31/07/2017 - 14:16

ព្រួតដៃអភិរក្សសម្លៀកបំពាក់ប្រពៃណី

មជ្ឈដ្ឋានយុវវ័យជនជាតិខ្មែរនៅក្រុងវិញចូវ ខេត្តសុកត្រាំង រួមជាមួយនឹងមនុស្សវ័យចំណាស់  អភិរក្សសម្លៀកបំពាក់ប្រពៃណីយ៉ាងសកម្ម។

សម្លៀកបំពាក់ប្រពៃណីនៅក្នុងពិធីរៀបមង្គលការ។

ជា​ច្រើន​ឆ្នាំ​មក​នេះ ដើម្បី​ជួយ​ជន​រួម​ជាតិ​ខ្មែរ​អ​ភិ​រក្ស​វប្ប​ធម៌ សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​ខេត្ត​សុក​ត្រាំង រៀប​ចំ​មហោ​ស្រព​សិល្បៈ​មហា​ជន​និង​សម្តែង​ម៉ូដ​សម្លៀក​បំ​ពាក់​ខ្មែរ គឺ​២​ឆ្នាំ​រៀប​ចំ​ម្តង ដើម្បី​រួម​ចំ​ណែក​អភិ​រក្ស​និង​ពង្រីក​វប្ប​ធម៌​ជន​ជាតិ​នៅ​គ្រប់​ជំ​នាន់​។ ក្រុង​វិញ​ចូវ​ ជា​អង្គ​ភាព​ទទួល​បាន​រង្វាន់​នៅ​រាល់​ពិ​ធី​ប្រ​ឡង។ ប្រ​កា​រនេះ រឹត​តែ​បញ្ជាក់​៖ ទោះ​បី​រង​ការ​លាយ​ឡំ​វប្ប​ធម៌​នា​បច្ចុប្បន្ន​យ៉ាង​ណា​ក៏​ដោយ ប៉ុន្តែ​ជន​រួម​ជាតិ​ខ្មែរ​នៅ​តែ​មាន​ស្មារ​តី​អភិ​រក្ស​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​ជាតិ​នៅ​គ្រប់​ជំ​នាន់​ជា​និច្ច។ លោក​សុើង​សង អា​យុ​៨៤​ឆ្នាំ ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​សិ​រី​ក្រ​សាំង សង្កាត់​១ មាន​ប្រ​សាសន៍​៖​ “ឥ​ឡូវ​នៅ​វិញ​ចូវ​មា​មីង​ទាំង​៣ ជន​ជាតិ​កិញ-ខ្មែរ​-ចិន​រស់​នៅ​ស្រុះ​ស្រួល​គ្នា ម៉្លោះ​ហើយ​របៀប​របប​រស់​នៅ ក៏​ដូច​ជា​ការ​ស្លៀក​ពាក់​សុទ្ធ​សឹង​ដូច​គ្នា​។ ចំ​ពោះ​មា​មីង​ជន​រួម​ជាតិ​ខ្មែរ សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ខ្មែរ ត្រូវ​បាន​រក្សា​ជា​និច្ច​។ ព្រោះ​ហេតុ​នោះ ពេល​ចូល​រួម​កម្ម​វិ​ធី​ឬ​ក៏​បុណ្យ​ទាន​ម្តង​ៗ ខ្ញុំ​តែង​ដាស់​តឿន​កូន​ចៅ​ស្លៀក​ពាក់​តាម​ប្រ​ពៃ​ណី ពួក​គេ​ពេញ​ចិត្ត​ណាស់​ពី​ព្រោះ​សម្លៀក​បំ​ពាក់​នេះ​មាន​ភាព​សម​រម្យ​”​។ តាម​ប្រ​សាសន៍ បង​ស្រី​សុើង​ធី​សា​ផាយ ម្ចាស់​មូល​ដ្ឋាន​សំ​អាង​ការ​និង​សម្លៀក​បំ​ពាក់​ខ្មែរនៅ​អនុ​សង្កាត់​២ សង្កាត់​១ ក្រុង​វិញ​ចូវ ក្នុង​ពិ​ធី​អាពាហ៍​ពិពាហ៍ ចៅ​ការ​តែង​ជ្រើស​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី​ខ្មែរ​។ នៅ​ឱកាស​ថ្ងៃ​បុណ្យ​ទាន​ម្តង​ៗ មនុស្ស​ក្មេង​ ចាស់​តែង​មក​ជួល​សម្លៀក​បំ​ពាក់​ខ្មែរ​។ ប្អូន​ស្រី​ថាច់​ធី​ច័ន្ទ​ណា ជា​សិស្ស​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​វិញ​ចូវ ឲ្យ​ដឹង​៖ “ប្អូន​ចូល​ចិត្ត​ស្លៀក​ពាក់​តាម​ប្រ​ពៃ​ណី​ខ្មែរ ពី​ព្រោះ​សម្លៀក​បំ​ពាក់​នេះ ត្រូវ​បាន​រចនា​ល្អ​វិ​ចិត្រ​ស្រស់​ស្អាត ពេល​យើង​ស្លៀក​ពាក់​ធ្វើ​ឲ្យ​យើង កាន់​តែ​មាន​សម្រស់​ស្រស់​ស្អាត​”។

សម្តែងម៉ូដសម្លៀកបំពាក់ប្រពៃណីខ្មែរនៅក្នុងមហោស្រពសិល្បៈមហាជន
នៅខេត្តសុកត្រាំង។

បច្ចុ​ប្បន្ន សម្លៀក​បំ​ពាក់​ខ្មែរ​មិន​ត្រឹម​តែ​បង្ហាញ​នៅ​ក្នុង​ពិ​ធី​ប្រ​ឡង​មហោ​ស្រព​សិល្បៈ​ប៉ុណ្ណោះ​ទេ  នៅ​ទាំង​បាន​មជ្ឈ​ដ្ឋាន​យុវ​វ័យ ជ្រើស​ស្លៀក​ពាក់​នៅ​ក្នុង​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ទៀត​ផង​៕

លីធាន-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
មហោស្រព