31/07/2017 - 14:16

ខេត្តត្រាវិញអភិវឌ្ឍទេសចរណ៍

ខេត្តត្រាវិញ ខិតខំដល់ឆ្នាំ២០២៥ នឹងទទួលភ្ញៀវទេសចរជាង២,៥លានលើកនាក់ ក្នុងនោះ ភ្ញៀវអន្តរជាតិ ប្រមាណ៨៥.០០០លើកនាក់ ប្រាក់ចំណូលទទួលបានសរុប១.៦០០ពាន់លាន ដុង។ ឆ្នាំ២០៣០ ភូមិភាគនឹងទទួលភ្ញៀវទេសចរជាង៣,៦លានលើកនាក់ ក្នុងនោះ ភ្ញៀវអន្តរ ជាតិ ប្រមាណ១៥៦.០០០លើកនាក់ ប្រាក់ចំណូលទទួលបានសរុប៣.៦០០ពាន់លានដុង។

 សារមន្ទីរវប្បធម៌ខ្មែរខេត្តត្រាវិញទាក់ទាញភ្ញៀវទេសចរមកទស្សនា។

 

ដើម្បីអនុវត្តបានទិសដៅខាងលើ ខេត្តត្រាវិញយកចិត្តទុកដាក់ដល់ការផ្លាស់ថ្មី និងលើកកម្ពស់ការយល់ដឹងក្នុងទូទាំងប្រព័ន្ធនយោបាយ ចាត់ទុកទេសចរណ៍ជាផ្នែកសេដ្ឋកិច្ចមុខព្រួញរួមចំ ណែកយ៉ាងច្រើនក្នុងការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ច ព្រមទាំងបំបាត់ភាពអត់ឃ្លានកាត់ បន្ថយភាពក្រីក្រ ដោយចីរភាព។ ខេត្តប្រមូលផ្តុំកសាងគម្រោង ផែនការ យន្តការ គោលនយោបាយទាក់ទាញការវិនិយោគទុនអភិវឌ្ឍទេសចរណ៍; ការវិនិយោគទុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានសម្ភារៈបច្ចេកទេសផ្នែកទេសចរណ៍។ ដំណាក់កាល២០១៨-២០២៥ ខេត្តត្រាវិញផ្តុំកម្លាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍និងមធ្យោបាយធ្វើដំណើរសាធារណៈតភ្ជាប់ទៅនឹងតំបន់កេរដំណែល កន្លែងទេសចរណ៍ទាំងឡាយ ដូចជា៖ បូជនីយដ្ឋានអ៊ំហូ គូស្រះស្រី សមុទ្របាដុង និងកន្លែងទេសចរណ៍ដែលបានឡើងគម្រោងផែនការ ដូចជា៖ កោះតឹងក្វី ឡុងត្រីជាដើម។ ខេត្តបង្កើនការទាក់ទាញនូវរាល់ប្រភពកម្លាំងសង្គមវិនិយោគទុនលើគម្រោង ទេសចរណ៍ជាតិគូស្រះស្រី វិនិយោគទុនអភិវឌ្ឍយ៉ាងខ្លាំងក្លាសម្រាប់ផ្នែកទេសចរណ៍ផ្លូវចិត្តនិងសហគមន៍(homestay)។

 គូស្រះស្រី ជារមណីយដ្ឋានដ៏អស្ចារ្យនិងល្បីឈ្មោះនៅត្រាវិញ។

លោកស្រីសុើងធីអាញ់ហុង អនុលេខាគណៈកម្មាធិការបក្សខេត្តត្រាវិញ ឲ្យដឹង៖ ជាភូមិភាគមានឧត្តមភាព ដើម្បីអភិវឌ្ឍទេសចរណ៍។ ខេត្តត្រាវិញ ស្ថិតនៅចន្លោះទន្លេតៀងនិងទន្លេហូវ មានឆ្នេរសមុទ្រប្រវែង៦៥ គីឡូម៉ែត្រ មានកោះច្រើន មានផលិតផល ពិសេសៗនិងផ្លែឈើខួបឆ្នាំ។ ទន្ទឹមនឹងនោះ ខេត្តត្រាវិញមានជនរួមជាតិខ្មែររស់នៅជាង៣១០.០០០នាក់ ស្រូបអត្រាជិត៣២%នៃប្រជាជនទូទាំងខេត្ត។ ជនរួមជាតិខ្មែរមានពិធី បុណ្យទាន វប្បធម៌ពិសេសៗបានប្រព្រឹត្ត ឡើងក្នុងឆ្នាំ ដូចជា៖ បុណ្យអកអំបុកបុណ្យ សែនដូនតា បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ម្ល៉ោះហើយ នេះជាលក្ខណសម្បត្តិដើម្បីភូមិភាគ ទាក់ទាញភ្ញៀវទេសចរមកស្វែងយល់វប្បធម៌ជនជាតិ ផ្សារភ្ជាប់នឹងសកម្មភាពជំនឿផ្លូវចិត្ត ទេសចរណ៍លំហែកាយ ទស្សនារមណីយដ្ឋាននៃតំបន់ព្រែកទន្លេ។ល។ ថ្វីត្បិតដូច្នោះក្តី រយៈកាលកន្លង ផ្នែកទេសចរណ៍របស់ខេត្តត្រាវិញ អភិវឌ្ឍមិនទាន់សមស្របនឹងសក្ដានុពលនិងឧត្តមភាព កិច្ចដំណើរការ ផ្សព្វផ្សាយនៅមានកម្រិត ផលិតផលទេសចរណ៍នៅដដែលៗ ហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានវិនិយោគទុន។ល។ ហេតុនោះមិនទាន់ទាក់ទាញបានភ្ញៀវទេសចរ។ ឆ្នាំ២០១៦ ផ្នែកទេសចរណ៍ត្រាវិញទទួលភ្ញៀវទេសចរប្រមាណ៥២៨.០០០លើកនាក់ ទទួលបានប្រាក់ចំណូលសរុបជិត១៥៧ពាន់លាន ដុង៕

 យោង៖ទីភ្នាក់ងារសារព័ត៌មានវៀតណាម-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
សុើងធីអាញ់ហុង