06/09/2017 - 10:19

វាចា​ប្រកប​ដោយ​ឆន្ទៈ​មោះ​មុត

កន្លង​ហើយ នៅ​ក្នុង​អង្គ​សិក្ខា​សាលា​រួម​យោបល់​បូក​សរុប​បទ​បញ្ជា​លេខ​៦៨​-​CT​/TW របស់​គណៈ​លេខា​បក្ស​ស្តីពី​ការងារ​តំបន់​ជនរួម​ជាតិ​ខ្មែរ​ណាមបូ អា​ស្រ័យ​គណៈ​កម្មា​ធិការ​ជន​ជាតិ​រៀប​ចំ មាន​យោបល់​ជា​ច្រើន​បាន​កត់​សម្គាល់​ថា បទ​បញ្ជា​នេះ បាន​សម​ស្រប ឆ្លើយ​តប​តាម​តម្រូវ​ការ​របស់​ព្រះ​សង្ឃ កម្មា​ភិ​បាល និង​ជន​រួម​ជាតិ បង្ក​ភាព​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​សម្រាប់​សេដ្ឋ​កិច្ច សង្គម លំ​នឹង​សន្តិ​សុខ ការ​ពារ​ប្រ​ទេស​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​។

បទ​បញ្ជា​លេខ​៦៨​បង្ក​លក្ខណៈ​ងាយ​​ស្រួលក្នុងការប្រតិបត្តិ​​ពុទ្ធ​សាស​នា​ខ្មែរ។

ព្រះ​ឧបជ្ឈាយ៍​ថាច់​សុខ​សាន្ត អនុ​ប្រ​ធាន​សមា​គម​សាមគ្គី​ព្រះ​សង្ឃ​សេ្ន​ហា​ជាតិ​ខេត្ត​ត្រា​វិញ​មាន​ថេរ​ដី​កាៈ ចេញ​បទ​បញ្ជា​លេខ​៦៨ បាន​បង្កលក្ខណៈ​ងាយ​ស្រួល​សម្រាប់​សកម្ម​ភាព​ការងារ​សាសនា​នៅលើ​ភូមិ​សាស្រ្ត។ ផ្តើម​ពី​នោះ សមា​គម​សាមគ្គី​ព្រះ​សង្ឃ​សេ្ន​ហា​ជាតិ​តែង​ពង្រីក​បាននូវ​ប្រ​ជា​ប្រិយ​ភាព​ក្នុង​ជន​រួម​ជាតិ​។ បន្ទាប់​មក​គឺ​បណ្តា​សា​លា​ចំណេះ​ទូ​ទៅ ​ជន​ជាតិអន្តេ​វា​សិក​បាន​បង្កើត ដើម្បី​បង្ក​លក្ខណៈ​សម្រាប់​ក្មួយ​ៗជា​កូន​ចៅ​គ្រួ​សារ​ក្រីក្រ​រៀន​សូត្រ​។ ទន្ទឹម​នឹង​នោះ ចំ​ពោះ​គោល​នយោ​បាយ​របស់​រដ្ឋ​ដែល​វិនិយោគ​អភិវឌ្ឍ​ហេដ្ឋា រចនា​សម្ព័ន្ធ ជំនួយ​ទុន​បាន​ជួយ​ឲ្យ​ជន​រួម​ជាតិ​ភាគ​តិច​ចាកផុត​ពី​ភាព​ក្រីក្រ ជីវ​ភាព បាន​កែ​លម្អ​ឡើង​។ ស្រប​មតិ​ជា​មួយ​នឹង​យោ​បល់​កត់​សម្គាល់​នេះ​ដែរ ថ្នាក់​ដឹក​នាំ សមា​គម​សាមគ្គី​ព្រះសង្ឃ​សេ្ន​ហា​ជាតិ​ខេត្ត​សុក​ត្រាំង កៀង​យ៉ាង ក្រុង​ហូ​ជី​មិញ ក្រុង​កឹង​ធើ បាន​ស្នើ​គណៈ​លេខា​បក្ស​បូក​សរុប និង​ចេញ​បទ​បញ្ជា​ថ្មី ដើម្បី​បន្ត​ការ​ពង្រីក សមិទ្ធ​ផល​ដែល​សម្រេច​បានពី​​​គោល​ការណ៍ គោល​នយោ​បាយ​របស់​បក្ស និង​រដ្ឋ​ដែល បាន​គិត​គូរ​ជូន​ជន​រួម​ជាតិ​ខ្មែរ ឆ្លើយ​តប​តាម​តម្រូវ​ការ​ក្នុង​ស្ថាន​ភាព​ថ្មី។

