ដើម្បីលើកកម្ពស់គុណភាពប្រជុំជីវភាពសាខាបក្ស គណៈកម្មាធិការ បក្សស្រុកកូវកែ បានចង្អុលការដល់សាខាបក្ស បក្ខភាគក្រោមឱវាទ លើកយកខ្លឹមសារបធានបទឯកទេសប្រចាំឆ្នាំ ស្តីពីការរៀនសូត្រនិងធ្វើ តាមគំរូសីលធម៌ហូជីមិញ ផ្សារភ្ជាប់នឹងសេចក្តីសម្រេចចិត្តមជ្ឈិម៤ (នីតិ កាល១១) "បញ្ហាចាំបាច់មួយចំនួនខាងកសាងបក្សនាបច្ចុប្បន្ននេះ" ចូលក្នុងកិច្ចប្រជុំសាខាបក្ស ស្ថាប័ននិងអង្គការមហាជន។
![ស្រុកកូវកែលើកកម្ពស់គុណភាពប្រជុំជីវភាពបក្សនៅមូលដ្ឋាន](https://baocantho.com.vn/image/fckeditor/upload/2021/20210127/images/khmer/102.jpg)
ខ្លោងទ្វារបង្ការជនល្មើសនៅស្រុកកូវកែ។
បច្ចុប្បន្ន បក្ខភាគស្រុកកូវកែមានសាខាបក្ស បក្ខភាគក្រោមឱវាទចំនួន ៥៨ ក្នុងនោះ មានបក្ខភាគមូលដ្ឋានចំនួន១៤ សាខាបក្សនៃគណៈ ផ្នែក ស្រុកចំនួន៤៤ ដោយមានបក្ខជន៣.៣៣០នាក់។ ក្នុងអំឡុង៥ឆ្នាំ កន្លង គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សស្រុក បានរៀបចំនិងចង្អុលការ ផ្សព្វផ្សាយ ជ្រួតជ្រាបនូវបទបញ្ជាលេខ០៣ របស់ការិល័យនយោបាយ និងបធានបទឯកទេសនានាបាន៩.០៨៥លើក; ចាត់សមាជិកគណៈ អចិន្ត្រៃយ៍ និងសមាជិកគណៈប្រតិបត្តិការ បក្ខភាគស្រុកចូលរួមប្រជុំជីវ ភាពសាខាបក្ស ភូមិ អនុសង្កាត់តាមសេចក្តីប្រកាសលេខ ១១-TB/HU មានសមមិត្តជាង ៤៣៧លើកនាក់ ចូលរួមប្រជុំជីវភាពនៅសាខាបក្ស ភូមិ អនុសង្កាត់។ ឆ្លងតាមរយៈនោះ សាខាបក្សភាគច្រើនបានរៀបចំប្រ ជុំជីវភាពជាប្រចាំជុំវិញខ្លឹមសារបធានបទឯកទេសប្រចាំឆ្នាំ។
លេខាឬអនុលេខាសាខាបក្សដឹកនាំកិច្ចប្រជុំ វាយតម្លៃការរៀនសូត្រនិង លទ្ធផលនៃការធ្វើតាមគំរូអ៊ំរបស់សមូហភាព កម្មាភិបាលបក្ខជន តាម ខ្លឹមសារដែលបានចុះបញ្ជី ដើម្បីបង្ហាញច្បាស់ការងារដែលធ្វើបានល្អ ភាពអនថយ កង្វះខាតការស្រង់បទពិសោធន៍និងដាក់ចេញនូវដំណោះ ស្រាយអនុវត្តក្នុងពេលខាងមុខ។ អាស្រ័យហេតុនោះ គុណភាពប្រជុំជីវ ភាពសាខាបក្សពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែបានលើកកម្ពស់;ការងារអប់ រំសតិអារម្មណ៍ សីលធម៌ការរស់នៅរបស់កម្មាភិបាលបក្ខជនពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែបានចាប់អារម្មណ៍ពិសេស; សកម្មជាងក្នុងការស្វ័យ ទិតៀននិងទិតៀន សាមគ្គីផ្ទៃក្នុងខិតខំតស៊ូ សម្រេចភារកិច្ចនយោបាយ បានល្អ កសាងសាខាបក្ស បក្ខភាគស្អាតស្អំរឹងមាំ។ លទ្ធផលជារៀង រាល់ឆ្នាំ ស្រុកមានសាខាបក្ស បក្ខភាគស្អាតស្អំរឹងមាំ៨៥%។ ដោយឡែក ឆ្នាំ២០១៤ មានសាខាបក្ស បក្ខភាគមូលដ្ឋាន ស្អាតស្អំរឹងមាំចំនួន២៩/ ៥៨ ស្រូបអត្រា៥០% ក្នុងនោះ មានសាខាបក្ស បក្ខភាគស្អាតស្អំរឹងមាំ គំរូចំនួន៦។ អំពីគុណភាព បក្ខជនសម្រេចភារកិច្ចល្អ៩០,៣១% កើន៥, ២៦%បើប្រៀបធៀបនឹងឆ្នាំ២០១១ ក្នុងនោះ បក្ខជនសម្រេចភារកិច្ចឆ្នើម ១៣,៤០%។ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សស្រុកបានចង្អុល ការដល់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ផ្តុំកម្លាំងជម្នះនូវភាពមាន កម្រិតចំណុចខ្វះខាត ក្រោយពីពិនិត្យឡើងវិញតាមសេចក្តីសម្រេចចិត្ត មជ្ឈិម៤ និងធ្វើវិវេចនា ស្វ័យទិតៀននិងទិតៀនជារៀងរាល់ឆ្នាំ មិនទុក ឲ្យកើតមានបញ្ហាថ្មី។
តាមប្រសាសន៍របស់សមមិត្ត ង្វៀនវុាំងត្វៀង អនុប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុកកូវកែ៖ ក្នុងអំឡុងពេល៥ឆ្នាំ អនុវត្តបទបញ្ជាលេខ០៣របស់ការិយាល័យនយោបាយ ទម្រង់រូបភាពដែល បានកសាងក្នុងឆ្នាំដំបូង (២០១១) មកទល់ពេលនេះ នៅតែរក្សាល្អនិងពង្រីកបន្ថែមទៀត តាំងពីស្រុករហូតដល់មូលដ្ឋាន ដើម្បីឲ្យប្រជាជនរៀនសូត្រ។ ពិសេស តំបន់ជនរួមជាតិខ្មែរក្នុងអំឡុងប៉ុន្មានឆ្នាំជិតៗនេះ មានទម្រង់រូបភាពជាច្រើនមានការអភិវឌ្ឍន៍ខ្លាំងក្លា ហើយបានគណៈកម្មាធិការបក្សមូលដ្ឋានយកចិត្តទុកដាក់ពិសេស៕
សឺនម៉ាល័យ-វិមាន