បន្ទាប់ពីផលិតស្រូវ៣រដូវឆ្នាំ២០១៥ (រដូវដើមឆ្នាំ រដូវសម្រកនិងរដូវឆ្នាំ) កសិករនៅខេត្តត្រាវិញ សាបព្រោះបានជាង២៣៧.០០០ហិកតា ក្នុងនោះ ពូជស្រូវគុណភាពខ្ពស់មានជាង១២១.៥០០ហិកតា។ ទិន្នផល មធ្យមភាគសម្រេច៥,៧៧តោន/ហិកតា/រដូវ កើន០,១៥តោន/ហិកតា/ រដូវ បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៤។ សរុបបរិមាណផលស្រូវក្នុងឆ្នាំសម្រេចជាង១លាន៣៦៩ពាន់តោន កើនជិត៤៣.០០០តោន បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៤ គឺបរិមាណផលសម្រេចខ្ពស់បំផុតដែលមិនធ្លាប់មានតាំងពីមុនមក។
ប្រមូលផលស្រូវនៅខេត្តត្រាវិញ។
បង្អែកលើលក្ខណៈធម្មជាតិរបស់តំបន់នីមួយៗ នៅតាមរដូវនីមួយៗ ផ្នែកកសិកម្មតែងផ្សព្វផ្សាយឯកសារចង្អុលការផលិតជូនដំណឹងរដូវកាលសាបព្រោះព្រមៗគ្នា តំបន់នីមួយៗសាបព្រោះឲ្យបានរួចរាល់តាមទិសដៅ "បញ្ចៀស" ដង្កូវក្រារាំងរឹះទឹកប្រៃបំផ្លិចបំផ្លាញស្រូវ។ ការងារផ្ទេរជូនអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿនត្រូវបានផ្តោតការយកចិត្តទុកដាក់។ នៅឆ្នាំ២០១៥ ផ្នែកកសិកម្មបានរៀបចំវគ្គហ្វឹកហាត់បាន១៣០ថ្នាក់ជូនកសិករជិត១.៧០០លើកនាក់ អំពីកម្មវិធី"បន្ថយ៣ បង្កើន៣""ត្រូវ១បន្ថយ៥" បច្ចេកទេសផលិតស្រូវតាមប្រព័ន្ធប្រពលវប្បកម្មជឿនលឿន (SRI) ផលិតស្រូវគុណភាពខ្ពស់តាមបទដ្ឋាន VietGap ...។តាមការវាយតម្លៃរបស់មន្ទីរកសិកម្ម និងអភិវឌ្ឍជនបទខេត្តត្រាវិញ លទ្ធផលសម្រេចបានទាំងនេះ អាស្រ័យផ្នែកកសិកម្មសហការជាមួយភូមិភាគផ្សព្វផ្សាយអនុវត្តព្រមៗគ្នានូវដំណោះស្រាយខាងធារាសាស្រ្ត អនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿនក្នុងផលិតកម្ម ពង្រីកទម្រង់រូបភាពផលិតកម្មនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ដូចជាទម្រង់រូបភាព "បន្ថយ៣ បង្កើន៣" "ត្រូវ១ បន្ថយ៥"" វាលស្រែគំរូធំ" ...។
ពូជស្រូវថ្មីពូជលំដាប់ថ្នាក់បរិសុទ្ធ គុណភាពអង្ករល្អ ត្រូវបាននាំមកផលិតជាទូទៅស្រូបអត្រាជាង៧០%នៃផ្ទៃដីផលិត។ល។ ពិសេស មន្ទីកសិកម្មនិងអភិវឌ្ឍជនបទខេត្តត្រាវិញ បានចាត់បុគ្គលិកកសិកម្មជាង២០០រូប ចុះទៅតាមឃុំសហការជាមួយនឹងភូមិភាគអនុវត្តសកម្មភាព ផ្សព្វផ្សាយផ្តល់អនុសាសន៍ត្រួតពិនិត្យស្ថានភាពដង្កូវក្រា ជំងឺបំផ្លិចបំ ផ្លាញស្រូវ ដើម្បីស្វែងរកវិធានការ បង្ការកម្ចាត់ទាន់ពេល។
ទូទាំងខេត្ត មានវាលស្រែគំរូធំ២៧កន្លែង ដោយមានកសិករចូលរួមអនុវត្តជិត៤.៣០០គ្រួសារ ប្រមូលផ្តុំនៅស្រុកកាងឡុង ចូវថាញ់ ទីវកឹង ថ្កូវ កូវង៉ាងនិងកូវកែ ជាមួយនឹងផ្ទៃដីអនុវត្តសរុបជិត៤.៣៣០ហិកតា។ គ្រួសារដែលចូលរួមអនុវត្តទម្រង់រូបភាពបានឧបត្ថម្ភពូជស្រូវលំដាប់បរិសុទ្ធឬបញ្ជាក់ចំនួន៤០% នឹងបានកម្មាភិបាលបច្ចេកទេសនាយកដ្ឋានដាំដុះ និងការពាររុក្ខជាតិខេត្ត ក្រុមហ៊ុនភាគហ៊ុនជីប៊ិញឌៀង ក្រុមហ៊ុនភាគហ៊ុនការពាររុក្ខជាតិអាងយ៉ាង។ល។ លក់តម្លៃដើមតាមរូបភាពសងរំលស់។ ក្រៅពីនោះ ក្រុមហ៊ុនស្បៀងត្រាវិញបានចុះកិច្ចសន្យាប្រមូលទិញផលិតផល។ អាស្រ័យហេតុនោះ កសិករផលិតស្រូវខិតជិតប្រភពពូជ សម្ភារៈមានប្រភពច្បាស់លាស់ តម្លៃថោកសមត្ថភាពផលិតត្រូវ បានបង្កើនកម្រិតពិតប្រាកដ ផលិតផលបានប្រមូលទិញជាមួយនឹងតម្លៃសមស្រប...៕
ហ្វីហ្វាង(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-មុនី