29/03/2016 - 15:53

អ្នករចនាស្ថាបត្យកម្មខ្មែរដ៏ប្រណីត

យើង​ខ្ញុំ​ធ្វើ​ដំ​ណើរ​ស្វែង​រក​ដល់​វត្ត​កំ​ពង់​ស្ពាន ទី​ប្រ​ជុំ​​ជ​ន​កូវ​កែ ស្រុក​កូវ​កែ ខេត្ត​ត្រា​វិញ គាប់​ជួន​បង​ថាយ​ស៊ីន​កំ​ពុង​ផ្ចិត​ផ្ចង់​ឆ្លាក់​ក្បូរ​ក្បាច់​រច​នា​ចេ​តិយ ដើម្បី​សម្រេច​រួច​រាល់​នៅ​មុន​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជិត​ចូល​ដល់​។ 

បង​ថាយ​ស៊ីន​កំ​ពុង​ណែ​នាំ​អ្នក​រៀន​សូន​រូប​។

ថាយ​ស៊ីន​កើត​និង​ធំ​ដឹង​ក្តី​នៅ​ភូមិ​ទឹក​សាប ឃុំ​ឡាយ​ហ្វា ស្រុក​វិញ​ចូវ ខេត្ត​សុក​ត្រាំង ក្នុង​គ្រួ​សារ​ក​សិករ​មួយ​មាន​បង​ប្អូន​៩​នាក់​។ កាល​ពី​កុ​មារ​ថាយ​ស៊ីន ចូល​ចិត្ត​គូរ​គំ​នូរ​ណាស់​ ប៉ុន្តែ​ដោយ​​សា​​រ​គ្រួ​សារ​លំ​បាក ហេតុ​​នោះ​បង​គ្មាន​លក្ខណ​សម្បត្តិ​អនុវត្ត​នូវ​សេច​ក្តី​ប្រាថ្នា​របស់​ខ្លួន​។ ក្រោយ​មក បង​បាន​ឪ​ពុក​ម្តាយ​បញ្ជូន​ទៅ​បួស​រៀន​នៅ​វត្ត​ទឹក​សាប ភូមិ​ទឹក​សាប​ ឃុំ​ឡាយ​ហ្វា​។ ក្នុង​អំ​ឡុង​១២​ព្រះ​វស្សា​បួស​រៀន លោក​ថាយ​ស៊ីន​បាន​រៀន​គំ​នូរ​ និង​ចម្លាក់​ពី​សំ​ណាក់​លោក​គ្រូ​វែន នៅ​វត្ត​ស្រ​ឡូង ស្រុក​ម៉ី​ស្វៀង ខេត្ត​សុក​ត្រាំង។ ក្រោយ​ពី​លា​ចាក​សិក្ខា​បទ លោក​ថាយ​ស៊ីន បាន​រៀន​ចម្លាក់​ព្រះ​ពុន្ធ​ប​ដិ​មា​ពី​សំ​ណាក់​លោក​គ្រូ​កួន នៅវត្តក្រសាំង ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​ជា​បន្ត​។ បង​ថាយ​ស៊ីន ឲ្យ​ដឹង ៖ "ខ្ញុំ​ចូល​ចិត្ត​របរ​ចម្លាក់​តាំង​ពី​តូច​ សំ​ណាង​ល្អ​ខ្ញុំ​បាន​លោក​គ្រូ​ជា​ច្រើន​បង្ហាត់​បង្រៀន​។ បច្ចុប្បន្ន ខ្ញុំ​បង្កើត​ក្រុម​ហ៊ុន​ចំ​កាត់​សំ​ណង់​និង​សេ​វា​វិចិត្រ​សិល្បៈ​។ ខ្ញុំ​មាន​គោល​បំ​ណង​មួយ នោះ​គឺ​ខិត​ខំ​បណ្តុះ​បណ្តាល​របរ​និង​ បង្រៀន​ដល់​បង​ប្អូន​ដែល​ចូល​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន​របស់​ខ្ញុំ។ ខ្ញុំ​កំ​ពុង​បង្រៀន​សិក្ខា​កាម​៥​រូប​ ចំ​ណែក​បង​ប្អូន​ដែល​បាន​ទ​ទួល​ចូល​ធ្វើ​កម្ម​ករ​ជាង​៣០​រូប​ទៀត"។


