07/09/2015 - 16:36

បញ្ជាការដ្ឋាននគរបាលសមុទ្រទទួលកិត្តិនាម វីរកងកម្លាំងប្រដាប់អាវុធប្រជាជនក្&

បញ្ជា​ការ​ដ្ឋាន​នគរ​បាល​ស​មុទ្រ​វៀត​ណាម បាន​រៀប​ចំ​ពិ​ធី​រំ​លឹក​ខួប​អនុ​ស្សាវ​រីយ៍១៧​ឆ្នាំ ទិ​វា​ប្រ​វេ​ណី​ (២៨/៨/​-១៩៩៨​-២៨​/៨​/២០១៥​) និង​ទ​ទួល​កិត្តិ​នាម វីរ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ប្រ​ជា​ជន​ក្នុង​ស​ម័យ​ផ្លាស់​ថ្មី- ដែល​ជា​រង្វាន់​ដ៏​ឧត្តុង្គ​ឧត្តម​ដែល​បក្ស​និង​រដ្ឋ​ប្រ​ទាន​ជូន​។

ជំ​នួស​មុខ​ឲ្យ​ថ្នាក់​ដឹ​ក​នាំ​បក្ស​ រដ្ឋ​ លោក​ប្រ​ធាន​រដ្ឋ​ ត្រឿង​តឹង​សាង បាន​ប្រ​ទាន​ជូន​កិត្តិ​នាម
វី​រ​កង​កម្លាំង​ប្រ​ដាប់​អា​វុធ​ ​ប្រ​ជា​ជន ក្នុង​ស​ម័យផ្លាស់​ថ្មី​ជូន​បញ្ជា​ការ​ដ្ឋាន​នគរ​បាល​ស​មុទ្រ​។

