16/08/2017 - 09:11

សិល្ប​កា​រិ​នី​ឆ្នើមធ្វី​ហា

សិល្ប​កា​រិ​នី​ឆ្នើមធ្វី​ហា សព្វ​​ថ្ងៃ​កំ​ពុង​បំ​ពេញ​ការ​ងារ​ក្នុង​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីបខេត្ត​​ត្រា​វិញ។ រយៈ​ពេល​កន្លង សិល្ប​កា​រិ​នីធ្វីហា ធ្លាប់​មាន​ស្នា​ដៃ​សំ​ដែង​តួ​ក្នុង​រឿង​ជា​ច្រើន​បាន​នាំ​មក​ការ​ចំ​ណាប់​អា​រម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ​ក្នុង​ទឹក​ចិត្ត​ទស្សនិក​ជន​។

សិល្ប​កា​រិ​នី​ឆ្នើម​ ធ្វី​ហា។

សិល្ប​កា​រិ​នី​ឆ្នើម​ធ្វី​ហា ឈ្មោះ​ពិត​គឺ​ថាច់​ធី​ហា កើត​ឆ្នាំ​១៩៧២ នៅ​ឃុំ​លឺវ​ង៉ីប​អាញ់ ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ មាននិស្ស័យ​ជា​មួយ​ក្រុម​សិល្បៈ​តាំង​ពី​អា​យុ​១៤ឆ្នាំ​ម៉្លេះ។ ដោយ​សារ​មាន​ទេព​កោ​សល្យ និងការ​ជក់​ចិត្ត​ផ្ដិត​អារម្មណ៍​ជា​មួយ​សិល្បៈគួប​ផ្សំ​នឹង​ការ​ខ្នះ​ខ្នែង​ណែ​នាំ​អំ​ពី​សំ​ណាក់​សិល្ប​ករ​រៀម​ច្បង​ដែល​មាន​បទ​ពិ​សោធន៍ មិន​យូរ​ប៉ុន្មាន​ធ្វី​ហា​បាន​ក្លាយ​ជា​សិល្ប​កា​រិ​នី​ល្បី​ឈ្មោះ​ម្នាក់​។ វ័យ​១៩​ឆ្នាំ ធ្វីហា ទ​ទួល​បាន​ជ័យ​លា​ភី​មេ​ដាយ​មាសក្នុង​ពិ​ធី​ប្រ​ឡងចម្រៀង​សុើង​កា អា​ស្រ័យ​ក្រ​សួង​វប្ប​ធម៌ ឃោស​នា​ការ​រៀប​ចំ​នៅ​ក្រុង​ដា​ឡាក​ជា​មួយ​នឹង​ឈុត​ចម្រៀង​អា​យ៉ៃ​ឆ្លង​ឆ្លើយ មាន​ចំ​ណង​ជើង“​សប្បាយ​និង​ផល្លា​នុ​ផល”។  បង​ស្រី​ធ្វី​ហា រំ​លឹក​ឡើង​វិញ៖ “ រយៈ​ពេល​ជាង​៣​ឆ្នាំ​ដំ​បូង នាង​ខ្ញុំ​ត្រូវ​បាន​ហាត់​ច្រៀង​បន្ទរ និង​ចាប់​ផ្ដើម​សំ​ដែង​សិល្បៈ​លើ​ឆាក​។ នាង​ខ្ញុំ​ត្រេក​អរ​ខ្លាំង​​ណាស់ ម្ល៉ោះ​ហើយ​ចាត់​ឲ្យ​ខ្ញុំ​សំ​ដែង​តួ​អង្គ​ណា​មួយ​នាង​ខ្ញុំ​ក៏​ចូល​ចិត្ត​ដែរ​។  ទទួល​បាន​ភាព​ជោគ​ជ័យ​ដូច​សព្វ​ថ្ងៃ​នេះ គឺ​អា​ស្រ័យ​ការ​លើក​ទឹក​ចិត្ត​របស់​គ្រួ​សារ​ការ​ជួយ​ឧបត្ថម្ភ​ពី​មិត្ត​រួម​អា​ជីព ក៏​ដូច​ជា​ការ​គាំ​ទ្រ​ពី​សំ​ណាក់​ទស្ស​និក​ជន​”។

