ដុងថាញ់ បានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មីជាផ្លូវការ ចាប់ពីដើមឆ្នាំ២០១៦ មកទល់ពេលនេះ ជីវភាពរបស់មាមីងខ្មែរនៅឃុំដុងថាញ់ ទីរួមខេត្តប៊ិញមិញ ខេត្តវិញឡុង មានការអភិវឌ្ឍន៍ឥតឈប់ឈរ។
ឃុំជនបទថ្មីដុងថាញ់។
គ្រួសារលោកថាច់ហ៊ើយ ជាគ្រួសារខ្មែរបានចាកផុតពីភាពក្រីក្រ ឥឡូវឈានឡើងធូរធារមានអំណួតអំពីផ្ទះថ្មីជាមួយនឹងយើងខ្ញុំ៖ "ចាប់ពីដើមឆ្នាំមកទល់ពេលនេះ គ្រួសារខ្មែរជាច្រើនក្នុងឃុំបានសង់ផ្ទះថ្មី ក្នុងនោះមានគ្រួសារជាច្រើន ពីមុនក៏ជាគ្រួសារក្រីក្រដូចខ្ញុំប៉ុន្តែឥឡូវបានធូរធារអស់ហើយ។ ផ្ទះសម្បែងថ្មី គួបផ្សំនឹងផ្លូវថ្មីនិងសំណង់ដទៃទៀត មាមីងដាំផ្កាលម្អនៅមុខផ្ទះ ហេតុនោះផ្លូវថ្នល់ឥឡូវស្អាតនិងស្រឡះស្រឡំ។ អ្នកដែលមិនសូវបានមកឃុំដុងថាញ់ តែងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការផ្លាស់ថ្មីដ៏រហ័សបែបនេះ"។ ដុងថាញ់បានក្លាយជាឃុំជនបទថ្មី គឺជាក្តីសង្ឃឹមតាំងពីរយូររបស់ប្រជាជននៅភូមិភាគ និងជាកម្លាំងចលករសម្រាប់មាមីងបញ្ចេញកម្លាំងធ្វើការរកស៊ី កសាងមាតុភូមិជាបន្ត។ ផ្តើមពីកម្រិតប្រាក់ចំណូលមធ្យមភាពកាលឆ្នាំ២០១៥ គឺ៣០លានដុង/ម្នាក់/ឆ្នាំ។ ឆ្នាំនេះមាមីងឃុំដុងថាញ់ខិតខំសម្រេចកម្រិត៣៥លានដុង/ម្នាក់/ឆ្នាំ។ ទទួលបានកម្រិតកំណើននេះ គឺអាស្រ័យមាមីងខ្នះខ្នែងរកស៊ី ប្រើប្រាស់ប្រភពទុនឧបត្ថម្ភរបស់រដ្ឋដោយប្រសិទ្ធភាព។ តួយ៉ាងដូច បងឌោវាំុងហាយ គឺជាគ្រួសារខ្មែរក្រីក្រទើបបានរដ្ឋឧបត្ថម្ភ ឲ្យដឹង៖ "គ្រួសារខ្ញុំជាគ្រួសារក្រីក្រ គ្មានដីផលិតកម្ម បានបុលទុនប៉ុន្តែមិនដឹងប្រកបកិច្ចការអ្វី។ ដោយបានកម្មាភិបាលឃុំពិគ្រោះ ហេតុនោះខ្ញុំជួលដីដាំដំណាំ រួមផ្សំចំណែកប្រពន្ធខ្ញុំបានបង្កលក្ខណៈជួលតូបលក់បន្លែនៅផ្សារដុងថាញ់។ ឥឡូវជីវភាពគ្រួសារខ្ញុំ បានធូរធារជាបណ្តើរៗ ប្តីប្រពន្ធខ្ញុំខិតខំរកស៊ី ឆ្នាំក្រោយនឹងចាកផុតពីភាពក្រីក្រ"។
តាមប្រសាសន៍របស់បងសេីុងរឿ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំដុងថាញ់៖ ទម្រង់រូបភាពសេដ្ឋកិច្ចមួយចំនួនអាស្រ័យភូមិភាគផ្សព្វផ្សាយ បានពង្រីកប្រសិទ្ធភាពដូច៖ ចិញ្ចឹមទាសាច់ច្រើន (គ្រួសារនីមួយៗបានឧបត្ថម្ភឥតសំណងចំនួន៧,៥លានដុង ផ្តល់ពូជសត្វចិញ្ចឹមនិងចំណីដោយឥតគិតថ្លៃ១ល្បាស់ដំបូង); ត្បាញកំប្លោក កាត់ដេរឧស្សាហកម្ម និងចិញ្ចឹមគោជាដើម។ ទន្ទឹមនឹងនោះ ដុងថាញ់ក៏បានប្រគល់ផ្ទះចំនួន៣៣ខ្នងជូនគ្រួសារក្រីក្រ និងគ្រួសារខ្មែរលំបាកខាងផ្ទះសម្បែង។ ផ្លូវខេត្តលេខ៩០៩ តភ្ជាប់ពីវត្តសិរីសទ្ធារាម (តាសែន) នៅវភូមិហ្វាថាញ់១ទៅមជ្ឈមណ្ឌលឃុំ គួបផ្សំនឹងផ្លូវតភ្ជាប់ភូមិបានបង្កលក្ខណៈងាយស្រួលជូនមាមីង នៅភូមិឆ្ងាយដាច់ស្រយាលមកវត្តងាយស្រួលពេលមានបុណ្យទានម្តងៗ។ បងសេីុងរឿ ឲ្យដឹង៖ "ពេលខាងមុខឃុំនឹងសកម្ម ឧបត្ថម្ភមាមីងធ្វើការរកស៊ីដោយការបង្កើតក្រុមសហការដាំក្រូចពោធិ៍សាត់ ដាំបន្លែសុវត្ថិភាព និងសហករណ៍សំណង់។ ចំពោះគ្រួសារគ្មានដីផលិតកម្មនឹងបានចូលរួមទម្រង់រូបភាពចិញ្ចឹមគោបារាំងបន្តពូជ និងត្បាញកំប្លោក"៕
ថាច់ថាញ់ភូ-វិមាន