ថ្លែង​​សុន្ទ​រក​ថា​ក្នុង​ពិ​ធី​រំ​លឹក​ខួប​អនុ​ស្សាវ​រីយ៍ ឧត្តម​សេ​នី​យ៍ត្រី ង្វៀន​ក្វាង​ដាម បញ្ជា​ការ​នគរ​បាល​ស​មុទ្រ​វៀត​ណាម បាន​រៀប​រាប់​ច្បាស់​៖ មុន​នេះ​ប្រ​មាណ​១៧​ឆ្នាំ ដើម្បី​បង្កើន​សុ​ពល​ភាព​គ្រប់​គ្រង​រដ្ឋ​បាល​ក្នុង​ការ​ការ​ពារ​អធិ​ប​​តេយ្យ សិទ្ធិ​អ​ធិ​ប​តេយ្យ សិទ្ធិ​យុត្តា​ធិ​ការ​ជាតិ; រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​លើ​សមុទ្រ​និង​ខ្ពង់​រាប​ស​មុទ្រ​របស់​ប្រ​ទេស​ជាតិ​នៅ​ថ្ងៃ​ទី​២៨ សី​ហា ឆ្នាំ​១៩៩៨ នា​យក​ដ្ឋាន​នគរ​បាល​ស​មុទ្រ (សព្វ​ថ្ងៃ​ជា​បញ្ជា​ការ​ដ្ឋាន​នគរ​បាល​សមុទ្រ) បាន​បង្កើត​ឡើង​។ ចាប់​ពី​ពេល​​នោះ​មក នៅ​ថ្ងៃ​ទី​២៨ សី​ហា​ជា​រៀង​រាល់​ឆ្នាំ​បាន​ក្លាយ​ជា​ទិ​វា​ប្រ​វេ​ណី​របស់​កង​កម្លាំង​នគរ​បាល​ស​មុទ្រ​វៀត​ណាម​។ ឆ្លង​កាត់​១៧​ឆ្នាំ ក​សាង​និង​រីក​ចម្រើន ថ្វី​ត្បិត​តែ​មាន​អា​យុ​កាល​ខ្លី ប៉ុន្តែ​កង​កម្លាំង​នគរ​បាល ស​មុទ្រ​វៀត​ណាម មាន​ជំ​ហាន​អភិ​វឌ្ឍ​ដ៏​ធំ​ធេង​លើ​គ្រប់​វិ​ស័យ ចំ​ទិស​ដៅ​និង​កំ​ពុង​បោះ​ជំ​ហាន​រឹង​មាំ​លើ​គ្រប់​វិ​ស័យ ធា​​នា​លក្ខណ​សម្បត្តិ ដើម្បី​សម្រេច​បាន​ល្អ​នូវ​ភារ​កិច្ច​គ្រប់​គ្រង​ការ​ពារ​តំ​បន់​ស​មុទ្រ។​ ស​មត្ថ​ភាព​ត្រៀម​ជា​ស្រេច​ដើម្បី​ប្រ​យុទ្ធ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​សុក្រឹត គ្រប់​កម្លាំង​ដើម្បី​ឆ្លើយ​តប​និង​តម្រូវ​ការ​យាម​ល្បាត ត្រួត​ពិ​និត្យ​គ្រប់​គ្រង តំ​បន់​សេដ្ឋ​កិច្ច​ផ្តាច់​មុខ តំ​បន់​ខ្ពង់​រាប​ស​មុទ្រ​របស់​ប្រ​ទេស​ជាតិ;ស​ហ​ការ​ស្វែង​រក​និង​សង្រ្គោះ​នៅ​តំ​បន់​ស​មុទ្រ​ឆ្ងាយ​បាន​ទាន់​ពេល និង​មាន​ប្រ​សិទ្ធ​ភាព។ អស់​រយៈ​កាល​១៧​ឆ្នាំ​កន្លង ទោះ​បី​នៅ​ទី​ណា ស្ថាន​ភាព​ណា​ក៏​ដោយ​គ្រប់​ជំ​នាន់ កម្មា​ភិ​បាល យុទ្ធ​ជន​នគរ​បាល​ស​មុទ្រ តែង​ស្មោះ​ស្ម័គ្រ​ខិត​ខំ​ប្រឹង​ប្រែង​ ម្ចាស់​ការ​ជម្នះ​ការ​លំ​បាក  ឆក់​យក​គ្រប់​ឱ​កាស​និង​លក្ខណ​សម្បត្តិ​ដើម្បី​ឈាន​ឡើង​អះ​អាង​តួ​នា​ទី​ជា​កម្លាំង​ជំ​នាញ​ការ​របស់​រដ្ឋ​ក្នុង​ការ​រក្សា អនុ​វត្ត​ក្រឹត្យ​ច្បាប់​និង​ធា​នា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​លើ​ផ្ទៃ​ស​មុទ្រ​។ជា​មួយ​នឹង​យុទ្ធ​ជ័យ និង​ស្នា​ដៃ​សម្រេច​បាន​កង​កម្លាំង​នរគរ​បាល សមុទ្រ​ មាន​កិត្តិ​យស​បាន​បក្ស​និង​រដ្ឋ​ប្រ​ទាន​ជូន​រង្វាន់​ដ៏​ឧត្តុង្គ​ឧត្តម​​ជា​ច្រើន មាន​ដូច​៖ គ្រឿង​ឥស្ស​រិ​យ​យស​យុទ្ធ​ជ័យ​៧​គ្រឿង; គ្រឿង​ឥស្ស​រិយ​យស​ការ​ពារ​ប្រ​ទេស​៥​គ្រឿង​។ 

