10/10/2017 - 15:07

បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​លើ​ដំ​ណាំ​សត្វ​ចិញ្ចឹម

ឃុំ​ហ៊ី​វ​តឺ ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ កំ​ពុង​ស​កម្ម​អ​នុ​វត្ត​វិ​ធាន​ការ ដើម្បី​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​លើ​ដំ​ណាំ​ស្រូវ​និង​សត្វ​ចិញ្ចឹម​។

 

ប្រ​ធាន​ភូមិ​អូ​រ​ត្រាវ​(ឈរ​កណ្តាល​) កំ​ពុង​ណែ​នាំ​ពីរ​បៀប​ចិញ្ចឹម​គោ​ជា​មួយ​នឹង​គ្រួ​សារ​

លោក​ថាច់​ចន្ទ​។

បច្ចុប្បន្ន ក​សិ​ករ​ឃុំ​ហ៊ីវ​តឺ កំ​ពុង​ចិញ្ចឹម​ប​សុ​សត្វ​និង​ប​សុ​បក្សី​៤៤.៥១៥​ក្បាល​។ ក្នុង​នោះ​មាន​គោ​៣.១៦៥​ក្បាលជ្រូក​៥.៨៥០​ក្បាល មាន់​ទា​ជាង​៣៥.០០០​ក្បាល​។ ផ្នែក​ក​សិ​កម្ម​ឃុំ​បាន​រៀប​ចំ​ចាក់​វ៉ាក់​សាំង​បង្ការ​រោគ​ឲ្យ​ជ្រូក គោ​ជាង​៣.៥០០ក្បាល មាន់​ទា​៥.២០០​ក្បាល ព្រម​ទាំង​ណែ​នាំ​មា​​មីង​ពី​របៀប​បង្ការ​រោគ​អ​នា​ម័យ​បរិ​ស្ថាន​ជ្រះ​ស្អាត សុ​វត្ថិ​ភាព ធ្វើ​តាម​បរិ​ច្ឆេទ​ចាក់​វ៉ាក់​សាំង​គ្រប់​កំ​ណត់​។ ការ​បង្ការ​ទប់​ស្កាត់​ដង្កូវ​ក្រា​លើ​ដំ​ណាំ​ស្រូវ​រដូវ​សម្រក​ឆ្នាំ​២០១៧ ផ្នែក​ក​សិ​កម្ម​ឃុំ​បាន​ជូន​ដំ​ណឹង​ដល់​កសិ​ករ​អំ​ពី​បរិច្ឆេទ​សាប​ព្រោះ របៀប​ជ្រើស​ពូជ​សំ​ដៅ​បង្ការ​បញ្ចៀស​ជំ​ងឺ​ដង្កូវ​ក្រា​និង​រ​លំ​។ តាម​ផ្នែក​ក​សិ​កម្ម​ឃុំ​ហ៊ីវ​តឺ ក្នុង​២​លើក​សាប​ព្រោះ​ស្រូវ​រដូវ​សម្រក​ឆ្នាំ​២០១៧ ក​សិ​ករ​ឃុំ​ហ៊ីវ​តឺ​ បានសាប​ព្រោះ​លើ​ផ្ទៃ​ដី​១.៨៦៥​ហិក​តា សម្រេច​១០០​%​នៃ​ផែន​ការ​។ រដូវ​នេះ ក​សិ​ករ​ភាគ​ច្រើន​ប្រើ​ពូជ​៤៩០០ ក្នុង​នោះ​ពូជ​ដែល​បាន​ឆ្លង​កាត់​ការ​ពិ​សោធន៍​គុណ​ភាព​ខ្ពស់​សម្រេច​៨១,៦៦%​។ សព្វ​ថ្ងៃ​អា​កាស​ធាតុ​ប្រែ​ប្រួល​ស្មុគ​ស្មាញ ភ្លៀង​ក្តៅ​មិន​ទៀង​ទាត់ បង្ក​លក្ខណៈ​ឲ្យ​ដង្កូវ​ក្រា​បំ​ផ្លាញ​ស្រូវ​។ ព្រោះ​ហេតុ​នោះ ចាប់​តាំង​ពី​ដើម​រដូវ ឃុំ​សំ​ណូម​ពរ​ក​សិ​ករ​គប្បី​ទៅ​រ​វាំង​ស្រែ​ជា​ប្រ​ចាំ ដើម្បី​បង្ការ​កម្ចាត់​ជំ​ងឺ​ដង្កូវ​ក្រា​បាន​ទាន់​ពេល​។ បច្ចុប្បន្ន​ដំ​ណាំ​ស្រូវ​លើ​ភូមិ​សាស្រ្ត​ឃុំ​កំ​ពុង​មាន​ការ​លូត​លាស់​ល្អ ស្ថាន​ភា​ព​ជំ​ងឺ ដង្កូវ​ក្រា​បំ​ផ្លាញ​ស្រូវ​ក្នុង​ដំ​ណាក់​ការ​នេះ​គ្មាន​អ្វី​គួរ​ឲ្យ​កត់​សម្គាល់​។

