02/06/2015 - 08:57

កសិករសប្បាយចិត្តពីព្រោះខ្ទឹមក្រហមត្រូវបាននាំចេញ

ដោយ​បាន​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ អង្គ​ការ​ម​ហា​ជន​ក្នុង​ខេត្ត តម្លៃ​ខ្ទឹម​ក្រ​ហម​លើ​ភូមិ​សាស្រ្ត​ក្រុង​វិញ​ចូវ ខេត្ត​សុក​ត្រាំង លក់​បាន​ថ្លៃ​ឡើង​វិញ មធ្យម​ភាគ​ពី​៩.០០០​ដល់​១២.០០០​ដុង ក្នុង​មួយ​​គី​ឡូ​ក្រាម​។ 

សមា​ជិក​សម្ព័ន្ធ​យុវ​ជន​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជី​និង​សារ​ធាតុ​គី​មី​ប្រេង​ឧស្ម័ន​តី​ណាម​បូ​ កំ​ពុង​រួម​កម្លាំង​នាំចេ​ញ​ខ្ទឹម​ក្រ​ហម​របស់​មា​មីង​កសិ​ករ​វិញ​ចូវ​ ។

 បង​ត្រឹង​មិញ​ខៃ នៅ​ភូមិ​អ៊ូវ​ថB ឃុំ​វិញ​ហាយ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​ ៖ " មុន​នេះ អ្នក​ជំ​នួញ​គ្រាន់​តែ​ទិញ​តម្លៃ​៣០០០​ដុងក្នុង​មួយ​គី​ឡូ​ក្រាម ពុំ​នោះ​សោត​ថែម​ទាំង​មិន​សូវ​មាន​អ្នក​ទិញ​ទៀត​ផង​។ ព្រោះ​ហេតុ​នោះ ខ្ទឹម​ក្រ​ហម​របស់គ្រួ​សារ​ខ្ញុំ​២​កុង តាម​ការ​ប៉ាន់​ស្មាន​ជាង​៥​តោន ខ្ញុំ​បង្ខំ​ចិត្ត​ស្ដុក​ទុក​ក្នុ​ង​ផ្ទះ។​ រហូត​ដល់​សព្វ​ថ្ងៃ អា​ស្រ័យ​ដោយ​បាន​ការ​ឧបត្ថម្ភ​ពី​សម្ព័ន្ធ​យុវ​ជន​ក្រុង​វិញ​ចូវ ខ្ទឹម​លក់​បាន​តម្លៃ​៩.០០០ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។ ជា​មួយ​នឹង​តម្លៃ​ដូច្នេះ គ្រួសារ​ខ្ញុំ​អាច​មាន​ប្រាក់​គ្រប់​ទូ​ទាត់​ប្រាក់​ទិញ​ជី ថ្នាំ និង​មាន​ដើម​ទុន​មួយ​ចំ​នួន ដើម្បី​ដាំខ្ទឹ​ម​រដូវ​បន្ទាប់​"។​ 

មិន​ត្រឹម​តែ​គ្រួ​សារ​បង​ខៃ​ប៉ុណ្ណោះ​ទេ គ្រួ​សារ​ប្រ​ជា​ជន​រាប់​ពាន់​ទៀត ភាគ​ច្រើន​គឺ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​វិញ​ចូវ មាន​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​ពេល ខ្ទឹម​ក្រ​ហម​លក់​បាន​ថ្លៃ​ដូច្នេះ ប្រ​ការ​នេះ​បាន​ជួយ​ឲ្យ​ប្រ​ជា​ជន​ដោះ​ស្រាយ​បាន​ការ​លំ​បាក​។ ការ​កើន​តម្លៃ​របស់​ខ្ទឹម​ក្រ​ហម​លើ​ទី​ផ្សារ ក៏​មាន​ការ​រួម​វិ​ភាគទា​នដោយ​ស្ងៀម​ស្ងា​ត់​ប៉ុន្តែ​មាន​ភាព​​ធំ​ធេង​របស់​សម្ព័ន្ធ​យុវ​ជន​ខេត្ត​សុក​ត្រាំង និង​សម្ព័ន្ធ​យុវ​ជន​ក្រុង​វិញ​ចូវ​។ ឆ្លង​តាម​រយៈ​នៃ​ការ​អំ​ពាវ​នាវ​និង​ធ្វើ​ដើម​ទង​ទិញ​ខ្ទឹម​ក្រ​ហម​របស់​ប្រ​ជា​ជន​សម្ព័ន្ធ​យុជ​ន​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត បាន​រួម​ដៃ​គ្នា​នាំ​ខ្ទឹម​ក្រ​ហម​ចេញ​ទី​ផ្សារ​ជាង​១.០០០​តោន​។

