អាស្រ័យបក្សនិងរដ្ឋ ផ្តោតការយកចិត្តទុកដាក់វិនិយោគទុនទៅតាម គោលនយោបាយ ជាច្រើនជូនតំបន់ជនរួមជាតិភាគតិច និងការខិតខំ ឈានឡើងរបស់ប្រជាជន ម៉្លោះហើយជីវភាពរបស់ជនរួមជាតិខ្មែរនៅ ឃុំថាញ់តឹង ស្រុកថាញ់ទ្រី (ខេត្តសុកត្រាំង) ត្រូវបានលើកស្ទួយជា បណ្តើរៗ ធ្វើឲ្យមុខមាត់ជនបទមានភាពផ្លាស់ថ្មី។
|
ទម្រង់រូបភាពចិញ្ចឹមមាន់លែងក្នុងចំការរកបានប្រាក់ចំ ណូលខ្ពស់។ |
តាមប្រសាសន៍លោកដងថាញ់ញឹុង អនុប្រធានគណៈកម្មាធិការប្រជា ជនឃុំថាញ់តឹង ឲ្យដឹង៖ "កាលពីមុន ជីវភាពរបស់មាមីងខ្មែរនៅជួបការ លំបាកខ្លាំង មូលហេតុមកពីផ្លូវជនបទកសាងមិនទាន់បានត្រឹមត្រូវ ប្រ ព័ន្ធធារាសាស្រ្តមិនទាន់បានគ្រប់សព្វ ដើម្បីផ្គត់ផ្គង់ទឹកសម្រាប់ការ ផលិតប្រជាជននៅខ្វះទុន មិនទាន់សកម្មអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ក្នុងការផលិត។ល។ ថ្មីៗនេះ អាស្រ័យរដ្ឋវិនិយោគទុនកសាងប្រព័ន្ធផ្លូវ គមនាគមន៍ជនបទ ប្រព័ន្ធធារាសាស្រ្តត្រូវបានស្តារឡើងវិញនិងជីកថ្មី សម្រេចរួចរាល់ ពិសេសគឺដោយសារមានកម្មវិធី១៣៥ មានគោលន យោបាយឲ្យគ្រួសារក្រីក្របុលទុនអាទិភាព ជំនួយពូជដំណាំ សត្វចិញ្ចឹម ។ល។ បានជួយឲ្យគ្រួសារក្រីក្រជាជនជាតិខ្មែរមានលក្ខណៈអភិវឌ្ឍ សេដ្ឋកិច្ចគ្រួសារ។ ក្នុងពេលនោះដែរ កសិករនៅថាញ់តឹងមិនរារែកក្នុង ការផលិតពូជស្រូវប្រណីត ជ្រើសរើសទម្រង់រូបភាពសេដ្ឋកិច្ចមានប្រ សិទ្ធភាព ដូចជាចិញ្ចឹមគោ មាន់ ។ល។ ដើម្បីបង្កើនប្រាក់ចំណូល ម៉្លោះ ហើយជីវភាពរបស់មាមីងមានការកើនឡើងជាលំដាប់។
កាលពីមុន ភូមិតឹងឡើយ មានគ្រួសារជនរួមជាតិខ្មែរជាង៩៨% និងជា ភូមិក្របំផុតរបស់ឃុំ តែបច្ចុប្បន្នបានផ្លាស់ថ្មីទាំងស្រុង។ ដងផ្លូវបេតុង ផ្ទះថ្មីទាំងឡាយត្រូវបានសង់ថ្មីសមរម្យ សាលារៀនក៏បានកសាងថ្មី មានអគ្គិសនីអុជបំភ្លឺរាល់ផ្ទះ។ល។ តាមប្រសាសន៍ បងឡឹមវណ្ណា អនុ លេខាសាខាបក្សភូមិតឹងឡើយ ឲ្យដឹង ផ្លូវបេតុងនិងប្រព័ន្ធធារាសាស្រ្តបានកសាងសម្រេចរួចរាល់ ម៉្លោះហើយមាមីងដឹកជញ្ជូនកសិផលបាន ងាយស្រួល ហើយផលិតកម្មមានប្រសិទ្ធភាព បច្ចុប្បន្នភូមិតឹងឡើយ ទុកដូចជាភូមិធូរធារបំផុតរបស់ឃុំ។ អនុវត្តគោលនយោបាយជនជាតិ គ្រួសារក្រីក្របានខិតជិតជាមួយនឹងទុនអាទិភាពជំនួយកូនពូជ ដូចជា ពូជគោបង្កាត់ស៊ីន មាន់ត្រី។ល។ និងបានឧទ្ទេសនាមការងារធ្វើនៅក្រុមហ៊ុនក្នុងនិងក្រៅខេត្ត ដូច្នេះប្រាក់ចំណូលបានលំនឹង។ ទន្ទឹមនឹង នោះ មាមីងមិនញញើតក្នុងការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេស ផលិត ពូជស្រូវប្រណីតសម្រេចទិន្នផលខ្ពស់ និងចុះកិច្ចសន្យាជាមួយនឹងអា ជីវកម្មប្រមូលទិញផលិតផលតាមតម្លៃទីផ្សារ ម៉្លោះហើយរកបានប្រាក់ ចំណូលខ្ពស់។ បច្ចុប្បន្ន ទូទាំងភូមិមានគ្រួសារគ្រាន់បើ ធូរធារជាង៦០ %។ បងថាច់កែន នៅភូមិតឹងឡើយ ឲ្យដឹង៖ "អាស្រ័យភូមិភាគឲ្យបុល ទុនអាទិភាព និងជំនួយគោចិញ្ចឹម ក្រោយមកគោរបស់ខ្ញុំមានទាំងអស់ ៤ក្បាល មកដល់បច្ចុប្បន្នខ្ញុំលក់អស់២ក្បាល ដើម្បីយកទុនធ្វើសេដ្ឋកិច្ច គ្រួសារ ក្នុងនោះខ្ញុំទិញស្រែបាន៤កុងនិងគិតគូរឲ្យកូនទាំងពីររៀនសូត្រ បានត្រឹមត្រូវ"។
លោកដងថាញ់ញឹុង ឲ្យដឹងបន្ថែម៖ "បច្ចុប្បន្ន ទូទាំងឃុំនៅមានអត្រា គ្រួសារក្រីក្រត្រឹមតែ១៨%។ ហេតុដូច្នេះ គណៈកម្មាធិការប្រជាជនឃុំ នឹងបន្តការជំនួយដល់គ្រួសារក្រីក្រ បានខិតជិតនឹងប្រភពទុនជំនួយពូជ បច្ចេកទេស និងជ្រើសរើសទម្រង់រូបភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពដើម្បីពង្រីកទូលាយ។ ទន្ទឹមនឹងនោះ ឧទ្ទេសនាមការងារធ្វើជូនពលករជនបទ ដើម្បីមានការងារធ្វើរកបានប្រាក់ចំណូលលំនឹង។ល។"៕
យ្វីអាញ់-សុផល