ខេត្តសុកត្រាំងកំពុងខ្នះខ្នែងផ្សព្វផ្សាយបណ្តាដំណោះស្រាយ គោលនយោបាយឧបត្ថម្ភ ដើម្បីមាមីងឆាប់លំនឹងជីវភាព ក៏ដូចជាបង្កលក្ខណសម្បត្តិវិនិយោគទុនផលិតកម្មសម្រាប់រដូវបន្តបន្ទាប់។
ស្រូវរងការខូចខាតដោយសារគ្រោះធម្មជាតិរាំងរឹះដីចាប់ជាតិប្រៃ។
តាមគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ភាពប៉ះពាល់នៃបាតុភូត Elnino បង្កឲ្យអាកាសធាតុក្តៅអូសបន្លាយដីចាប់ជាតិប្រៃធ្វើឲ្យដំណាំ កសិកម្មខូចខាតជាង២៨.០០០ហិកតា សរុបតម្លៃខូចខាតប្រមាណជាង៦៣២ពាន់លានដុង។ គ្រោងថវិកាឧបត្ថម្ភកសិករដោយសារគ្រោះធម្មជាតិប្រមាណ៣៤ពាន់លានដុង។ រយៈពេលកន្លង ខេត្តបានចង្អុលការដល់ភូមិភាគនានា រួសរាន់ស្រង់ស្ថិតិផ្ទៃដីផលិតកសិកម្មដែលរងការខូចខាតដោយសារគ្រោះធម្មជាតិរាំងរឹះ ចាប់ជាតិប្រៃតាមសេចក្តីកំណត់ជាធរមាន។ ព្រមទាំងបង្អែកលើមូលដ្ឋានរបាយការណ៍ចម្រុះរបស់ភូមិភាគ និងផ្នែកពាកព័ន្ធខេត្ត នឹងពិនិត្យសេចក្តីសម្រេចបំពេញបន្ថែមនូវគោលដៅថវិកាស្រុកនិងក្រុងនានា ដើម្បីឧបត្ថម្ភលើការខូចខាតលើកទី១ ជាមួយនឹងទឹកប្រាក់សរុបជាង២៤,៦ពាន់លានដុង ពីប្រភពថវិកាបម្រុងរបស់ខេត្ត។
គិតមកទល់នឹងបច្ចុប្បន្ន មានភូមិភាគជាច្រើនបានអនុវត្តសម្រេចរួចរាល់បែបបទផ្សព្វផ្សាយឧបត្ថម្ភតាមកម្រិតដូចបានកំណត់ គឺ១លានដុង/ហិកតាចំពោះផ្ទៃដីស្រូវរងការខូចខាតពី៣០-៧០% និងចំនួន២លាន ដុង/ហិកតាចំពោះផ្ទៃដីស្រូវរងការខូចខាតលើសពី៧០%។ តាមរយៈនោះ មានភូមិភាគជាច្រើនកំពុងខ្នះខ្នែងផ្សព្វផ្សាយឧបត្ថម្ភកសិករឲ្យបានទាន់ពេល ដើម្បីមាមីងមានដើមទុនវិនិយោគសម្រាប់ផលិតស្រូវរដូវបន្តបន្ទាប់។ លោកឡឹមហ្វិញមិញថ្វយ អនុប្រធានការិយាល័យ កសិកម្មស្រុកចូវថាញ់ ខេត្តសុកត្រាំង ឲ្យដឹង៖ "មកទល់នឹងបច្ចុប្បន្ន យើងខ្ញុំបានអនុវត្តចំណាយថវិកាឧបត្ថម្ភដល់ភូមិភាគចំនួន២ នោះគឺទីប្រជុំជនចូវថាញ់ និងឃុំហូដាក់កៀង។ ផែនការបន្តបន្ទាប់ យើងខ្ញុំនឹងបន្តការឧបត្ថម្ភដល់ឃុំអាងហ៊ីប អាងនិញ និងឃុំទៀងមី។ ជាមួយនឹងកម្រិតឧបត្ថម្ភទាំងនេះ ជួយកសិករបានមួយភាគណា ដើម្បីវិនិយោគទុនឲ្យរដូវបន្ទាប់"។
លោកត្រិញហ៊ឺវតាយ នៅភូមិតាឃ្វិច ទីប្រជុំជនចូវថាញ់ ស្រុកចូវថាញ់ ជាគ្រួសារមួយក្នុងចំណោមគ្រួសារដែលរងការខូចខាត ដោយសារគ្រោះធម្មជាតិរាំងរឹះ ចាប់ជាតិប្រៃ ត្រូវបានរដ្ឋឧបត្ថម្ភ។ បច្ចុប្បន្ន លោកហ៊ឺវតាយ បានវិនិយោគទុនទិញស្រូវពូជ ដើម្បីផលិតស្រូវរដូវដើមឆ្នាំ។ លោកហ៊ឺវតាយ ឲ្យដឹង៖ "ឆ្នាំនេះបញ្ហាគ្មានទឹកសាបកម្រិតប្រៃជ្រៀត ចូលទូលំទូលាយក្នុងប្រឡាយវាលស្រែ ធ្វើឲ្យផ្ទៃដីស្រូវរបស់ខ្ញុំរងការខូចខាតទាំងស្រុង។ អាស្រ័យបានរដ្ឋឧបត្ថម្ភប្រាក់ជាង៩លានដុង ខ្ញុំទិញស្រូវពូជដើម្បីផលិតស្រូវរដូវដើមឆ្នាំ។ ខ្ញុំត្រេកអរណាស់ ពីព្រោះបានរដ្ឋផ្តោតការយកចិត្តទុកដាក់ដល់ជីវភាពរបស់កសិករ"៕
យ្វីអាញ់-មុនី