22/09/2015 - 15:11

កសាង​ផលិត​ផល​ទេស​ចរណ៍​នៅ​វត្ត​ពោធិ​សំ​រោង

មន្ទីរ​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍ បាន​សហ​ការ​នឹង​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ធ្វើ​ការ​ជា​មួយ​នឹង​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខ័ណ្ឌ​អូរ​ម៉ូង​និង​វត្ត​ពោ​ធិ​សំ​រោង អំពី​ការ​កំណត់​ទិស​ដៅ​កសាង​ផលិត​ផល​ទេស​ចរណ៍ នៅ​វត្ត​ពោធិ​សំ​រោង​នា​ពេល​ខាង​មុខ។

 ព្រះ​ឧបជ្ឈាយ៍​ដាវ​ញ៉ឺ ព្រះ​ចៅ​អធិ​ការ​វត្ត​ពោធិ​សំ​រោង ថ្លែង យោ​បល់​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្តី​ពី​ការ​កសាង​ផលិត​ផល ទេស​ចរណ៍​នៅ​វត្ត​ពោធិ​សំ​រោង។

វត្ត​ពោធិ​សំ​រោង (នៅ​មណ្ឌល​៤ សង្កាត់​ចូវ​វាំុង​ឡីម ខ័ណ្ឌ​អូរ​ម៉ូង) មាន​អា​យុ​កាល​២៨០​ឆ្នាំ (វត្ត​កសាង​ឆ្នាំ​១៧៣៥) វត្ត​ពោធិ​សំ​រោង​ជា​វត្ត​មួយ​ក្នុង​ចំ​ណោម​វត្ត​ខ្មែរ​មាន​អា​យុ​កាល​នៅ​ក្រុង​កឹង​ធើ។ សំ​ដៅ​ការ​ពារ​អភិ​រក្ស​បណ្តា​តម្លៃ​វប្ប​ធម៌​ពិសេស ព្រម​ទាំង​ពង្រីក​សក្តា​នុភាព​ទេស​ចរណ៍ ខ័ណ្ឌ​អូរ​ម៉ូង កំ​ណត់​ទិស​ដៅ​កសាង​ទី​នេះ​ក្លាយ​ជា​មណ្ឌល​វប្ប​ធម៌ - ទេស​ចរណ៍​វត្ត​សំ​រោង ជា​មួយ​នឹង​ផលិត​ផល​ពិសេសៗ​ជា​ច្រើន។ ក្នុង​នោះ លេច​ធ្លោ​បំ​ផុត​គឺ​បន្ទប់​ដាក់​តាំង​រូប​ថត វត្ថុ​ប្រើ​ប្រាស់​សម្លៀក​បំ​ពាក់​ប្រ​ពៃ​ណី វត្ថុ​បុរាណ​ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ ឈុត​សម្តែង​សិល្បៈ  វង់​ភ្លេង​ពិណ​ពាទ្យ គួប​ផ្សំ​នឹង​ការ​បង្ហាញ​ភូមិ​របរ​សិប្ប​កម្ម ឧទ្ទេស​នាម​មុខ​ម្ហូប​អា​ហារ​ពិ​សេសៗ​របស់​ជន​រួម​ជាតិ​ខ្មែរ ។ នៅ​ក្នុង​កិច្ច​ប្រ​ជុំ​អ្នក​តំ​ណាង​ទាំង​ឡាយ បាន​លើក​ឡើង​ថា ខ័ណ្ឌ​អូរ​ម៉ូង គប្បី​កសាង​ផែន​ការ​ឲ្យ​សុក្រឹត ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​មូលដ្ឋាន ច្បាប់​មូលដ្ឋាន​សម្ភារៈ ប្រភព​ធន​ធាន​មនុស្ស ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ដើម្បី​ផលិត​ផល​ទេស​ចរណ៍​មាន​ការ​អភិ​វឌ្ឍន៍​ដោយ​ចីរ​ភាព​និង​កាន់​តែ​ជំ​នាញ។
 លោក​ឡេ​មិញ​សេីុង នា​យក​រង​មន្ទីរ​វប្ប​ធម៌​កីឡា​និង​ទេស​ចរណ៍​កឹង​ធើ ឲ្យ​ដឹង៖ "អូរ​ម៉ូង ជា​ភូមិ​ភាគ​មាន​សក្តា​នុភាព​ទេស​ចរណ៍ ពិ​សេសៗ​ជា​ច្រើន ក្នុង​នោះ​មាន​ផលិត​ផល​មួយ​ចំនួន​និង​អា​សយដ្ឋាន​នានា ដែល​បាន​ក្រុង​កឹង​ធើ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​ទុន​អភិវឌ្ឍ ដូច​ជា​ទី សក្ការៈ​បូ​ជា​ថើយ​អាង ភូមិ​ផលិត​នំ​ស្ករ​បារឹទ្ធ ភូមិ​ត្បាញ​លប​ថើយ​ឡុង មណ្ឌល​ទេស​ចរណ៍​ជីវ​ស្ថាន​បៃ​តៀង។ ការ​កសាង​ផលិត​ផល​ទេស​ចរណ៍​នៅ​វត្ត​ពោធិ​សំរោង​គឺ​ជា​ការ​ចាំ​បាច់​សម​ស្រប​នឹង​ការ​កំ​ណត់​ទិស ដៅ​អភិ​វឌ្ឍ​ទេស​ចរណ៍​របស់​ក្រុង​កឹង​ធើ រួម​ចំ​ណែក​ធ្វើ​ឲ្យ​សម្បូរ​បែប ផលិត​ផល ទេស​ចរណ៍​នៅ​អូរ​ម៉ូង​និយាយ​ដោយ​ឡែក​និង​ក្រុង​កឹង​ធើ​និយាយ​រួម​"៕

អៃ​ឡាម​-​មុនី

ចែករំលែកអត្ថបទ