កម្មវិធី១៣៥របស់រដ្ឋាភិបាល ត្រូវបានអនុវត្តនៅឃុំវិញភូ ស្រុកយង់រៀង ខេត្តកៀងយ៉ាង បានរួមចំណែកធ្វើឲ្យផ្លាស់ថ្មីតំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករ បង្កលក្ខណៈងាយស្រួលជូនមាមីងឈានឡើងអភិ វឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រដោយចីរភាព។
ផ្លូវគមនាគមន៍ជនបទចូលភូមិង្វៀនវ៉ូវ ឃុំវិញភូត្រូវបាន ក្រាលបេតុង។
តាមប្រសាសន៍លោកហ្វិញថាញ់តុង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំវិញភូ បច្ចុប្បន្ន ទូទាំងឃុំមានជនរួមជាតិខ្មែររស់នៅជាង៦០%។ កាលពីមុនជីវភាពរបស់មាមីងបានមុខខ្វះក្រោយ; ហេដ្ឋាររចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ឃុំមានការលំបាកយ៉ាងច្រើន។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យផ្តោតការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ឆ្លងតាមរយៈនៃកម្មវិធីគ្រោង ការអភិវឌ្ឍសេដ្ឋកិច្ចបានញាំុងឲ្យមុខមាត់របស់ឃុំមានភាពផ្លាស់ថ្មី ។ ក្រៅពីជំនួយកសាងផ្លូវគមនាគមន៍ជនបទ តាមរយៈកម្មវិធីនិងគ្រោងការនានា មាមីងនៅឃុំវិញភូ ថែមទាំងទទួលបានជំនួយផ្ទះនិងដើមទុន សម្រាប់បង្កបង្កើនផល អាស្រ័យហេតុនោះ ជីវភាពមាមីងពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានធូរធារគ្រាន់បើ។តាមប្រសាន៍ពូយ៉ឿងថាញ់ម៉ាញ់ ប្រជាជនភូមិង្វៀនវ៉ូវ ភាពផ្លាស់ថ្មី សព្វថ្ងៃឃើញចំពោះមុខ នោះគឺផ្លូវបេតុង រាបស្មើ ជួយឲ្យមាមីងធ្វើដំណើរទៅមកបានងាយស្រួល។ មានកម្មវិធី គ្រោងការជាច្រើនបានវិនិយោគទុន ជំនួយមាមីងក្នុងការបង្កបង្កើនផល រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារគួរឲ្យកត់សម្គាល់។ កាលពីមុននេះ គ្រួសារពូយ៉ឿងថាញ់ម៉ាញ់ ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ដោយសារ បានជំនួយដើមទុនបង្កបង្កើនផល និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ក្នុងការផលិតកម្ម ម្ល៉ោះហើយសព្វថ្ងៃជីវភាពគ្រួសារពូបានលំនឹងចាក ផុតពីភាពក្រីក្រតាំងពី៣ឆ្នាំមុន។
ឆ្នាំ២០១៤ បងយ័ញសិណ ស្នាក់នៅភូមិហ្វិញតូ ទទួលបានជំនួយគោចិញ្ចឹមមួយក្បាលតាមកម្មវិធី១៣៥ថ្មីៗនេះ បងបានរដ្ឋជំនួយផ្ទះ "មហាសាមគ្គី"។ ចាប់ពីទទួលបានជំនួយគោចិញ្ចឹមលើកដំបូង សព្វថ្ងៃគោកើតបានកូនមួយក្បាល ហើយគាត់ខំប្រឹងថែគោមេនោះឲ្យកើតកូនបន្តទៀត ដើម្បីជួយគ្រួសារចាកផុតពីភាពក្រីក្រដោយចីរភាព។ រីឯបងយ័ញវៀង ក៏ជាគ្រួសារក្រីក្រនៅភូមិហ្វិញតូ ឃុំវិញភូ ត្រូវបានរដ្ឋជំនួយគោចិញ្ចឹមតាមកម្មវិធី១៣៥ ឲ្យដឹង៖ បានរដ្ឋជំនួយគោខ្ញុំត្រេកអរណាស់ ខ្ញុំសន្យា នឹងខំថែទាំវាឲ្យបានល្អ ហើយខិតខំធ្វើការរកស៊ីដើម្បីឈានឡើងក្នុង
ជីវភាព។
តាមប្រសាសន៍លោកហ្វិញថាញ់តុង អនុប្រធានគណៈកម្មាធិការប្រជាជនវិញភូ ផ្តើមពីកម្មវិធី១៣៥របស់រដ្ឋាភិបាលមកទល់ពេលនេះ គ្រួសារជនជាតិខ្មែរទទួលបានជំនួយគោបន្តពូជ។ ដើម្បីមាមីងថែទាំបានល្អ រដ្ឋអំណាចភូមិភាគ បានសហការជាមួយនឹងផ្នែកមុខងារ រៀបចំវគ្គហ្វឹក ហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសចិញ្ចឹមសត្វជូនមាមីង។ អាស្រ័យហេតុនោះ ចំនួនគោដែលកម្មវិធីបានជំនួយមានការរីកចម្រើនល្អ អត្រាគោកើតកូនក៏ច្រើនផងដែរ។ កម្មវិធីនេះ ពិតជាជួយយឺតយោងក្នុងការ ងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ឃុំ៕
ឡេស៊ាង-លីសៀ