គាំ​ទ្រ​កម្ម​វិ​ធី "ខ្ទឹម​ក្រ​ហម​គុណ​ធម៌​" ដើម្បី​ជួយ​ក​សិ​ករ​វិញ​ចូវ នាំ​ខ្ទឹម​ក្រ​ហម​ចេញ​ដែល​នៅ​កក​ស្ទះ​ ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជី​និង​សា​រ​ធាតុ​គី​មី​ប្រេង ឧ​ស្ម័ន​តី​ណាម​បូ បាន​ឧបត្ថម្ភ​នាំ​ខ្ទឹម​ក្រ​ហម​របស់​មា​មីង​ចេញ​ទី​ផ្សារ​ជិត​១០​តោន ដោយ​លក់​តម្លៃ​១០.០០០​ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​។ ក្រៅ​ពី​នោះ ខ្ទឹម​ក្រ​ហម​ជា​ង​មួយ​តោន​ត្រូវ​បាន​អង្គ​ភាព​ប្រ​មូល​ទិញ ហើយ​មា​មីង​នៅ​ទាំង​បាន​ឧបត្ថម្ភ​ជី​មួយ​បាវ​សម្រាប់​ដាំ​ខ្ទឹម​រដូវ​បន្ទាប់​ទៀត​។ បង​វុាំង​ឌឹក​អាញ់ កម្មា​ភិ​បាល​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ជី​និង​សារ​ធាតុ​គី​មី​ប្រេង​ឧស្ម័ន​តី​ណាម​បូ ឲ្យ​ដឹង​៖ "ក្រោយ​ពី​មធ្យោ​បាយ​សារ​ព័ត៌​មាន​មហា​ជន​ផ្តល់​ព័ត៌ មាន​អំ​ពី​បរិមាណ​ខ្ទឹម​ក្រ​ហម​កក​ស្ទះ​ទី​ផ្សារ កម្មា​ភិ​បាល បុគ្គ​លិក​ក្រុម​ហ៊ុន បាន​បំ​ផុស​ចលនា​ទិញ​ខ្ទឹម​ក្រ​ហម​គាំ​ទ្រ​កសិ​ករ​វិញ​ចូវ​។ នេះ​ក៏​ជា​ទង្វើ​មួយ ដើម្បី​រួម​ចំ​ណែក​ដោះ​ស្រាយ​ការ​លំ​បាក​មួយ​ភាគ​ណា​ជូន​មា​មីង​"។​

តាម​មន្ទីរ​ក​សិ​កម្ម និង​អភិ​វឌ្ឍ​ជន​បទ​ខេត្ត​សុក​ត្រាំង រយៈ​ពេល​កន្លង​មក​នេះ អា​ស្រ័យ​ដោយ​ការ​រួមក​ម្លាំង​របស់​ភូមិ​ភាគ កម្មា​ភិ​បាល​របស់​ផ្នែក ស្ថា​ប័ន អង្គ​ភាព ប្រ​ព័ន្ធ​ផ្សា​រ​ទំ​នើប​ទាំង​ឡាយ​​លើ​ទូ​ទាំង​ប្រ​ទេស បាន​ជា​បរិមាណ​ខ្ទឹម​ដែល​កក​ស្ទះ​នោះ កាត់​បន្ថយ​គួរ​ឲ្យ​កត់​សម្គាល់​។ ផ្តើម​ពី​ចំ​នួន​ខ្ទឹម​កក​ស្ទះ​ទី​ផ្សារ​ជាង​៦០.០០០​តោន សព្វ​ថ្ងៃ​ថយ​ចុះ​នៅ​ត្រឹម​ប្រ​មាណ​២៥​.០០០​តោន​។ ក្នុង​នោះ ចំ​នួន​ខ្ទឹម​ពូជ​ត្រូវ​បាន​ប្រ​ជា​ជន​រក្សា​ទុក​សម្រាប់​ដាំ​រដូវ​បន្ទាប់​គឺ​១៥.​០០០​តោន​។ ក្រៅ​ពី​នោះ តម្លៃ​ខ្ទឹម​ក្នុង​រយៈ​ពេល​កន្លង​ ក៏​មាន​កំ​ណើន​ដែរ​ផ្តើម​២.០០០​ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​កើន​ឡើង​ដ​ល់​៩.០០០​ទៅ​១២.០០០​ដុង​ក្នុង​មួយ​គី​ឡូ​ក្រាម​៕

​លី​ធាន​-សឺន​ម៉ា​ល័យ​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ត្រឹង​មិញ​ខៃ