30/06/2015 - 14:12

អភិវឌ្ឍទម្រង់រូបភាពចិញ្ចឹមគោទឹកដោះនៅសុកត្រាំង

បច្ចុប្បន្ន មាន​ក​សិ​ករ​ជា​ច្រើន​នៅ​សង្កាត់​នា​នា តំ​បន់​ជាយ​ក្រុង​សុក​ត្រាំង កំ​ពុង​មាន​និន្នា​ការ​ជ្រើស​ចិញ្ចឹម​គោ​ទឹក​ដោះ ធ្វើ​ជា​ទម្រង់​រូប​ភាព​ចិញ្ចឹម​សំ​ខាន់​។

ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​ទឹក​ដោះ​របស់​ប្រ​ជា​ជន​នៅ​​តំ​បន់​ជា​យក្រុង​សុក​ត្រាំង​។

គ្រួ​សារ​បង​លី​មិញ​សាង នៅ​អនុ​សង្កាត់​៣ ជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ទាំង​ឡាយ​ចិញ្ចឹម​គោ​ទឹក​ដោះ​នៅ​សង្កាត់​៨ ក្រុង​សុក​ត្រាំង។ បង​សាង ឲ្យ​ដឹង​៖ "​ពី​មុន​ប្តី​ប្រ​ពន្ធ​ខ្ញុំ​ទៅធ្វើ​ការ​ឈ្នួល ដោយ​ឃើញ​គ្រួ​សារ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ អា​ស្រ័យ​ចិញ្ចឹម​គោ​ទឹក​ដោះ ម៉្លោះ​ហើយ​ខ្ញុំ​ខំ​សន្សែ​សន្សំ​ប្រាក់​ទិញ​គោ​ទឹក​ដោះ​ចិញ្ចឹម​។ បន្ទាប់​មក​ខ្ញុំ​ក៏​ទៅ​ចុះ​ឈ្មោះ​ចូល​ជា​សមា​ជិក​នៃ​សហ​ករណ៍​កសិ​កម្ម​ Evergrowth (អង្គ​ភាព​ប្រ​មូល​ទិញ​ទឹក​ដោះ​គោ​តែ​មួយ​គត់​នៅសុក​ត្រាំង​)។ បច្ចុ​ប្បន្ន  គោ​ទឹក​ដោះ២​ ក្បាល​របស់​គ្រួ​សារ​ខ្ញុំ​កំ​ពុង​ធំ​ធាត់ ឆ្នាំ​ក្រោយ​នេះ​វា​នឹង​ផ្តល់​ទឹក​ដោះ"។ ផ្តើម​ពី​គោ​ទឹក​ដោះ​៣​ក្បាល​ដំ​បូង​មក​ទល់​ពេល​នេះ គ្រួ​សារ​លោក​ត្រឹង​ទ្រុង​ង៉ៀ នៅ​សង្កាត់​៨ មាន​ហ្វូង​គោ​ឡើង​ដល់​៧​៣​ក្បាល ក្នុង​នោះ​មាន​គោ​ទឹក​ដោះ​២៩​ក្បាល​ បច្ចុប្បន្ន​៨​ក្បាល​កំ​ពុង​ផ្តល់​ទឹ​ក​ដោះ​។ តាម​ប្រ​សាសន៍​របស់​លោក​ង៉ៀ ចិញ្ចឹម​គោ​ទឹក​ដោះ​នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់ គោ​ទឹក​ដោះ​មួយ​ក្បាល​ៗ​ផ្តល់​ទឹក​ដោះ​ប្រ​មាណ​១៥​គី​ឡូ​ក្រាម ក្នុង​មួយ​ថ្ងៃ​និង​បាន​សហ​ករណ៍​កសិ​កម្ម Evergrowth  ប្រ​មូល​ទិញ​ក្នុង​តម្លៃ​១២.៦០០​ដុង​/គី​ឡូក្រាម​។ លោក​ង៉ៀ ឲ្យ​ដឹង​៖ "ដំ​បូង​គ្រួសារ​ខ្ញុំ​មាន​ប្រាក់​ទិញ​គោ​ទឹក​ដោះ​បាន​តែ​៣ក្បាល​ប៉ុណ្ណោះ​។  ដោយ​ឃើញ​ទម្រង់​រូប​ភាព​នេះ​មាន​ប្រ​សិទ្ធ​ភាព ខ្ញុំ​បុល​ទុន​ធនា​គារ​ដើម្បី​ទិញ​គោ​ទឹក​ដោះ​បន្ថែម​មក​ចិញ្ចឹម​។ អា​ស្រ័យ​ចិញ្ចឹម​គោទឹ​ក​ដោះ ទើប​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ បាន​ធូរ​ធារ​ដូច​សព្វ​ថ្ងៃ​។ ទិ​ស​ដៅ​របស់​ខ្ញុំ​គឺ​ពង្រីក​ហ្វូង​គោ​ឡើង​ដល់​ទៅ​១០០​ក្បាល​។ នៅ​ពេល​ខាង​មុខ គ្រួ​សារ​ខ្ញុំ​នឹង​បើក​ទី​តាំង​ប្រ​មូល​ទិញ​ទឹក​ដោះ​គោ​របស់​គ្រួ​សារ​អ្នក​ចិញ្ចឹម​នៅ​ក្នុង​សង្កាត់​នា​នា និង​នៅ​តំ​បន់​ជិត​ខាង​ដើម្បី​បង្កើន​ប្រាក់​ចំ​ណូល​"។

