សមាគមអតីតយុទ្ធជនឃុំតឹបសើុង ស្រុកថ្កូវ ខេត្តត្រាវិញ បានផ្សព្វផ្សាយច្បាប់ និងចូលរួមការងារសម្របសម្រួលដោយផ្ទាល់ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយនៅភូមិស្រុក។
សមាគមអតីត យុទ្ធជនឃុំកំពុងពិនិត្យទម្រង់រូបភាពចិញ្ចឹមគោ បន្ធាត់បន្ធំរបស់គ្រួសារអនុប្រធានសាខាសមាគមអតីតយុទ្ធជនភូមិអូរ។
បច្ចុប្បន្ន សមាគមអតីតយុទ្ធជនឃុំតឹបសើុង មានសមាជិកចំនួន១៤៦រូប ក្នុងនោះ មានសមាជិកជាជនជាតិខ្មែរ៥៧រូប។ សមាជិកទាំងឡាយ សុទ្ធសឹងជាអ្នកមានប្រជាប្រិយភាព ត្រូវបានប្រជាជនគោរពរាប់អាននៅភូមិស្រុក។ ម្យ៉ាងទៀតសមាជិកទាំងនេះ ភាគច្រើនតែងចូលរួមការងារនៅក្នុងភូមិ ដូច៖ ធ្វើប្រធានក្រុម ក្រុមសម្របសម្រួល ចូលរួមដោយផ្ទាល់ក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់បក្ស ក្រឹត្យ ច្បាប់របស់រដ្ឋជូនប្រជាជនទាន់ពេល។ ជាមួយនឹងតួនាទីស្នូល ប៉ុនា្មនឆ្នាំកន្លង សមាគមអតីតយុទ្ធជនឃុំតឹបសើុង បានធ្វើសេនាធិការជូនភូមិភាគក្នុងការរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម ជម្រើសកងទ័ពកសាងកងប្រជាស្វ័យត្រាណ។ល។ ដោយបានការធ្វើសេនាធិការពីសំណាក់ កម្មាភិបាលសមាគមអតីតយុទ្ធជន ច្រើនឆ្នាំកន្លង ហើយការងារជម្រើសកងទ័ពនៅឃុំតឹបសើុង តែងបានសម្រេចនិងសម្រេចលើសភាគកម្រិត។ ជារៀងរាល់ឆ្នាំ ក្រុមសម្របសម្រួលរបស់សមាគមអតីតយុទ្ធជន បានអនុវត្តកិច្ចការសម្របសម្រួលពី៤-៥លើកនៅភូមិស្រុក។ តួយ៉ាងដូចពូ ត្រិញវុាំងចែ សមាជិកអតីតយុទ្ធជន ហើយជាអ្នកមានប្រជាប្រិយភាព នៅភូមិស្រុកត្រូវបានជ្រើសតាំងធ្វើជាអនុប្រធានសាខាសមាគមអតីត យុទ្ធជនភូមិអូរ។ ពូត្រិញវុាំងចែ បានសហការជាមួយនឹងគណៈ ផ្នែក អង្គការមហាជន ផ្សព្វផ្សាយចលនាប្រជាជន ធ្វើយ៉ាងណាអប់រំកូនចៅរស់នៅត្រូវប្រតិបត្តិតាមការកំណត់ច្បាប់; ចូលរួមក្រុមសម្របសម្រួល និងណែនាំគ្រួសារកសិករក្រីក្រខិតខំធ្វើការរកស៊ីឈានឡើងចាកផុតពីភាពក្រីក្រ។ ទន្ទឹមនឹងនោះ សមាគមថែមទាំងខ្នះខ្នែងចលនាសមាជិក រួមវិភាគទានទឹកប្រាក់ចំណាយកម្លាំងកសាងហេដ្ឋារចនាសម្ព័នជនបទ ហើយបានរួមចំណែកកសាងរួចរាល់ផ្លូវបេតុង។ ជាមួយនឹងការងារជាក់ ស្តែងដូច្នេះ សមាគមអតីតយុទ្ធជនឃុំតឹបសើុង បានពង្រីកគុណសម្បត្តិ ក្នុងនាមជាកងទ័ពអ៊ំហូ ក្នុងការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ធ្វើមានធ្វើបានសមស្រប រួមចំណែកញុាំងឲ្យមុខមាត់ជនបទកាន់តែរីកចម្រើន។
សមមិត្តគឹមចួង អនុប្រធានសមាគមអតីតយុទ្ធជនឃុំតឹបសើុង ឲ្យដឹង៖ "យើងខ្ញុំតែងមានមោទនៈដោយក្នុងនាមជាកងទ័ពអ៊ំហូ។ ទោះបីបម្រើការនៅទីណាឬក៏ស្ថិតក្នុងស្ថានភាពណាក៏ដោយ ត្រូវតែបម្រើប្រជាជនបម្រើប្រទេសជាតិជានិច្ច។ ការវ័ណ្ឌទំនាស់ បាបគ្រោះសង្គមតែងកើត មានមិនថាទីណាទេ ប្រការសំខាន់គឺស្វែងរកហេតុផល ធ្វើយ៉ាងណាព្វផ្សាយដើម្បីឲ្យអ្នករាល់គ្នាយល់ច្បាស់នូវអំពើអាក្រក់ ដែលខ្លួនប្រព្រឹត្តខុស ហើយមិនមានប្រយោជន៍ដល់ខ្លួនឯងនិងសង្គម។ ក្រៅពីការចូលរួមសម្របសម្រួលដោះស្រាយរាល់បាបគ្រោះសង្គម សមាគមអតីត យុទ្ធជនឃុំ ថែមទាំងធ្វើជាគំរូនិងចលនាប្រជាជនប្រមែប្រមូលសំរាមធ្វើអនាម័យរួមទៅតាមលំដាប់លំដោយវេនរៀងរាល់ខែដើម្បីរួមចំណែករក្សាកិត្តិនាមជាឃុំជនបទថ្មី"៕
សឺនម៉ាល័យ-លីសៀ