ថ្លែង​សុន្ទ​រ​ក​ថា​ក្នុង​ពិ​ធី​អនុស្សាវ​រីយ៍ លោក​ប្រ​ធាន​រដ្ឋ ត្រឿង​តឹង​សាង កត់​សំ​គាល់ និង​ស្ងើច​សរ​សើរ​នូវ​ការ​ប្រឹង​ប្រែង​និង​ខិត​ខំ​របស់​កម្មា​ភិ​បាល យុទ្ធ​ជន កង​កម្លាំង​នគរ​បាល​ស​មុទ្រ​វៀត​ណាម​ក្នុង​រយៈ​កាល​១៧​ឆ្នាំ​កន្លង​។ លោក​ប្រ​ធាន​រដ្ឋ​បាន​សង្កត់​ធ្ងន់​៖  ឆ្លង​កាត់​១៧​ឆ្នាំ​កសាង និង​រីក​ចម្រើន​គ្រប់​ជំ​នាន់​កម្មា​ភិ​បាល យុទ្ធ​ជន​យោ​ធិន​ជំ​នាញ  បុគ្គ​លិក​ការ​ពារ​ប្រ​ទេស​នៃ​នគរ​បាល​ស​មុទ្រ  ពង្រីក​បាន​ល្អ​នូវ​អត្ត​ចរិត​និង​ប្រ​វេ​ណី​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​វីរ​ភាព តែង​លើក​កម្ពស់​ស្មារ​តីប្រុង​ប្រ​យ័ត្ន​បដិវត្តន៍ ឈ្លាស​វៃ ក្លា​ហាន សាម​គ្គី​សហ​ប្រតិ​បត្តិ​ការ​ជម្នះ​រាល់​ការ​លំ​បាក សហ​ការ​ស្អិត​ល្មួត​ជា​មួយ​កង​កម្លាំង​នា​នា ផ្សព្វ​ផ្សាយ​ព្រម​គ្នា​នូវ​វិ​ធាន​ការ​ជា​ច្រើន​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់  សុ​វត្ថិ​ភាព  និង​អនុ​វត្ត​ក្រឹត្យ​ច្បាប់​;បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ និង​អំ​ពើ​បំ​ពាន​ច្បាប់​នៅ​ស​មុទ្រ​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​; ការ​ធា​នា​បរិ​ស្ថាន ស​មុទ្រ; ទន្ទឹម​នឹង​នោះ​អនុ​វត្ត​ល្អ​ការ​ងារ​ឃោ​ស​នា ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​; ការ​សង្រ្គោះ​និង​ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​។  នគរ​បាល​សមុទ្រ​វៀត​ណាម​បាន​និង​កំ​ពុង​បញ្ជាក់​នូវ​តួ​នា​ទី​ជា​កង​កម្លាំង​ស្នូល ជំ​នាញ​ការ​របស់​រដ្ឋ ក្នុង​ការ​គ្រប់​គ្រង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព និង​ធា​នា​អនុវត្ត​ក្រឹត្យ​ច្បាប់​នៅ​តំ​បន់​ស​មុទ្រ និង​ខ្ពង់​រាប​សមុទ្រ​របស់​ប្រ​ទេស​ជាតិ​យើង​។

លោក​ប្រ​ធាន​រដ្ឋ​ជឿ​ជាក់​ថា ក្នុង​រយៈ​កាល​ខាង​មុខ កង​កម្លាំង​នគរបាល​ស​មុទ្រ​វៀត​ណាម និង​បន្ត​ការ​រក្សា​រឹង​មាំ​និង​ពង្រីក​ប្រ​វេ​ណី​" ប្តេជ្ញា​ ក្លា​ហាន ជម្នះ​ការ​លំ​បាក សាម​គ្គី សហ​ប្រតិ​បត្តិ​ការ​រក្សា​តឹង​រឹង​ក្រឹត្យ​ច្បាប់​" មិន​បង្អង់​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​បង្កើត​ស្នា​ដៃ​ឲ្យ​បាន​ច្រើន ជាង​ទៀត​សក្តិ​សម​ជា​មួយ​នឹង​ក្តី​ជំ​នឿ​ស្រ​ឡាញ់​រាប់​អាន​របស់​បក្ស រដ្ឋ និង​ប្រ​ជា​ជន​;  សក្តិ​សម​ជា​កង​កម្លាំង​ជំ​នាញ​របស់​រដ្ឋ​ក្នុង​ការ​គ្រប់​គ្រង​អនុ​វត្ត​ក្រឹត្យ​ច្បាប់​លើ​តំ​បន់​ស​មុទ្រ​នៃ​មាតុ​ភូមិ​ និង​តំ​បន់​ខ្ពង់​រាប​ស​មុទ្រ​របស់​ប្រ​ទេស​ជាតិ​៕

ង្វៀងកឿង (ទីភ្នាក់ងារសារពត៌មានវៀតណាម) ប្រែសម្រួលៈ វ៉ានតិន

ចែករំលែកអត្ថបទ