កសិករជាច្រើននៅខេត្តសុកត្រាំង ឲ្យដឹងតម្លៃផ្លែឈើ ដំណាំរួមផ្សំកំពុងតែឡើងថ្លៃខ្ពស់ បានជាឆ្នាំនេះ កសិករខេត្តសុកត្រាំងអំណរបុណ្យចូលឆ្នាំតេតង្វៀនដាង ដោយក្តីសប្បាយរីករាយ អាស្រ័យដំណាំដាំដុះអំណោយផល ហើយលក់បានថ្លៃ។ដាង ដោយក្តីសប្បាយរីករាយ អាស្រ័យដំណាំដាំដុះអំណោយផល ហើយលក់បានថ្លៃ។
កសិករដាំម្ទេសនៅខេត្តសុកត្រាំង មានក្តីរីករាយអាស្រ័យ អំណោយផល
និងលក់បានថ្លៃ។
តាមប្រសាសន៍អ្នកចម្ការ បច្ចុប្បន្ន តម្លៃក្រូចថ្លុងយ៉ាសាញ់ លក់នៅចម្ការមានតម្លៃប្រមាណ៤០.០០០ដុង/គីឡូក្រាម និងក្រូចថ្លុងណាំរ៉យមានតម្លៃពី២០.០០០ដល់៣០.០០០ដុង/គីឡូក្រាម តម្លៃខ្ពស់ជាងឆ្នាំកន្លងពី៥.០០០-១០.០០០ដុង។ តម្លៃក្រូចថ្លុងកំពុងឡើងថ្លៃជាបន្ត បន្ទាប់ក្នុងឱកាសជិតបុណ្យចូលឆ្នាំតេតហេតុនោះអ្នកចម្ការសង្ឃឹមទៅលើការប្រមូលផលក្រូច ដើម្បីអំណរបុណ្យចូលឆ្នាំតេត។ លោកឡេថាញ់ភឿង នៅភូមិភូហ្វាA ទីប្រជុំជនកូវឡាវយុង ដាំក្រូចថ្លុងយ៉ាសាញ់និងក្រូច ថ្លុងណាំរ៉យ១៥កុង ឲ្យដឹង៖ "បើប្រៀបធៀបនឹងឆ្នាំកន្លង ឃើញថាឆ្នាំនេះ ទិន្នផលក្រូចថ្លុងកើនជាង អាស្រ័យអាកាសធាតុអំណោយផល ចំណាយទុនវិនិយោគតិច និងក្រូចមិនសូវមានជំងឺ ដង្កូវក្រា។ តួយ៉ាងដូចឆ្នាំកន្លងហើយ ដំណាក់កាលនេះ ក្រូចលក់ដោយតម្លៃ៣០.០០០ដុង/គីឡូក្រាមក្នុងឱកាសបុណ្យចូលឆ្នាំតេត តម្លៃកើនឡើង៦០.០០០ដុង/គីឡូក្រាមឆ្នាំនេះប្រហែលជាតម្លៃឡើងខ្ពស់ជាង។ ឥឡូវខ្ញុំបានលក់ក្រូចជាង១តោនដោយតម្លៃ៤០.០០០ដុង/គីឡូក្រាមនៅសល់ប៉ុន្មាននឹងលក់ជាសន្សឹមៗ និងប្រមូលផ្តុំលក់ក្នុងឱកាសបុណ្យចូលឆ្នាំតេតង្វៀនដាងនេះ។ រដូវក្រូចថ្លុងឆ្នាំនេះ ខ្ញុំអាចចំណេញជាង២០០លានដុង"។ ចំណែកបង ស្រីហូធីធ្វីង៉ឹង នៅឃុំកេអាង ស្រុកកេសាច់ ដាំក្រូចថ្លុង៥កុងក៏មានក្តីរីករាយអាស្រ័យលក់បានតម្លៃខ្ពស់ដែរ។ "ខ្ញុំលក់ក្រូចថ្លុងបានជាង១តោនហើយដោយតម្លៃ២០.០០០ដុង/គីឡូក្រាម ចំពោះមុខឃើញថាមានចំណេញ។ តាមការប៉ាន់ស្មានរបស់ខ្ញុំ ជិតដល់តេតតម្លៃក្រូចថ្លុងនឹងកើនខ្ពស់ជាង ហេតុនោះ ខ្ញុំរង់ចាំជិតដល់តេតនឹងលក់ប្រមាណ៤តោនទៀត"។
មិនត្រឹមតែប្រជាជនដាំចម្ការប៉ុណ្ណោះទេ រីឯអ្នកដាំដំណាំរួមផ្សំក៏មានក្តីរីករាយផងដែរ ពីព្រោះជិតតេត ទីផ្សារមានតម្រូវការច្រើន ដំណាំលក់បានថ្លៃ។ បងត្រឹងថាញ់យុង នៅភូមិព្រែកឆ្វេង ឃុំថាញ់ភូ ស្រុកម៉ីស្វៀង ឲ្យដឹង៖ "ខ្ញុំដាំខ្ចឹមស្លឹក២កុង ទើបតែប្រមូលផល១កុង លក់តម្លៃពី៣០.០០០ដល់៥០.០០០ដុង/ដុំ(១ដុំ៣គីឡូក្រាម) ក្រោយពីទូទាត់រួចស្រេច នៅចំណេញជាង២៥លានដុង។ បច្ចុប្បន្ន ខ្ញុំកំពុងប្រមូលផលខ្ចឹមស្លឹក១កុងទៀត។ នេះជាឆ្នាំដំបូង ដែលខ្ញុំដាំដំណាំរួមផ្សំអំណោយផលនិងលក់ជិតបុណ្យចូលឆ្នាំតេត បានតម្លៃខ្ពស់ដូច្នេះ"។ ជារៀងរាល់ឆ្នាំ ពេល ជិតដល់តេត ទីផ្សារត្រូវការបន្លែបង្ការច្រើន ហេតុនោះកសិករតែងចុះពូជ ដើម្បីប្រមូលផលស្របក្នុងឱកាសបុណ្យចូលឆ្នាំតេត និងក្រោយតេត។ ឆ្នាំនេះ អាកាសធាតុអំណោយផល ហេតុនោះ ដំណាំដាំដុះលូតលាស់ល្អ តម្លៃលំនឹងកសិករចំណេញច្រើន។ បងឡីហាយ នៅភូមិតា មាឃ ឃុំថាមដូង ស្រុកម៉ីស្វៀង ឲ្យដឹង៖ "ខ្ញុំដាំដំណាំរួមផ្សំជិត២០ឆ្នាំ ទើបតែឆ្នាំនេះ ម្ទេសមានតម្លៃខ្ពស់ លក់ដោយតម្លៃពី៥០.០០០ដល់៧០.០០០ដុង/គីឡូក្រាម។ ខ្ញុំដាំម្ទេសបាន១កុងកន្លះ ក្នុងអំឡុង៣ថ្ងៃគឺ ប្រមូលផលម្តងបានប្រមាណពី៥០ដល់១០០គីឡូក្រាម ដំណាក់កាលម្ចេសទុំស្រុះគឺជាង២០០គីឡូក្រាម។ ជាមួយនឹងតម្លៃនេះ គ្រួសារខ្ញុំទទួលឆ្នាំថ្មីដោយក្តីសប្បាយរីករាយ"៕
យ្វីអាញ់-វិមាន