យោងតាមគណៈចង្អុលការកសាងជនបទថ្មីខេត្តបាកលីវឆ្នាំ២០១៤ខេត្តបានវិនិយោគទុនជាងមួយពាន់ពាន់លានដុងសម្រាប់កម្មវិធីទិសដៅជាតិស្ដីពីការកសាងជនបទថ្មី។
ផ្លូវចូលទៅមជ្ឈមណ្ឌលស្រុកភឿកឡុងកន្លែងមានឃុំ២ដំបូងបង្អស់របស់ខេត្តបាកលីវសម្រេច១៩/១៩លក្ខឋានជនបទថ្មី។
ក្នុងនោះទុនមជ្ឈិមជំនួយជាង៤០ពាន់លានដុងទុនផ្គូបផ្សំនៃកម្មវិធីគ្រោងការនានាជាង១៦៣,៣ពាន់លានដុងទុនថវិការដ្ឋជាង២១០ពាន់លានដុងទុនឥណទានជាង២៨៣ពាន់លានដុងរួមជាមួយនឹងទុនរួមវិភាគទានរបស់ប្រជាជន។ អាស្រ័យដោយប្រភពទុនដូចពោលខាងលើខេត្តបាកលីវបានកសាងថ្មីជួសជុលនិងបង្កើនគុណភាពផ្លូវគមនាគមន៍ជនបទបាន២៤២ខ្សែ (ប្រវែងជាង២៥គីឡូម៉ែត្រ)។ កសាងស្ពាន៩៦ខ្សែជីកស្ដារប្រឡាយធារាសាស្រ្តនិងប្រឡាយរាយរងបាន១៧១ខ្សែ។ សាងសង់បង្កើនគុណភាពនិងជួសជុលសាលារៀនបាន១៨ខ្នងដំណាក់សុខាភិបាលបាន១០។ល។ អាស្រ័យហេតុនោះមកដល់ចុងឆ្នាំ២០១៤ខេត្តបាកលីវមានឃុំចំនួន៣សម្រេច១៩/១៩លក្ខឋានកសាងជនបទថ្មីឃុំចំនួន៧សម្រេចលក្ខឋានកសាងជនបទថ្មីពី១៥-១៨/១៩ឃុំចំនួន១៩សម្រេចលក្ខឋានកសាងជនបទថ្មីពី១០-១៤/១៩។ ខេត្តខិតខំពុះពារក្នុងឆ្នាំ២០១៥នឹងមានឃុំចំនួន១០សម្រេច១៩/១៩លក្ខឋានកសាងជនបទថ្មី៕
ហ៊ឺវតុង-ពេជ្រសឿន