បន្ទាប់ពីច្រើនឆ្នាំ បានទទួលផលពីបណ្តាគោលនយោបាយសម្រាប់ជនរួមជាតិភាគតិចរបស់បក្ស រដ្ឋ ភូមិបឹងទន្សា ឃុំវៀងអាង ស្រុកត្រឹងដេ ខេត្តសុកត្រាំង មានភាពផ្លាស់ថ្មីសម្បូរសប្បាយ។
អាស្រ័យក្នុងភូមិមានសាលាបឋមសិក្សា កូនចៅមាមីងខ្មែរ បានទៅរៀនគ្រប់ៗរូប រួមចំណែកបង្កើនកម្រិតប្រជាបញ្ញានៅភូមិភាគ។
តាមប្រសាសន៍របស់បងថាច់ហ្វាងថេ លេខាសាខាបក្សនិងជាប្រធានភូមិបឹងទន្សា ភូមិបឹងទន្សាមានជនរួមជាតិខ្មែររស់នៅជាង៩៥%មុន ឆ្នាំ២០១២ អត្រាគ្រួសារក្រីក្ររបស់ភូមិស្រូបយកអត្រាជាង៣០% ជីវភាពរបស់ប្រជាជនបង្អែកលើការដាំដុះនិងធ្វើស្រែ។ ពីមុនការធ្វើដំណើរទៅមក និងដឹកជញ្ជូនកសិផលរបស់មាមីងនៅជួបការលំបាកច្រើន ពីព្រោះគ្មានផ្លូវបេតុង។ ពេលបានរដ្ឋវិនិយោគទុនពីកម្មវិធី១៣៥ រដ្ឋអំណាចភូមិ ភាគបានផ្តុំកម្លាំងកសាងផ្លូវគមនាគមន៍ជនបទ និងជីកស្តារប្រព័ន្ធព្រែកប្រឡាយ ដើម្បីនាំទឹកសាបបម្រើការផលិត។ បងថាច់ហ្វាងថេ ឲ្យដឹង៖ " អាស្រ័យគោលនយោបាយរដ្ឋវិនិយោគកសាងប្រព័ន្ធធារាសាស្រ្តសម្រេចរួចរាល់ជួយឲ្យប្រជាជននឹងនរចិត្តធ្វើស្រែ ដាំដំណាំរួមផ្សំ ម្យ៉ាងទៀត ផ្លូវ ស្ពានជនបទអគារសិក្សា អគ្គិសនី ទឹកស្អាត។ល។ ក៏បានកសាងសម្រេចរួចរាល់។
ពិសេស គ្រួសារក្រីក្របានរដ្ឋឧបត្ថម្ភផ្ទះ ដីសង់ផ្ទះ ជំនួយពូជដំណាំពូជ សត្វចិញ្ចឹម។ល។ ម៉្លោះហើយពីមួយថ្ងៃទៅមួយថ្ងៃមានគ្រួសារក្រីក្រជាច្រើនឈានឡើងចាកផុតពីភាពក្រីក្រ។ បច្ចុប្បន្ន អត្រាគ្រួសារធូរធារ គ្រួសារមានបានរបស់ភូមិស្រូបអត្រាជាង៧០% អត្រាគ្រួសារក្រីក្រនៅក្រោម១០%"។ ក្រៅពីនោះ ភូមិភាគនៅទាំងផ្គួបផ្សំគម្រោងនិងកម្មវិធីនានា ដើម្បីជួយឲ្យគ្រួសារក្រីក្រអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ ពិសេសទម្រង់រូបភាពចិញ្ចឹមគោទឹកដោះ នាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ជួយឲ្យគ្រួសារក្រីក្ររាប់រយឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។ ចាប់ពីឆ្នាំ២០១២មកទល់នឹងបច្ចុប្បន្ន មធ្យមភាគជារៀងរាល់ឆ្នាំ ភូមិបឹងទន្សាពិនិត្យឲ្យគ្រួសារក្រីក្រពី៦ដល់១០គ្រួសារ បុលទុនចិញ្ចឹមគោទឹកដោះ ជាមួយនឹងកម្រិតបុលជាង៣០លានដុង/គ្រួសារ។ តាមការប៉ាន់ស្មានរបស់កសិករជាច្រើននៅទីនេះ គ្រួសារប្រជាជននីមួយៗឲ្យតែមានគោទឹកដោះត្រឹមតែ២ក្បាល ជីវភាពមាមីងនឹងបានធូរធារ។
តួយ៉ាងដូចបងថាច់យៀង ជាគ្រួសារក្រីក្រ បន្ទាប់ពីបានបុលទុនចិញ្ចឹមគោទឹកដោះ ជីវភាពគ្រួសារមានចំណូលលំនឹង ម៉្លោះហើយគ្រួសារបងចុះឈ្មោះសូមចាកផុតពីភាពក្រីក្រ។ បងថាច់យៀង ឲ្យដឹង៖ "អាស្រ័យបានរដ្ឋសង់ផ្ទះជូន ព្រមទាំងឲ្យបុលទុនអាទិភាពដើម្បីចិញ្ចឹមគោទឹកដោះ ទើបគ្រួសារមានលក្ខណសម្បតិ្តអភិវឌ្ឍសេដ្ឋកិច្ច។ បច្ចុប្បន្ន គ្រួសារខ្ញុំមានគោទឹកដោះ២ក្បាលមួយក្បាលៗ ផ្តល់ទឹកដោះមធ្យមភាគ គោជាង១៥គីឡូក្រាម/ថ្ងៃ ជាមួយនឹងថ្លៃលក់ជាង១២.០០០ដុង/គីឡូក្រាម។ គោទឹកដោះផ្តល់ចំណូលជារៀងរាល់ថ្ងៃ បូកនឹងប្រាក់ខែរបស់កូនៗ ដែលទៅធ្វើកម្មករ ឃើញថាជីវភាពគ្រួសារខ្ញុំបានធូរធារជាងមុនច្រើន ម្ល៉ោះហើយគ្រួសារខ្ញុំចុះឈ្មោះសូមចាកផុតពីភាពក្រីក្រ ដើម្បីរដ្ឋបន្តការឧបត្ថម្ភដល់គ្រួសារក្រីក្រផ្សេងៗទៀត"។
បច្ចុប្បន្ន នៅសងខាងផ្លូវបេតុងចូលកាន់ភូមិបឹងទន្សា ប្រជាជនកសាងផ្ទះឥដ្ឋសមរម្យ គ្មាននៅផ្ទះស្លឹកដូចមុនទៀត។ ជាងនេះទៅទៀតក្នុង ភូមិមានសាលាបឋមសិក្សាកុមារកាន់ដៃគ្នាក្អាកក្អាយឱបសម្ពៀតទៅសាលារៀន៕
យ្វីអាញ-មុនី