បង​គីម​តឺ នៅ​ភូមិ​អូរ​ត្រាវ ឃុំ​ហ៊ីវ​តឺ ឲ្យ​ដឹង​៖ “ខ្ញុំ​ធ្វើ​ស្រែ​៥០​កុង ចិញ្ចឹម​គោ​៥​ក្បាល ក្រ​បី​១​ក្បាល​និង​មាន់ ទា​ម្ភៃ​សាម​សិប​ក្បាល​។ ក្នុង​ការ​ដាំ​ដុះ​ក៏​ដូច​ជា​ចិញ្ចឹម​សត្វ ខ្ញុំ​តែង​អ​នុ​វត្ត​តាម​បចេ្ចក​ទេាស​ចាក់​វ៉ាក់​សាំង​បង្ការ​គ្រប់​តាម​កំ​ណត់​និង​អនុ​វត្ត​វិ​ធាន​ការ​ចិញ្ចឹម​តាម​បែប​ជីវ​សុ​វត្ថិ​ភាព​”​។ បង​ថាច់​ចន្ទ នៅ​ភូមិ​អូរ​ត្រាវ​ឲ្យ​ដឹង​បន្ថែម​៖ “គ្រួ​សារ​ខ្ញុំ​ធ្វើ​ស្រែ​១៦​កុង ចិញ្ចឹម​គោ​៨​ក្បាល​និង​ទា​ពង​ប្រ​មាណ​៣០០​ក្បាល​។ ខ្ញុំ​ធ្វើ​តាម​បែប​បទ​ចិញ្ចឹម​សត្វ ដាំ​ដុះ​តាម​ការ​ណែ​នាំ​ពី​ផ្នែក​ជំ​នាញ​ក​សិ​កម្ម​ដែល​បាន​ផ្តល់​អនុ​សាសន៍ ដើម្បី​បញ្ចៀស​ហា​និ​ភ័យ​”​។

លោក​ង្វៀន​ថាញ់​ហៀង បុគ្គ​លិក​ផ្នែកក​សិ​កម្ម​ឃុំ​ហ៊ីវ​តឺ ឲ្យ​ដឹង​៖ “ឃុំ​ម្ចាស់​ការ​បង្ការ​ទប់​ស្កាត់​រោគ​រាល​ដាល​លើ​សត្វ​ចិញ្ចឹម​និង​ដំ​ណាំស្រូវ កាត់​បន្ថយ​ទាប​បំ​ផុត​នូវ​ការ​ខូច​ខាត​ខាង​សេដ្ឋ​កិច្ច​ក៏​ដូច​ជា​ការ​ពារ​សុខ​ភាព​ជូន​សហ​គមន៍​បង្កើន​ប្រាក់​ចំ​ណូល​ជូន​មា​មីង​”​៕

                  សេីុង​ម៉ា​ល័យ​-មុ​នី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​គីម​តឺ