សម​មិត្ត​សុើង​ភឿកហ្វាង អតីត​អនុ​រដ្ឋ​មន្រ្តី អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ កត់​សម្គាល់ៈ ការ​ចេញ​បទ​បញ្ជា​លេខ​៦៨ បាន​ធ្វើឲ្យ​ផ្លាស់​ប្តូរ​គ្រប់​វិស័យ នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។ ការ​បញ្ចេញ​បទ​បញ្ជា ស្រប​នឹង​ដំ​ណាក់​កាល​ជួប​ការ​លំ​បាក​ពី​ការ ងារ​ជន​ជាតិ​នា​ពេល​នោះ បទ​បញ្ជា​បាន​សម្តែង​បង្ហាញ​យ៉ាង​គ្រប់​គ្រាន់ ឆ្លើយ​តប​គ្រប់​សព្វ​តម្រូវ​ការដោះ​ស្រាយ​ស្ថាន​ភាព​តំបន់​ជន​រួម​ជាតិ​ខ្មែរ​។ ផ្តើម​ពី​បទ​បញ្ជា​នេះ មាន​កម្ម​វិធី គម្រោង​ពិសេស​ជា​ច្រើន​បាន កើត​មាន​ឡើង ឆ្លើយ​តប​តម្រូវ​ការ​អភិ​វឌ្ឍន៍​សេដ្ឋ​កិច្ច-សង្គម​ក្នុង​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។ ឆ្លង​តាម​រយៈ​នោះ ផែន​មហា​សា​មគ្គីជន​ជាតិ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែ​ពង្រឹង​ក្តី​ទំនុក​ចិត្ត​ ទៅ​លើការ​ដឹក​នាំ​របស់​បក្ស​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ កាន់​តែ​រឹង​មាំ​។​

វប្បធម៌ ទំនៀម​ទម្លាប់​របស់ជន​រួម​ជាតិ​ខ្មែរ​ណាមបូ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃកាន់​តែលើក​តម្កើង។

អនុ​រដ្ឋ​មន្រ្តី អនុ​ប្រធាន​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ឡេ​សុើង​ហាយ បាន​អំណរ​គុណយ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​អ្នក​តំ​ណាង ព្រះ​សង្ឃ​បាន​លះ​បង់​ពេល​វេលា​សិក្សា​ស្រាវជ្រាវ​ក្តោប​ក្តាប់​ស្ថាន​ភាព​ពិត​ប្រាកដ​នៅ​លើ​ភូមិ​សាស្រ្ត និង​មាន​យោបល់​រួម​ចំ​ណែក ដោយ​ស​មាន​ចិត្ត សម​ស្រប​។ ក៏ប៉ុន្តែ ជា​មួយ​នឹង​ដំណាក់​ការ​មួយ​យ៉ាង​វែង​ក្នុង​ការ កសាង​គោល​នយោ​បាយ ត្រូវ​មាន​ការ​ទទួល ស្គាល់​ផ្នែក​សកម្ម និង​ផ្នែក​ដែល​នៅ​ជួប​ការ​លំបាក​របស់​ភូមិ​ភាគ​នី​មួយៗ មាន​ខ្លឹម​សារ​ជា ច្រើន ត្រូវ​កែ​សម្រួល​បំពេញ​បន្ថែម​ដើម្បី ឲ្យ​បាន​សម​ស្រប​នឹង​ស្ថាន​ភាព និង​ដំ​ណាក់​កាល​​អភិ​វឌ្ឍ​របស់​ជន​រួម​ជាតិ​នា​បច្ចុប្បន្ន។ សម​មិត្ត ឡេ​សុើង​ហាយ សំ​ណូម​ពរនា​យក​ដ្ឋាន​ភូមិភាគ III  ក្រោម​ឱវាទ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ក្រៅ​ពី​ការ​កត់​សម្គាល់  និង​កត់​ត្រា​នូវ​យោ​បល់​រួម​ចំ​ណែក​របស់​តំណាង​ទាំង​ឡាយ​ ក្នុង​អង្គសិក្ខា​សាលា គប្បី​បន្ត​ការ​សូម​យោ​បល់​រួម​ចំណែក​របស់​តំ​ណាង ឆ្លង​តាម​ឯក​សារ ក្នុង​រយៈ​កាល​ខាង​មុខ ដើម្បី​បូក​សរុប ហើយ​នឹង​លើក​ជូន​អង្គ​ភាព ជា​អធិប​តី បូកសរុប​បទ​បញ្ជា​ក្នុង​រយៈ​កាល ខាង​មុខ​៕

ថាញ់ផុង-សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បទ​បញ្ជា​លេខ​៦៨