យ័ញប៊ិតថាវតែងបានថ្នាក់ដឹកនាំអង្គភាពទំនុកចិត្ត មិត្តរួមកងនិងប្រជាជន ស្រឡាញ់រាប់អាន។
អនុសេនីយ៍ឯកយ័ញប៊ិតថាវ កំពុងណែនាំប្រជាជនធ្វើលិខិតឆ្លងដែន។
រៀងរាល់ថ្ងៃ អនុសេនីយ៍ឯក យ័ញប៊ិតថាវ តែងជួបប្រាស្រ័យនឹងប្រជាជនជារឿយៗ ដើម្បីណែនាំបែបបទស្នើ សូមផ្តល់លិខិតឆ្លងដែន។ ប៊ិតថាវ ជាអ្នករួសរាយ ចេះសម្តែងការគួរសម មិនធ្វើឲ្យធុញទ្រាន់ មិនទាមទារអ្វីពីប្រជាជន ជួយបំពេញចំណុចខ្វះចន្លោះនិងជូនលទ្ធផលតាម ពេលកំណត់ដោយមិនទុកឲ្យប្រជាជនទៅមកច្រើនសារ។ ក្នុងមុខជំនាញ ប៊ិតថាវ តែងលើកកម្ពស់ស្មារតីទទួលបន្ទុកតួនាទីជាអ្នកបញ្ជាការ ជំនួយការឲ្យថ្នាក់ដឹកនាំធ្វើសេនាធិការជូននគរបាលខេត្តអនុវត្តកម្មវិធី ផែនការវិធានការវិជ្ជាជីវៈលើវិស័យគ្រប់គ្រងអន្តោប្រវេសន៍។
ពេលសាកសួរពីកម្លាំងចលករនាំឲ្យអនុវត្តសម្រេចឆ្នើមភារកិច្ច ប៊ិតថាវ ចែករំលែក៖“ខ្ញុំតែងចងចាំដំបូន្មានអ៊ំ ក្នុងនាមជាកម្មាភិបាលត្រូវខិតខំប្រឹងប្រែងរួមចំណែកអស់ពីសមត្ថភាពដើម្បីអភិវឌ្ឍន៍របស់សហគមន៍” ។ ប៊ិតថាវ តែងរំពឹងគិត ដើម្បីរៀនសូត្រ និងធ្វើ តាមគំរូសីលធម៌របស់លោកប្រធានហូជីមិញយើងគ្រប់រូបគប្បីរៀនសូត្រជានិច្ច។ រៀនទាំងទង្វើនិងតួនាទីការងារធ្វើយ៉ាងណានាំមកប្រសិទ្ធភាពខ្ពស់ និងជ្រួតជ្រាបដំបូន្មាន “អ្វីមានប្រយោជន៍ដល់ប្រជាជន គប្បីធ្វើអ្វី គ្មានប្រយោជន៍ គប្បីចៀសវាង”។ ម្យ៉ាងវិញទៀត ប៊ិតថាវតែងលើកកម្ពស់ស្មារតីទទួលបន្ទុក តួនាទីយុទ្ធជននគរបាលប្រជាជនដោយគោលលំនាំ “រាល់ថ្ងៃធ្វើទង្វើល្អដើម្បីប្រជាជន”...។
សមមិត្តង្វៀនវៀតតៀង សមាជិកគណៈប្រតិបត្តិការនៃគណៈកម្មាធិការបក្ស ការិយាល័យគ្រប់គ្រងអន្តោប្រវេសន៍ បញ្ជាក់៖ “សមមិត្តប៊ិតថាវ ជាអ្នកខ្នះខ្នែង រួសរាយ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការងារម្ចាស់ការរៀបចំការងារប្រកបដោយវិទ្យាសាស្រ្ត មានគំនិតច្នៃប្រតិដ្ឋក្នុងការងារជំនាញសកម្មចូលរួមនៅរាល់សកម្មភាពរបស់អង្គការមហាជន ធ្វើសេនាធិការជូនគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់រៀបចំជោគជ័យនៅរាល់ការចលនាសកម្មភាព របស់សាខាសម្ព័ន្ធយុវជន ផ្តើមពីនោះ នាំមកនូវលទ្ធផលល្អៗ ជូនសមូហភាពនិងបុគ្គល។ ឆ្លងតាមរយៈការងារជាក់ស្តែង សមមិត្តដឹកនាំយុទ្ធជនក្នុងកងអនុវត្តបានល្អនូវភារកិច្ចដែលបានប្រគល់ជូន”។
ផ្តើមពីការខិតខំប្រឹងប្រែងក្នុងការងារ សម្ព័ន្ធយុវជននិងមុខជំនាញ ពិសេសគឺគាំទ្រការចលនា“យុវវ័យនគរបាលប្រជាជនវៀតណាម រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ គំរូសីលធម៌ ឥរិយាបទហូជីមិញ” ប៊ិតថាវ មានកិត្តិយសទទួលបានលិខិតសរសើរជាច្រើនរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់។ ជាច្រើនឆ្នាំបន្តបន្ទាប់ អនុសេនីយ៍ ឯកយ័ញប៊ិតថាវ តែងសម្រេចកិត្តិនាម យុទ្ធជនជឿនលឿន យុទ្ធជនប្រឡងប្រណាំងថ្នាក់មូលដ្ឋាន៕
ឡេស៊ាង-មុនី