តាម​រយៈ​គ្រួ​សារ​អ្នក​ចិញ្ចឹម​គោ​ទឹក​ដោះ​នៅ​ភូមិ​សាស្រ្ត​សង្កាត់​៨  ឲ្យ​ដឹង​​៖ ពី​មុន​ទម្រង់​រូប​ភាព​ចិញ្ចឹម​ជ្រូក ត្រូវ​បាន​ជ្រើស​ជា​របរ​ចិញ្ចឹម​សំ​ខាន់ ប៉ុន្តែ​ដោយ​សារ​តម្លៃ​មិន​ទៀង​ទាត់​និង​ងាយ​រង​ការ​កើត​ជំ​ងឺ ដូច្នេះ​គ្រួ​សារ​ជា​ច្រើន​បាន​បង្វែរ​មក​ចិញ្ចឹម​ប្រ​ភេទ​សត្វ​ផ្សេង​ៗ​វិញ​។ ដោយ​ឃើញ​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​យក​ទឹក​ដោះ​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់ ហើយ​មាន​គ្រួ​សារ​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​ម៉្លោះ​ហើយ​ប្រ​ជា​ជន​នៅ​សង្កាត់​៨ ចាប់​ផ្តើម​ជ្រើស​យក​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោទឹ​ក​ដោះ។ តាម​ប្រ​សាសន៍​លោក​យឿង​ថាញ​កៀក  អនុ​ប្រ​ធាន​គណៈ​កម្មា​ធិកា​រប្រ​ជាជន​សង្កាត់​៨ ឲ្យ​ដឹង​៖ ជាតំ​បន់​ជាយ​ក្រុង​  ម៉្លោះ​ហើយ​សង្កាត់​​៨ មាន​ផ្ទៃ​ដី​ផលិត​កម្ម​ច្រើន​បង្គួរ សម​ស្រប​ក្នុង​ការ​អភិ​វឌ្ឍន៍​ការ​ចិញ្ចឹម​គោ​ទឹក​ដោះ។ ផ្តើម​ពី​នោះ​ គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​៨​លើក​ទឹក​​ចិត្ត​មា​មីង​ក​សិ​ករ គ្រួសារ​ធ្វើ​ស្រែ​មិន​សូវ​មាន​ប្រ​សិទ្ធ​ភាព បង្វែរ​មក​អនុ​វត្ត​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​ទឹក​ដោះ។​ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​នឹង​ជំ​នួយ​ទុន​និង​បច្ចេក​ទេស ដើម្បី​មា​មីង​នឹង​នរ​ចិត្ត​ក្នុង​ការ​ចិញ្ចឹម នាំ​មក​នូ​វ​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​បង្កើន​ប្រាក់​ចំ​ណូល​ដល់​គ្រួ​សារ​៕

យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