លោកស្រីប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹង បានទទួលជួបសំណេះសំណាលជាមួយកុមារគំរូសម្រេចស្នាដៃឆ្នើមក្នុងការសិក្សាប្រមាណ២០០រូប តំណាងកុមារជនជាតិទាំង៥៤ជាបងប្អូន និងកម្មាភិបាលទទួលបន្ទុកកងក្នុងទូទាំងប្រទេស មកចូលរួមសមោសរកុមារបណ្ដាជនជាតិទូទាំងប្រទេសឆ្នាំ២០១៧ អាស្រ័យដោយក្រុមប្រឹក្សា កងកុមារមជ្ឈិមរៀបចំឡើង។
លោកស្រីប្រធានរដ្ឋសភា ង្វៀនធីកីមង៉ឹង ថតរូបជាមួយនឹងកុមារគំរូឆ្នើម។
លោកស្រីប្រធានរដ្ឋសភា គូសបញ្ជាក់ សមោសរកុមារបណ្ដាជនជាតិទូទាំងប្រទេស លើកទី III ឆ្នាំ២០១៧ ជាទិវាជួបជុំនៃស្មារតី សាមគ្គីជនជាតិ ហើយក៏ជាឱកាសដើម្បី ស្ងើចសរសើរ លើកទឹកចិត្តដល់សមាជិក កងកុមារបណ្ដាជនជាតិ ដែលសម្រេចបាន ស្នាដៃឆ្នើមការងាររបស់កង និងចលនាកុមារ; បង្កើតជាវេទិកា ដើម្បីប្អូនៗកុមារបានរៀនសូត្រ ទំនាក់ទំនង ពង្រីកស្មារតីសាមគ្គី រួមគ្នាប្រឡងប្រណាំងរៀនសូត្រ លត់ដំ និងរីកចម្រើន។ ទន្ទឹមនឹងនោះ ឆ្លងតាមរយៈ សកម្មភាពនេះ រួមចំណែកទាក់ទាញនូវការ យកចិត្តទុកដាក់ វិនិយោគទុនពីគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែក អង្គការមហាជនក្នុងការងារ អប់រំយុវជន។ លោកស្រីប្រធានរដ្ឋសភា បានស្នើ រយៈពេលខាងមុខ មជ្ឈិមសម្ព័ន្ធ យុវជនកុម្មុយនិស្តហូជីមិញ បន្តចង្អុលការ បំផុសថែមទៀតនូវកម្មវិធី សកម្មភាពថែទាំ ឧបត្ថម្ភដល់ប្អូនៗកុមារ ពិសេសគឺ ក្មួយៗ កុមារនៅតំបន់ជ្រៅ តំបន់ដាច់ស្រយាល មានជីវភាពលំបាក; រៀបចំកម្មវិធី សួនកម្សាន្តដ៏មានប្រយោជន៍សម្រាប់ក្មួយៗកុមារ នៅគ្រប់តំបន់ក្នុងទូទាំងប្រទេសបានលេងកម្សាន្ត រៀនសូត្រ ប្រជុំជីវភាពត្រឹមត្រូវ។ ក្រុមប្រឹក្សាកងកុមារមជ្ឈិម បងប្អូនដែលទទួលបន្ទុកកង គប្បីបន្តការណែនាំប្រជុំជីវភាព ធ្វើជាស្នូលក្នុងរាល់ចលនាថែទាំអប់រំ កុមារ ពង្រីកវិសាលភាពគំរូឆ្នើមៗ ឧបត្ថម្ភគាំទ្រប្អូនៗកុមារមានស្ថានភាពលំបាកពិសេស ឈានឡើងក្នុងជីវភាព ក្នុងការរៀនសូត្រ។ លោកស្រីប្រធានរដ្ឋសភា សង្កត់ធ្ងន់ ទៅលើសាលារៀន បងប្អូនដែលទទួលបន្ទុកកង គប្បីធ្វើសមទិនចំណេះដឹងជាប្រចាំ ដើម្បីអប់រំបំណិនជីវិត បំណិនស្វ័យការពារសម្រាប់កុមារ ផ្ដើមពីនោះ រួមចំណែកអនុវត្តឲ្យរឹតតែល្អថែមទៀត ក្នុងការងារថែទាំ អប់រំនិងការពារកុមារក្នុងស្ថានភាពថ្មី៕
យោងតាមTTXVN - ប្រែសម្រួលៈ ពេជ្រសឿន