អនុវត្តកម្មវិធីទិសដៅជាតិ ដើម្បីកសាងជនបទថ្មីរយៈពេល៦ឆ្នាំកន្លង ឃុំថាមដូង ស្រុកម៉ីស្វៀង ខេត្តសុកត្រាំង បានសម្រច៧/១៩លក្ខឋាន។ ម៉្លោះហើយជីវភាពរបស់ប្រជាជន ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយតំបន់ជនបទមានភាពផ្លាស់ថ្មីឥតឈប់ឈរ។
ផ្លូវគមនាគមន៍ជនបទនៅថាមដូងតែងបានក្រាលបេតុង។
តាមប្រសាសន៍លោកត្រឿងវាំុងតឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឲ្យដឹង ថាមដូងជាឃុំក្រីក្រមានជនរួមជាតិខ្មែររស់នៅជាង៧០% ដូច្នេះទទួលប្រយោជន៍ពីគោលនយោបាយ អាទិភាពដោយឡែកយ៉ាងច្រើនរបស់រដ្ឋ។ អាស្រ័យហេតុនោះ ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានរបស់ថាមដូងលំនឹងមុននឹងអនុវត្តការកសាងជនបទថ្មី។ ចាប់ពីប្រភពទុន កសាងជនបទថ្មី ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានផ្លូវគមនាគមន៍ជនបទ ធារាសាស្រ្តតែងបានវិនិយោគទុនកសាងបើកទូលាយជូនប្រជាជន ផលិតបានងាយស្រួល។ ប្រព័ន្ធផ្សារជនបទ គ្រឹះស្ថានវប្បធម៌។ល។ តែងបានវិនិយោគទុនកសាងសម្រាប់ប្រជាជនប្រជុំជីវភាពវប្បធម៌។ បច្ចុប្បន្ន ឃុំនៅមានលក្ខឋានចំនួន២ទៀត ដែលមិនទាន់បានសម្រេចនោះ គឺលក្ខឋានគ្រួសារក្រីក្រនិងប្រាក់ចំណូល។
បង្កើនប្រាក់ចំណូលនិងកែលម្អជីវភាពរបស់ប្រជាជន គឺជាទិសដៅចម្បងតែងបានយកចិត្តទុកដាក់ ហើយក៏ជាទិសដៅចុងក្រោយបង្អស់ នៃការកសាងជនបទថ្មីនៅថាមដូង។ រយៈពេលកន្លង ដោយមានការត្រៀមបម្រុងពីប្រភពទុនរបស់គម្រោងកម្មវិធីវិនិយោគទុននានា ឃុំនៅទាំងពិនិត្យជំនួយពូជដំណាំ សត្វចិញ្ចឹម បុលទុនអាទិភាព។ល។ ឲ្យគ្រួសារក្រីក្រ គ្រួសារជិតក្រពង្រីកផលិតកម្ម។ ទន្ទឹមនឹងនោះ អំពាវនាវអាជីវកម្មនានាវិនិយោគអភិវឌ្ឍតំបន់ផលិតកម្ម និងលក់កសិផលតាមរូបភាពចុះខសន្យាប្រមូលទិញផលិតផលរបស់ប្រជាជន ពង្រីកទម្រង់រូបភាពចិញ្ចឹមគោទឹកដោះ តំបន់ជំនាញដាំបន្លែសុវត្ថិភាពនិងបង្កើតក្រុមសហករណ៍ ក្រុមសហការផលិត។ល។ មកទល់នឹងបច្ចុប្បន្ន ទូទាំងឃុំ មានក្រុមសហការផលិតកសិកម្ម ក្រុមសហករណ៍ចិញ្ចឹមគោទឹកដោះក្រុមត្បាញចំនួន៣៤។ល។ រួមចំណែកលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន។ ឆ្នាំ២០១០ អត្រាគ្រួសារក្រីក្ររបស់ឃុំស្រូបយកជាង៤០% មកទល់ពេលនេះថយចុះនៅត្រឹមតែ១៩,៤៤% និងប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់ៗ ប្រហែល២៥លានដុង/ឆ្នាំ។ បងសេីុងថាយង៉ៀ នៅភូមិផ្នោកំបុត ឲ្យដឹង៖" បច្ចុប្បន្ន ផ្លូវគមនាគមន៍ជនបទបានចាក់បេតុងរួចរាល់ ព្រែកប្រឡាយមានទឹកសាបខួបឆ្នាំ មានអគ្គិសនី ទឹកស្អាតប្រើប្រាស់ ដំណាក់សុខាភិបាល សាលារៀនមានចាប់ពីថ្នាក់មត្តេយ្យ រហូតដល់មធ្យមសិក្សាមូលដ្ឋាន។ល។ ពិសេសគ្រួសារក្រីក្រត្រូវបានជំនួយទុនជំនួយដីផលិតកម្មហេតុនោះតែងបង្កើនបានប្រាក់ចំណូលគ្រួសារមានដីផលិតកម្មបានចូលក្រុមសហការផលិត ដើម្បីធ្វើស្រូវគុណភាពខ្ពស់ ដូចជាៈ RTV ST ។ល។ និងចុះខសន្យាជាមួយអាជីវកម្មប្រមូលទិញផលិតផល ដូច្នោះកសិករនឹងនរចិត្តផលិតកម្ម។ បច្ចុប្បន្នបើប្រៀបនឹង១០ឆ្នាំមុនថាមដូងមានភាពផ្លាស់ប្តូរច្រើន ក្នុងនោះផ្ទះឥដ្ឋបន្តសាងសង់កាន់តែច្រើនឡើង"។
លោកត្រឿងវាំុងតឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថាមដូង ឲ្យដឹង៖ "ឃុំប្តេជ្ញាដល់ចុងឆ្នាំ២០១៦នឹងសម្រេចលក្ខឋានទាំង១៩/១៩ ស្តីអំពីការកសាងជនបទថ្មី ដើម្បីជួយឲ្យប្រជាជនមានជីវភាពសម្បូរធូរធារ"៕
យ្វីអាញ់-សុផល