អនុវត្តអនុក្រឹត្យលេខ៨០/២០១១/NĐ-CPរបស់រដ្ឋាភិបាល កំណត់ស្ដីពីវិធានការធានាការវិលមករួមរស់នឹងសហ គមន៍ ចំពោះអ្នកអនុវត្តទោសជាប់ពន្ធនាគារចប់សព្វគ្រប់ រយៈពេលកន្លង ឃុំឡុងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ មានទង្វើជាក់ស្ដែងជួយដល់អ្នកអនុវត្តទោសជាប់ពន្ធនាគារចប់សព្វគ្រប់វិលមកភូមិភាគចូលរួមរស់នៅជាមួយសហគមន៍ ប្រឹងប្រែងធ្វើការរកស៊ី អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
អូនផាងហ្វាងថៀងខ្នះខ្នែងធ្វើការងាររកស៊ីខណៈពេលវិលមករួមរស់នឹងសហគមន៍។
លោកង្វៀនវុាំងវៀត ប្រធាននគរបាល ឃុំឡុងហ៊ីប ឲ្យដឹង៖ “បច្ចុប្បន្ន លើភូមិសាស្រ្តឃុំមានមុខសញ្ញា១៤នាក់ ក្រោយពីអនុវត្តទោសជាប់ពន្ធនាគាររួចស្រេចវិលមកភូមិភាគ និងកំពុងឋិតក្នុងដំណាក់កាលគ្រប់គ្រង។ ដើម្បីមុខសញ្ញាទាំងនេះ ឆាប់បានវិលមករួមរស់នៅនឹងសហគមន៍ គណៈកម្មាធិការប្រជាជនឃុំឡុងហ៊ីប ប្រគល់ភារកិច្ចដល់នគរបាលឃុំសហការជាមួយអង្គការមហាជននានា មានដូច៖ សមាគមកសិករ សម្ព័ន្ធយុវជន សមាគមនារីចុះទៅដល់គ្រួសារនីមួយៗសឹងតែរាល់ខែ ដើម្បីសួរសុខទុក្ខលើកទឹកចិត្តអប់រំ ស្មារតីគោរពច្បាប់ផ្សព្វផ្សាយគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ អំពីការជំនួយវិលមករួមរស់នឹងសហគមន៍និងការឧបត្ថម្ភរបស់ភូមិភាគ។ ទន្ទឹមនឹងនោះ ស្វែងយល់ពីបំណងប្រាថ្នារបស់អ្នកទាំងនោះ ដើម្បីមានគោលនយោបាយជំនួយទាន់ពេលកាត់បន្ថយដល់កម្រិតទាបបំផុត ចំពោះអ្នកអនុវត្តទោសជាប់ពន្ធនាគាររួចស្រេចប្រព្រឹត្តល្មើសសាជាថ្មី។ ការធ្វើនេះគឺដើម្បីរួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្តឃុំ។ ឆ្លងតាមរយៈនោះគណៈកម្មាធិការប្រជាជនឃុំ ចេញសេចក្ដីសម្រេចបង្កើតក្លឹប "ចលនាបង្កើតមូលនិធិឧបត្ថម្ភការវិលមករួមរស់នឹងសហគមន៍" ហើយប្រគល់ឲ្យប្រធានសមាគមកសិករធ្វើជាប្រធានក្លឹប"។
ផាងហ្វាងថៀង នៅភូមិផ្សារ ឃុំឡុងហ៊ីប ត្រូវបានដោះលែងចេញពីគុកមុនពេលកំណត់៦ខែ វិលមកភូមិភាគដោយការអៀនខ្មាស់ ហើយក៏បានសូមអនុញ្ញាតពីឪពុក ម្តាយចូលវត្តបួសជិតមួយឆ្នាំរួចលាចាកសិក្ខាបទវិលមកផ្ទះប្រកបរបរជួសជុលម៉ូតូ។ ផាងហ្វាងថៀង បានរៀនរបរជួសជុលម៉ូតូមុនពេលដែលខ្លួនមានទោសទណ្ឌ។ ហេតុនោះ ផាងហ្វាងថៀងត្រូវបានជំនួយ១០លានដុងពីប្រភពមូលនិធិឧបត្ថម្ភវិលមករួមរស់នឹងសហគមន៍ ដើម្បីទិញឧបករណ៍ជួសជុលម៉ូតូ។ ផាងហ្វាងថៀង សំណេះសំណាល៖ “ដោយសារវ័យនៅក្មេង ឆេវឆៅមិនយល់ដឹងពីច្បាប់ មិននឹកស្មានថាត្រឹមមួយរំពេចខ្វះការពិចារណា បាននាំឲ្យខ្ញុំខូចអនាគតខ្លួនដូច្នោះសោះ។ អាស្រ័យការខ្នះខ្នែងជួយឧបត្ថម្ភពីសំណាក់អង្គការមហាជននានា ជាពិសេសគឺសម្ព័ន្ធយុវជនតែងចុះមកដល់ផ្ទះលើកទឹកចិត្តផ្ដល់លក្ខណៈចូលរួមសកម្មភាពសង្គមនានា ម្ល៉ោះហើយខ្ញុំឆាប់មានក្ដីជឿជាក់ដើម្បីកសាងអនាគតជាថ្មី”។
បងស្រីថាច់ធីពេញ ម្តាយរបស់ប្អូនផាងហ្វាងថៀង និយាយទាំងទឹកភ្នែក៖ “កូនខ្ញុំត្រូវបានដោះលែងវិលមករួមរស់នឹងសហគមន៍ គ្រួសារខ្ញុំត្រេកអរណាស់។អាស្រ័យការលើកទឹកចិត្តពីសំណាក់នគរបាលនឹងការឧបត្ថម្ភគាំទ្រអស់ពីចិត្តដើម្បីកូនខ្ញុំបើកហាងលាងម៉ូតូ រកប្រាក់ចិញ្ចឹមគ្រួសារ”។ចំពោះមុខសញ្ញាផ្សេងៗទៀតលើភូមិសាស្រ្តឃុំ ដែលមានស្ថានភាពដូចប្អូនថៀង ក្រោយពីអនុវត្តទោសជាប់ពន្ធនាគាររួចស្រេចវិលមករួមរស់នឹងសហគមន៍ សុទ្ធសឹងតែបានភូមិភាគឧបត្ថម្ភទាំងផ្នែកស្មារតីនិងបែបបទច្បាប់ដែលចាំបាច់ផ្សេងៗផងដែរ។ ព្រមជាមួយនោះ រៀបចំកម្មវិធីតម្រង់ទិសដៅការងារឧទ្ទេសនាមការងារធ្វើនៅក្រុមហ៊ុន នៅក្នុងនិងក្រៅខេត្ត ឧបត្ថម្ភដើមទុនធ្វើការងាររកស៊ី ដើម្បីកែលម្អជីវភាពគ្រួសារ៕
សឺនម៉ាល័យ–សេរី