រយៈ​ពេល​សកម្ម​ភាព​សិល្បៈ សិល្ប​កា​រិនី​ធ្វី​ហា នៅ​ទាំង​ទទួល​បាន​រង្វាន់​សំ​ខាន់​ៗ ជា​ច្រើន​មាន​ដូច៖ មេ​ដាយ​ប្រាក់​ក្នុង​ពិ​ធីប្រ​ឡង អា​ស្រ័យ​ស្ថា​នីយ​វិទ្យុ​វៀត​ណាម​និង​ក្រុម​ប្រឹក្សា​ជន​ជាតិ​នៃ​រដ្ឋ​សភា​រៀប​ចំ​ឡើង​ឆ្នាំ​១៩៩៨ ជា​មួយ​នឹង​ឈុត​ចម្រៀង​ទោល តាម​រយៈ​បទ “ម្លប់​ដូង”; មេ​ដាយ​មាស​ក្នុង​សមោសរ​សិល្បៈ​ជំ​នាញ​តំ​បន់​ណាម​បូ​ឆ្នាំ២០០២ នៅ​ហា​ណូយ ដោយ​សំ​ដែង​ជា​តួ​អង្គ ”បង​ស្រី​យីវ​”ដក​ស្រង់​ក្នុង​រឿង​”គុណ​ម្តាយ​ទាំង​បី” មេ​ដាយ​មាស​ក្នុង​សមោ​សរ​សិល្បៈ​យូ​កេ​ណាម​បូ លើក​ទី​១–ឆ្នាំ​២០១៣ នៅ​ខេត្ត​សុក​ត្រាំង ដោយ​សំ​ដែង​ជា​តួ​អង្គ​ឈ្មោះ “គា​ថា” ក្នុង​រឿង “ផ្លែ​ដាវ​ដំ​បៅ​ចិត្ត​”។ល។

សិល្ប​កា​រិ​នី​ឆ្នើម​ធ្វី​ហា គឺ​ជា​គំ​រូ​សម្រាប់​សិល្ប​ករ​វ័យ​ក្មេង​ជំ​នាន់​ក្រោយ​យក​តម្រាប់​តាម។ សិល្ប​កា​រិ​នី​វ័យ​ក្មេង សិទ្ធ​សុ​ធា​ បំ​ពេញ​ការ​ងារ​នៅ​ក្រុម​សិល្បៈ​រស្មី​ប្រ​ទីប ឲ្យ​ដឹង៖ “នាង​ខ្ញុំ​នឹង​ខិត​ខំ​ហ្វឹក​ហាត់​រៀន​សូត្រ​ដើម្បី​សំ​ដែង​បាន​ល្អ​ដូច​បង​ស្រី​ធ្វី​ហា”។ និ​យាយ​អំ​ពី​សិល្ប​កា​រិ​នី​ឆ្នើម​ធ្វី​ហា សិល្ប​ករ​ឆ្នើម នួន​ស៊ុង ប្រ​ធាន​ស្ដី​ទី​ក្រុម​សិល្បៈ​ រស្មី​ប្រ​ទីប វាយ​តម្លៃ៖​  “តាម​ពិ​និត្យ​ឃើញ​ថា ធ្វី​ហា​គឺ​ជា​សិល្ប​កា​រិ​នី​មាន​ទេព​កោ​សល្យ​ខាង​សំ​ដែង​តួ​ក្នុង​រឿង​យូ​កេ ចាប់​តាំង​ពី​ចូល​ក្នុង​ក្រុម​សិល្បៈ​មក​ទល់​ឥឡូវ ធ្វីហា មិន​បង្អង់​រៀន​សូត្រ​បទ​ពិ​សោធន៍ និង​សង្វាត​ហាត់​ពត់​លត់​ដំ​មុខ​ជំ​នាញ​របស់​ខ្លួន​ឡើយ​”។ ជា​មួយ​នឹង​ការ​រួម​ចំ​ណែក​ក្នុង​វិ​ស័យ​សិល្បៈ ប្រ​ពៃ​ណី​ឆ្នាំ​២០១៥ បង​ស្រី​ធ្វី​ហា​មាន​កិត្តិ​យស​បាន​ប្រ​ធាន​រដ្ឋ​ប្រ​ទាន​ជូន​កិត្តិ​នាម​ជា​សិល្ប​កា​រិ​នី​ឆ្នើម​៕

                           សឺន​ម៉ា​ល័យ​ –​ សេ​រី​

ចែករំលែកអត្ថបទ