03/03/2015 - 08:16

ដាំខ្ទឹមក្រហមខុសរដូវនាំមកប្រាក់ចំណេញជាង៧០លានដុង/ហិកតា

បច្ចុ​ប្ប​ន្ន​មើម​ខ្ទឹម​ក្រ​ហម​ត្រូវ​បាន​ឈ្មួញ​ប្រ​មូល​ទិញ​នៅ​នឹង​ចម្ការ​តម្លៃ​ពី​១២.០០០​ដុង​ដល់​១៤.០០០​ដុង​/​គី​ឡូ​ក្រាម​។ ជា​មួយ​នឹង​តម្លៃ​នេះ​មា​មីង​​ក​សិ​ករ​ទ​ទួល​បាន​ប្រាក់​ចំ​ណេញ​ជាង​៧០​លាន​ដុង​/​ហិក​តា​ បន្ទាប់​ពី​ដាំ​និង​ថែ​ទាំ​ក្នុង​រយៈ​ពេល​ត្រឹម​តែ​៦០​ថ្ងៃ​ប៉ុណ្ណោះ​។ 

កសិករ​ឃុំ​ទ្រឿង​ឡុង​ហ្វា​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម​។

ឈាន​ចូល​ពាក់​កណ្តាល​ខែ​វិ​ច្ឆិ​កា​ឆ្នាំ​២០១៤​បង​ឡេវុាំង​ដៀន​នៅ​ភូមិ​កោង​ទ្រឹង  ឃុំ​ត្រឿង​ឡុង​ហ្វា​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម​បាន​ចំ​នួន​៣​កុង​ទិន្ន​ផល​មិន​ពេញ​១​តោន​/​កុង​តម្លៃ​លក់​១១.០០០​ដុង​/​គី​ឡូ​ក្រាម  បន្ទាប់​ពី​គិត​​គូរ​ចំ​ណូល​ចំ​ណាយ​រួច​បង​នៅ​ចំ​ណេញ​បាន​ជាង​១៦​លាន​ដុង​។បង​ដៀន​ទើប​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម​ចំ​នួន​៤,៥​កុង​នា​ដើម​ខែ​ធ្នូ  ទិន្ន​ផល​មធ្យម​ភាគ​១​តោន​/​កុង​កំ​ពុង​ហាល​នៅ​នឹង​ចម្ការ​។ បង​ដៀន​ឲ្យ​ដឹង​៖ អា​ស្រ័យ​ដាំ​ខុស​រដូវ​បាន​ជា​ទិន្ន​ផល​មិន​ខ្ពស់​ប៉ុន្តែ​ជា​មួយ​នឹង​តម្លៃ​លក់​ដូច​សព្​វថ្ងៃ  បន្ទាប់​ពី​គិត​គូរ​ចំ​ណូល​ចំ​ណាយ​រួច​ខ្ញុំ​នៅ​ចំ​ណេញ​បាន​ជិត​៣៥​លាន​ដុង​។

ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី​៣​ដែល​គ្រួ​សារ​បង​ដៀន​ជ្រើស​ដាំ​ដំ​ណាំ​ខ្ទឹម​ក្រ​ហម​។ បង​ដៀន​ឲ្យ​ដឹង​៖ដាំ​ដំ​ណាំ​ខ្ទឹម​ក្រ​ហម​ខុស​រដូវ​ថ្វី​ត្បិត​ទិន្ន​ផល​​បាន​ត្រឹម​តែ​ពាក់​កណ្តាល  បើ​ប្រៀប​នឹង​ដាំ​ត្រូវ​រដូវ​ប៉ុន្តែ​ផ្ទុយ​មក​វិញ​តម្លៃ​មើម​ខ្ទឹម​ពូជ​ចុះ​ថ្លៃ​ពី​៤០​ពាន់​ដុង​នៅ​២០​ពាន់​ដុង​ម៉្លោះ​ហើយ​កសិ​ករ​នៅ​តែ​ទទួល​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​។តាម​ការ​គិត​គូរ​របស់​បង​ដៀន​ប្រាក់​ចំ​ណាយ​ឲ្យ​ការ​ដាំ​ខ្ទឹម​ក្រ​ហម​ប្រ​មាណ​ពី​៣​លាន​ដល់​៤​លាន​ដុង​/​កុង​ដូច្នេះ​ក្នុង​មួយ​កុង​ៗ​បាន​នាំ​មក​នូវ​ប្រាក់​ចំ​ណេញ​ពី​៦​ដល់​៨​លាន​ដុង​។បន្ទាប់​ពី​ឃើញ​បង​ដៀន​ដាំ​បាន​ផល​ច្រើន​ថែម​ទាំង​លក់​បាន​ថ្លៃ​ម៉្លោះ​ហើយ​មាន​គ្រួ​សារ​កសិករ​ជា​ច្រើន​ជ្រើស​ដាំ​ដំ​ណាំ​ខ្ទឹម​ក្រ​ហម​ជា​មុខ​ដំ​ណាំ​ចម្បង​សម្រាប់​គ្រួ​សារ​។បង​ដៀន​ឲ្យ​ដឹង​បន្ថែម​៖ប​ច្ចុ​ប្ប​ន្ន​គ្រួ​សារ​ខ្ញុំ​កំ​ពុង​រៀប​ចំ​ដី​ត្រៀម​ដាំ​ខ្ទឹម​ក្រ​ហម​ត្រូវ​រដូវ​ជា​បន្ត​លើ​ផ្ទៃ​ដី​១០,៥​កុង​។
បច្ចុ​ប្ប​ន្ន​កសិករ​នៅ​ឃុំ​តំ​បន់​មាត់​សមុទ្រ​របស់​ស្រុក​យ្វៀង​ហាយ​កំ​ពុង​រួស​រាន់​ប្រ​មូល​ផល​ខ្ទឹម​ក្រ​ហម​ខុស​រដូវ​រួច​ហើយ​រៀប​ចំ​ដី​ត្រៀម​ឲ្យ​ការ​ដាំ​ត្រូវ​រដូវ​ជា​បន្ត​។មា​មីង​កសិករ​បាន​ដាំ​ខ្ទឹម​ក្រ​ហម​ខុស​រដូវ​លើ​ផ្ទៃ​ដី​ជាង​១៥០​ហិក​តា​ប្រ​មូល​ផ្តុំ​នៅ​ឃុំ​នា​នា​ដូច​៖ឃុំ​ត្រឿង​ឡុង​ហ្វា​យឹង​ថាញ់​និង​ដុង​ហាយ​ក្នុង​នោះ​ឃុំ​ត្រឿង​ឡុង​ហ្វា​មាន​ផ្ទៃ​ដី​ដាំ​ច្រើន​បំ​ផុត​គឺ​ជាង​១០០​ហិក​តា​។
តាម​ការ​កត់​សម្គាល់​របស់​កសិករ​ជា​ច្រើន​នៅ​ទី​នេះ​មូល​ហេតុ​នាំ​ឲ្យ​ផ្ទៃ​ដី​ខ្ទឹម​ក្រ​ហម​កើន​ឆាប់​គឺ​អា​ស្រ័យ​មុខ​ដំ​ណាំ​នេះ​មាន​ប្រៀប​ជាង​ដំ​ណាំ​ផ្សេង​ៗ​នៅ​ភូមិ​ភាគ​ដូច​ឪ​ឡឹក​ដំ​ឡូង​ជ្វា​។រយៈ​ពេល​ដាំ​ខ្ទឹម​ក្រ​ហម​ក៏​ខ្លី​ត្រឹម​តែ​៦០​ថ្ងៃ​ដាំ​ខ្ទឹម​ក្រ​ហម​តិច​មាន​ជំ​ងឺ​សត្វ​ល្អិត​បំ​ផ្លាញ​ហើយ​ពុំ​សូវ​ខាត​កម្លាំង​ថែ​ទាំ​តម្លៃ​លក់​ចេញ​លំ​នឹង​បង្គួរ  អាច​នឹង​រក្សា​ទុក​ផលិត​ផល​បាន​ក្នុង​រយៈ​ពេល​យូរ​ម្យ៉ាង​វិញ​ទៀត​អាច​នឹង​ដាំ​បាន​ទាំង​ប្រាំង​វស្សា​៕

មិញ​ដុង​(travinh.gov.vn)​បក​ប្រែៈ​មុ​នី​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ដៀន​