ខេត្តសុកត្រាំង ត្រូវបានគណៈចង្អុលការមជ្ឈិមវាយតម្លៃជាខេត្ត១ ក្នុងចំណោម៦ខេត្តនៃទូទាំងប្រទេសផ្សព្វផ្សាយអនុវត្តបានល្អនូវគម្រោង" បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ជូនកម្មាភិបាល ប្រជាជនតំបន់ព្រំដែន កោះសមុទ្រ ដំណាក់កាល២០១៣-២០១៦"។ ;ឃុំទ្រុងប៊ិញ ស្រុកត្រឹងដេ បានជ្រើសធ្វើជាកន្លែងផ្សព្វផ្សាយគម្រោងពី ព្រោះជាភូមិសាស្រ្តមានជនរួមជាតិខ្មែររស់នៅកុះករមានអ្នកកាន់សាសនាច្រើន ស្ថានភាពរត់គយ បន្លំពាណិជ្ជកម្ម មាននិន្នាការកើនឡើង បាបគ្រោះសង្គមក៏កើតឡើងយ៉ាងស្មុគស្មាញ។
រូបភាពឃោសនាផ្ទាល់មាត់ បានប៉ុស្ដិ៍ការពារព្រំដែនបៃយ៉ា រក្សាជាប្រចាំ។
តាមប្រសាសន៍របស់វរសេ នីយ៍ទោវ៉ហ្វាងលៀក ប្រធានប៉ុស្តិ៍ការពារព្រំដែនបៃយ៉ា ចំណុះកងទ័ព ការពារព្រំដែនសុកត្រាំង ពេលបានជ្រើសធ្វើជាកន្លែងផ្សព្វផ្សាយ គម្រោង យើងខ្ញុំបានពង្រីកតួនាទីភារកិច្ចជាអ្នកផ្សព្វផ្សាយច្បាប់ផង ជាគំរូក្នុងការប្រតិបត្តិច្បាប់ផង។ រៀបចំរូបភាពផ្សព្វផ្សាយជាច្រើនបែប ដូចជា៖ ឃោសនាផ្ទាល់មាត់ ផ្សាយតាមប្រព័ន្ធផ្សាយសម្លេងរៀបចំ" ទិវាច្បាប់" ទូសៀវភៅច្បាប់; បោះពុម្ពខិតប័ណ្ណជាភាសាខ្មែរនិងសម្ដែង សិល្បៈល្ខោននិយាយជាដើម។ ដើម្បីនាំយកនូវខ្លឹមសារច្បាប់ជូនប្រជាជន។ ផ្តើមពីនោះ ជួយឲ្យជនជាតិភាគតិច នេសាទករយល់ដឹងអំពី ច្បាប់ក្នុងការការពារអធិបតេយ្យ សន្តិសុខតំបន់ព្រំដែនសមុទ្រ ម្ល៉ោះ ហើយនឹងនរចិត្តចេញទៅនេសាទច្បាមសមុទ្រ។ច្រើនឆ្នាំកន្លង មានរូបភាពមួយក្នុងចំណោមរូបភាពទាំងឡាយនៃការ ផ្សព្វផ្សាយអប់រំច្បាប់ ដែលមានប្រសិទ្ធភាពនៅឃុំគំរូទ្រុងប៊ិញ; គឺបាន បង្កើតក្លឹបចំនួន១១ ដើម្បីផ្សព្វផ្សាយ ពិគ្រោះច្បាប់ដោយផ្ទាល់ជូនប្រជាជន។ អាស្រ័យហេតុនោះ ស្មារតីប្រតិបត្តិច្បាប់ក្នុងសង្គម បានលើក កម្ពស់យ៉ាងប្រត្យក្ស។ បងស្រីឌិញធីតូង ប្រធានក្លឹប "នារីសាសនា កាតូលិកជាមួយនឹងច្បាប់នៅភូមិញ៉ាថើ" ឲ្យដឹង៖ "ក្រោយពី២ឆ្នាំសកម្មភាព ក្លឹបមានសមាជិក២២រូប សុទ្ធតែជាបងប្អូននារីក្នុងជនរួមជាតិកាន់សាសនាគ្រឹស្ដ។ ប៉ុន្មានឆ្នាំជិតៗនេះ បងប្អូននារីមានស្មារតីទទួលបន្ទុកក្នុង ការរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ភូមិ អនុសង្កាត់និងតំបន់ព្រំដែន សកម្ម ថ្កោលទោសឧក្រិដ្ឋកម្មលើភូមិសាស្រ្ត រួមចំណែកការពារជីវភាពសុខសាន្តនៅភូមិភាគ"។
វរសេនីយ៍ឯក ង្វៀនក្វឹកកឿង ស្នងការនយោបាយនៃកងទ័ពការពារព្រំ ដែនសុកត្រាំង ឲ្យដឹង៖ "ទិសដៅរបស់គម្រោង គឺបង្កបានភាពស្រុះចិត្ត ស្រុះគំនិតខ្ពស់ក្នុងសហគមន៍តំបន់មាត់សមុទ្រ ដើម្បីមាមីងនឹងនរចិត្ត ធ្វើការរកស៊ី កសាងជីវភាពសុខដុមរមនា និងការពារអធិបតេយ្យសន្ដិ សុខកោះសមុទ្រ"៕
យ្វីអាញ់-វិមាន