22/09/2015 - 14:33

លើកកម្ពស់គុណភាពស្ករត្នោត

សាស្រ្តា​ចារ្យ​រង បណ្ឌិត​ង្វៀន​មិញ​ធ្វី (ស​កល​វិ​ទ្យា​ល័យ​កឹង​ធើ) ទើប​នឹង​ណែ​នាំ ​" របៀប​យក​ទឹក​និង​ផលិត​ស្ករ​ត្នោត​" ជូន​ក​សិ​ករ​ខ្មែរ​៧០​រូប ជំ​នាញ​ប្រ​កប​របរ​យក​ទឹក​ត្នោត និង​មូល​ដ្ឋាន​ផលិត​ស្ករ​ត្នោត​នា​នា​របស់​ស្រុក​ទ្រី​តូង​និង​ស្រុក​ទិញ​បៀង ខេត្ត​អាង​យ៉ាង​។ 

ជន​រួម​ជាតិ​ខ្មែរ​ចូល​រួម​ហ្វឹក​ហាត់​បច្ចេក​ទេស​ទាញ​យក​ផល​​ពី​ស្ករ​ត្នោត​។

ការ​ហ្វឹក​ហាត់​អា​ស្រ័យ​មន្ទីរ​វិ​ទ្យា​សាស្រ្ត និង​បច្ចេ​ក​វិជ្ជា​ខេត្ត​អាង​យ៉ាង រៀប​ចំ​ឡើង​ទាក់​ទាញ​ក​សិ​ករ​ខ្មែរ​ជា​ច្រើន​រូប  មូលដ្ឋាន​ផ​លិត​កម្ម​និង​កម្មា​ភិ​បាល​ជំ​នាញ​ការ​ទាំង​ឡាយ​នៅ​ខេត្ត​អាង​យ៉ាង​ចូល​រួម​។ យោង​ប្រ​សាសន៍​របស់​លោក​ត្រឿង​កៀង​ថ អនុ​ប្រ​ធាន​មន្ទីរ​វិ​ទ្យា​សាស្រ្ត និង​បច្ចេក​វិជ្ជា​ខេត្ត​អាង​យ៉ាង ឲ្យ​ដឹង​៖ ខ្លឹម​សារ​ហ្វឹក​ហាត់​សំ​ដៅ​ណែ​នាំ កម្មា​ភិ​បាល​បច្ចេក​ទេស គ្រួ​សារ​ផ​លិត ច្នៃ​ស្ករ​ត្នោត​លើ​ភូមិ​សាស្រ្ត​ស្រុក​ទ្រី​តូង និង​ទិញ​បៀង​ពី​"រ​បៀប​ប្រ​មូល​ផល រក្សា​ទឹក​ត្នោត ច្នៃ​ផលិត​រក្សា​ស្ករ​ត្នោត​"។ អាច​និ​យាយ​បាន​ថា របៀប​ទាញ​យក​ផល​ទឹក​ត្នោត​និង​ផលិត​ស្ករ​ត្នោត​ប្រ​កប​ដោយ​គុណ​ភាព​ឆ្លើយ​តប​នឹង​ទី​ផ្សារ​ប្រើ​ប្រាស់ និង​បង្កើន​ប្រាក់​ចំ​ណេញ​ប៉ុន្តែ​គប្បី​ធា​នា​សុ​វត្ថិ​ភាព​ផ​លិត​ផល​និង​សុខ​ភាព​អ្នក​ប្រើ​ប្រាស់​។ 

 លោក​វឿង​ឡុង​ហុង ប្រ​ធាន​កា​រិ​យា​ល័យ​សេដ្ឋ​កិច្ច - ហេដ្ឋារ​ចនា​សម្ព័ន្ធ ស្រុក​ទិញ​បៀង ឲ្យ​ដឹង​៖ ការ​ណែ​នាំ​" របៀប​ប្រ​មូល​ផល រក្សា​ទឹក​ត្នោត និង​ច្នៃ​ផលិត​រក្សា​ស្ករ​ត្នោត​" ឆ្លើយ​តប​នឹង​បំ​ណង​របស់​ជន​រួម​ជាតិ​ខ្មែរ​ជំ​នាញ​ខាង​របរ​យក​ទឹក​ត្នោត និង​មូល​ដ្ឋាន​ផលិត​ស្ករ​ត្នោត​ទាំង​ឡាយ​។ ជា​ពិ​សេស គឺ​បម្រើ​ឲ្យ​កិច្ច​ការ​កសាង​ផ្លាក​ពា​ណិជ្ជ​កម្ម​"ស្ករ​ត្នោត​ទិញ​បៀង​" ឋិត​ក្នុង​យុទ្ធ​សាស្រ្ត" ក​សាង​ផ្លាក​ពា​ណិជ្ជ​កម្ម​ផលិត​ផល​ប្រ​ណីត នៅ​ភូមិ​ភាគ​"ដំ​ណាក់​កាល​២០១៥ -​២០២០ ថែម​ទាំង​ឆ្ពោះ​ទៅ​រក​ទិស​ដៅ"​ គុណ​ភាព​និង​ប្រ​សិទ្ធ​ភាព "ផ​លិត​ផល​បម្រើ​ទេស​ចរណ៍​លើ​ភូមិ​សាស្រ្ត​។ យោង​ប្រ​សាសន៍​របស់​លោក​ហុង ទូ​ទាំង​ស្រុក​មាន​មូល​ដ្ឋាន​ផលិត​ស្ករ​ត្នោត​២៣ ម្ល៉ោះ​ហើយ​ចាំ​បាច់​ត្រូវ​មាន​បច្ចេក​ទេស ដើម្បី​ផ​លិត​ចេញ​នូវ​ផលិត​ផល​សម្រេច​គុណ​ភាព និង​រក្សា​បាន​កេរ្ដិ៍​ឈ្មោះ​របស់​ភូមិ​របរ​ប្រ​វេ​ណី​។

 យោង​តាម​ស្ថិតិ​របស់​មន្ទីរ​ក​សិ​កម្ម និង​អភិ​វឌ្ឍ​ជន​បទ​ខេត្ត​អាង​យ៉ាង ឲ្យ​ដឹង​៖ ដើម​ត្នោត​ភាគ​ច្រើន​មាន​ដាំ​នៅ​ស្រុក​ទ្រី​តូង និង​ស្រុក​ទិញ​បៀង​សរុប​ប្រ​មាណ​ជាង​៦០.​០០០​ដើម និង​ផ្ដល់​ស្ករ​ប្រ​មាណ​ពី​៥.៥០០​-៦.០​០០​តោន​រៀង​រាល់​ឆ្នាំ​។ អា​ស្រ័យ​ហេតុ​ដូច្នោះ​ អង្គ​ភាព​នា​នា​គប្បី​ណែ​នាំ​ហ្វឹក​ហាត់​ជូន​ប្រ​ជា​ជន​អ្នក​យក​ទឹក​ត្នោត​និង​អ្នក​ផលិត​ស្ករ​ឆៅ​ដោយ​​ផ្ទាល់ ដើម្បី​ខ្សែ​សង្វាក់​តម្លៃ​" ទាញ​យក​ផល ច្នៃ​និង​ផ​លិត​​"ស្ករ​ត្នោត​បាន​លើក​កម្ពស់​ធា​នា​សញ្ញា​ពា​ណិជ្ជ​កម្ម​ស្ករ​ត្នោត​៕

ផាងត្រោងអ៊ឹង - ថាច់សេរី

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​វឿង​ឡុង​ហុង