ប្រ​ជា​ជន​ក្នុង​តំ​បន់​តែង​ហៅ​បង​ថា "សិប្ប​ករ" ព្រះ​តេជ​ព្រះ​គុណ​ថាច់​សា​ថាញ់​ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រើម លេ​ខា​សមា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ​ស្រុក​កូវ​កែ មាន​ព្រះ​ថេរ​ដី​កា  ៖ "ពេល​វត្ត​ត្រូវ​ការ​ជួស​ជុល​ឬ​ក៏​ក​សាង​ព្រះ​វិ​ហារ សម​ណ​កុដិ ខ្លោង​ទ្វារ គ​ណៈ​កម្ម​ការ​វត្ត​តែង​ពឹង​ពាក់​​បង​ថាយ​ស៊ីន​មក​រចនា​ក្បូរ​ច្បាច់ គូរ​គំ​នូរ និង​ចម្លាក់​ពុទ្ធ​ប​ដិ​មា​ជា​ដើម​។ ក្រៅ​ពី​នោះ បង​ថែម​ទាំង​បាន​ព្រះ​ចៅ​អ​ធិ​កា​រវត្ត​នា​នា​ក្នុង​ខេត្ត​អញ្ជើញ​ទៅ​រច​នា​សំ​ណង់​ទៀត​ផង​។ ដោយ​ការ​ឆ្លៀវ​ឆ្លាត​ ហ្មត់​ចត់​នៅ​រាល់​ស្នាម​គំ​នូស​គូរ​នៅ​តាម​សំ​ណង​ដែល​បង​ថាយ​ស៊ីន​រចនា​នោះ សុទ្ធ​សឹង​ដិត ដាម​​ដោយ​ស្ថា​បត្យ​កម្ម​ពុទ្ធ​សា​ស​នា​ខ្មែរ បាន​ព្រះ​ចៅ​អ​ធិ​ការ​វត្ត​នា​នា​និង​​ជន​រួម​ជាតិ​ខ្មែរវាយ​តម្លៃ​ខ្ពស់​។ 

លោក​ផា​ម​ង៉ុក​សឺ អ​នុប្រ​ធាន​កា​រិយា​ល័យ​វប្ប​ធម៌​ស្រុក​កូវ​កែ ឲ្យដឹ​ង ៖ "ថាយ​ស៊ីន​គឺ​ជា​អា​ជីវ​ករ​វ័យ​ក្មេង​រវាស​រវៃ​អស់​ពី​ចិត្ត​ពី​ថ្លើម​។ ក្នុង​ដំ​ណើរ​ការ​ដឹក​នាំ​អា​ជីវ​កម្ម បង​ថាយ​ស៊ីន តែង​ខ្នះ​ខ្នែង​ចូល​រួម​ការ​ងារ​សង្គម បង​បាន​គូរ​ក្បូរ​ក្បាច់​រចនា​តុប​តែង​ដល់​ភូមិ​ភាគ​ក្នុង​ឱ​កាស​បុណ្យ​ទាន ពិ​ធី​ជួប​ជុំ​។ ក្រៅ​ពី​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ បង​ថាយ​ស៊ីន​ថែម​ទាំង​ឧបត្ថម្ភ​​គ្រួ​សារ​ខ្មែរ​មួយ​ចំនួន​នៅ​​ភូមិ​​ភាគ​​ទៀត​​ផង; ឧបត្ថម្ភ​រួម​វិភា​គទាន​ដល់​ឃុំ​ហ្វា​តឹង​ក្នុង​ការ​កសាង​ផ្លូវ​គ​ម​នា​គមន៍ រួម​ចំ​ណែក​ធ្វើ​ឲ្យ​មុខ​មាត់​ជន​បទ​​របស់​ឃុំ​វិ​វឌ្ឍ​ទៅ​មុខ​"៕

សឺន​ម៉ា​ល័យ-វិ​មាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ថាយ​ស៊ីន​