ជាច្រើនឆ្នាំកន្លង រដ្ឋអំណាចនិងប្រជាជននៅភូមិកូវត្រែ តែងចាត់ទុកការការពារសន្តិសុខភូមិស្រុកគឺជាភារកិច្ចសំខាន់និងជានិច្ចកាល ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
ទិដ្ឋភាពផ្សព្វផ្សាយច្បាប់នៅភូមិកូវត្រែ។
កូវត្រែ ជាភូមិមួយក្នុងចំណោមភូមិនានា ដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំឡុងថើយ ស្រុកទីវកឹង ខេត្តត្រាវិញ។ ទូទាំងភូមិមានគ្រួសារប្រជាជនចំនួន៤៤៦គ្រួសារ ដោយមានបណ្តាជនចំនួន១.៥៨៨នាក់ ក្នុងនោះជនរួមជាតិខ្មែរមានចំនួន១.៤៧៤នាក់ ស្រូបអត្រា៩៣% នៃចំនួនប្រជាជនក្នុងភូមិ។ មាមីងនៅទីនេះរស់នៅសំខាន់ គឺប្រកបការងារស្រែចម្ការ។ ផ្តើមពីភូមិក្រមួយ ជីវភាពរបស់មាមីងនៅជួបការលំបាកច្រើនប្រជាជនភាគច្រើនទៅធ្វើការឈ្នួលនៅខេត្ត ក្រុងនានា សន្តិសុខសណ្តាប់ធ្នាប់សង្គមមិនលំនឹងយុវជនផឹកស៊ីស្រវឹងបង្កអុកឡុកនិងកើតមានបាបគ្រោះសង្គម ដូចល្បែងស៊ីសងជាដើម។ មកទល់ពេលនេះ បន្ទាប់ពីបានបក្សនិងរដ្ឋមានគោលនយោបាយសមស្របសម្រាប់តំបន់ជ្រៅ តំបន់ឆ្ងាយ តំបន់ជនជាតិ ផ្តើមពីនោះ ជីវភាពប្រជាជនត្រូវបានកែលម្អនឹងមានភាពរីកចម្រើនជាបណ្តើរៗ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងភូមិនៅត្រឹមតែ៦០គ្រួសារ។ បងថាច់ថាញ់ហាយ លេខាសាខាបក្ស ភូមិកូវត្រែ ឲ្យដឹង៖ "ប៉ុន្មានឆ្នាំជិតៗនេះ ដោយបានការឧបត្ថម្ភពីប្រភពទុននៃកម្មវិធីនានារបស់មជ្ឈិម ម៉្លោះហើយភូមិផ្តុំកម្លាំងកសាងផ្នែកហេដ្ឋារចនាសម័្ពន្ធជនបទ ផ្លាស់ប្តូរភាពរួមផ្សំក្នុងការផលិតកម្មទន្ទឹមនឹងនោះ ជួយឲ្យប្រជាជនបុលទុនសម្រាប់ផលិតនិងធ្វើពាណិជ្ជកម្ម។ ផ្តើមពីការដាំដុះចិញ្ចឹមសត្វនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចទាប ឥឡូវក្លាយជាកន្លែងផលិតសម្រេចប្រសិទ្ធភាពខ្ពស់ជាង"។
ទន្ទឹមនឹងនោះ អាស្រ័យមាមីងក្នុងភូមិសាមគ្គីជួយគ្នាទៅវិញទៅមក អនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការបង្កបង្កើនផលមួយអន្លើដោយការ ជួយណែនាំអស់ពីចិត្តពីថ្លើមរបស់គណៈកម្មការប្រជាជនភូមិ ក៏ដូចជាផ្សព្វផ្សាយច្បាប់យាមល្បាតទប់ស្កាត់អំពើល្មើសច្បាប់ និងបាបគ្រោះសង្គម ក្រើនរំលឹកមុខសញ្ញាល្មើសច្បាប់ក្នុងភូមិឲ្យមានស្មារតីភ្ញាក់រំលឹក ប្រតិបត្តិច្បាប់បានល្អ។ បងគីមង៉ឹង ទទួលបន្ទុករណសិរ្សភូមិកូវត្រែ ឲ្យដឹង៖ " ពេលក្នុងភូមិនិងវត្តផ្នោព្រីងមានរៀបចំបុណ្យទានម្តងៗ យើងខ្ញុំតែងឆ្លៀតឱកាសផ្សព្វផ្សាយគោលការណ៍គោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋ។ អាស្រ័យហេតុនោះ ជាច្រើនឆ្នាំកន្លង សន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានរក្សាលំនឹង"។ ក្រៅពីនោះ គណៈកម្មការប្រជាជនភូមិកូវត្រែ នៅទាំងសហប្រតិបត្តិការជាមួយនឹងនគរបាលឃុំឡុងថើយ នគរបាលស្រុកទីវកឹងនិងនគរបាលចរាចរណ៍ខេត្ត ចាត់ចែងផ្សព្វផ្សាយក្រមច្បាប់ព្រហ្មទណ្ឌច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក ច្បាប់បង្ការប្រឆាំងឧក្រិដ្ឋកម្ម ផ្សព្វផ្សាយពីផលវិបាកនៃការប្រើប្រាស់គ្រឿងញៀនពីឧបាយកលរបស់អានុភាពអមិត្ត និងបំផុសចលនាមហាជនចូលរួមបង្ការប្រឆាំងឧក្រិដ្ឋកម្ម បាបគ្រោះសង្គមរួមចំណែក កាត់បន្ថយអំពើល្មើសច្បាប់និងគ្រោះថ្នាក់ចរាចរណ៍៕
សឺនម៉ាល័យ-មុនី