30/08/2017 - 14:20

កឹង​ធើ​រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន​អប​អរ​សា​ទរ​បុណ្យ​ជាតិ​ថ្ងៃ​២ កញ្ញា

ដើម្បី​បង្កើត​ស្នា​ដៃ​អប​អរ​សា​ទរ​អនុស្សាវ​រីយ៍​ ៧២ ​ឆ្នាំ​ទិ​វា​បុណ្យ​ជាតិ​នៃ​ប្រ​ទេស​សា​ធារ​ណ​រដ្ឋ​សង្គម​និ​យម​វៀត​ណាម (០២/​៩/​១៩៤៥​-០២​/៩​/២០១៧​) ក្រុង​កឹង​ធើ​បាន​រៀប​ចំ​ស​កម្ម​ភាព​ជា​ច្រើន​ដើម្បី​អប​អរ​សា​ទរ គួប​ផ្សំ​នឹង​ការ​ផ្សាយ​ទេស​ចរណ៍​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​។

 សម្ដែង​សិល្បៈ​កំ​ដរ​ភ្ញៀវ​ទេស​ចរ​នៅ​រាត្រី​បណ្ដែត​ប្រ​ទីប​។

 ទូក​នា​រី​ខ្មែរ​វិញ​ថាញ់ ទ​ទួល​បាន​មេ​ដាយ​មាស​នៅ​ចម្ងាយ​២០០​ម៉ែត្រ​។

​​

ទិដ្ឋ​ភាព​ភ្ញៀវ​ទេស​ចរ​ទស្សនា​បណ្ដែត​ប្រ​ទីប​នៅ​លើ​ស្ពាន​ថ្មើរ​ជើង​។

ទូក​បុរស​វិញ​ថាញ់​យក​ជ័យ​ជម្នះ​លើ​ទូក​បុរស​កើ-​ដ ដណ្ដើម​បាន​មេ​ដាយ​មាស​។

ទិ​វា​ទេស​ចរណ៍-​រា​ត្រី​បណ្ដែត​ប្រ​ទីប​នៅ​និញ​កេវ ក្រុង​កឹង​ធើ បាន​ប្រា​រព្ធ​ឡើង​ក្នុង​អំ​ឡុង​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​​១៩​-២១ ខែ​សី​ហា ឆ្នាំ​២០​១៧។ ក្នុង​រា​ត្រី​នៃ​ទិ​វា​បុណ្យ​នេះ​បាន​រៀប​ចំ​បណ្ដែត​ប្រ​ទីប​ធំ​ៗ​ចំ​នួន​៣២ ដែល​ទទួល​​បាន​រង្វាន់​និង​ប្រ​ទីប​តូច​ៗ​រាប់​រយ​ទាក់​ទាញ​អ្នក​ទស្ស​នា​ជាង​៣.០០០​នាក់​។

  ក្រៅ​ពី​នោះ រង្វាន់​ប្រ​ណាំង​ទូក​ប្រ​ពៃ​ណី​ក្រុង​កឹង​ធើ​លើក​ទី​២ ឆ្នាំ​២០១៧ ក៏​បាន​រៀប​ចំ​ឡើង​ដែរ ប្រ​មូល​ផ្តុំ​កី​ឡា​ករ​ជិត​២០០​នាក់ ចំ​ណុះ​ក្រុម​ទូក​មក​ពី​ខណ្ឌ ស្រុក​ទាំង​អស់​ចូល​រួ​ម។ ស​រុប​ទូក​ចូល​រួម​ប្រ​កួត​មាន​១៧ទូក​ដណ្ដើម​យក​កម្រង​មេ​ដាយ​ចំ​នួន​៦ ផ្នែក​បុរស ផ្នែក​នា​រី​និង​បុរស​នា​រីចម្រុះ​ចម្ងាយ​២០០​ម៉ែត្រនិង​៣០០​ម៉ែត្រ ទាក់​ទាញ​អ្នក​ទស្ស​នា​គាំ​ទ្រ​ជាង​១០០០​នាក់​៕

ថាច់​ថាញ់​ភូ​-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ក្រុង​កឹង​ធើ