ឃុំតឹងសេីុង ចំណុះស្រុកថ្កូវ ខេត្តត្រាវិញ ត្រូវបានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មីជាផ្លូវការតាំងពីចុងឆ្នាំ២០១៤។ សព្វថ្ងៃបក្ខភាគ រដ្ឋអំណាចនិងប្រជាជននៅទីនេះ កំពុងតែបន្តការលើកកម្ពស់គុណភាពលក្ខឋានដែលសម្រេចបាន។
ដំណាក់សុខាភិបាលឃុំតឹងសេីុងសម្រេចបទដ្ឋានជាតិ។
ប្រសិនបើធ្វើដំណើរទៅកាន់ឃុំតឹងសេីុង ឥឡូវគ្មានអ្វីពិបាកនឹងការប្រទះឃើញនូវភាពផ្លាស់ថ្មីយ៉ាងខ្លាំងរបស់ឃុំក្រីក្រមួយដែលទើបបំបែកចេញជាថ្មី។ ប្របតាមផ្លូវខេត្ត គ្មានប្រទះឃើញរូបភាពចម្ការដំណាំ ក្រៀមក្រោះចោលទំនេរដូចពីមុនទៀតផ្ទុយពីនោះគឺជាវាលគ្របដណ្តប់ដោយចម្ការពោត ឪឡឹក ខ្ទឹមក្រហមផ្ដល់ទិន្នផលខ្ពស់។ ការដាំដុះដោយរបៀបជីកអណ្តូងយកទឹកស្រោចស្រពកាលពីមុន ត្រូវបានជំនួសដោយការអនុវត្តន៍បច្ចេកទេសជឿនលឿនមានដូច៖ បាញ់ស្រោចស្រពដោយម៉ាស៊ីនឬម៉ូទ័រ ប្រើផ្ទាំងគម្របកសិកម្មជាដើម។ ខណៈពេលធ្វើដំណើរចុះជ្រៅទៅដល់ភូមិនានា យើងខ្ញុំប្រទះឃើញដងផ្លូវអមដោយម្លប់ដើមត្នោតត្រូវបានកសាងរឹងមាំជំនួសឲ្យផ្លូវបែកភក់ជ្រាំរដូវវស្សា។ បងស្រីសេីុងធីភាព នៅភូមិត្នោតលៃឲ្យដឹង៖" ខ្ញុំឆ្លៀតនាំកូនទាំងពីរទៅចាក់វា៉ក់សាំងបង្ការតាមកាលកំណត់ ដើម្បីឆាប់វិលត្រឡប់មកផ្ទះស្រោចដំណាំ។ អាស្រ័យមានផ្លូវថ្នល់ស្រឡះស្រឡំ ម្ល៉ោះហើយគ្មានខាតពេលវេលាច្រើនដូចមុន។ ថែមទាំងមានប្រព័ន្ធធារាសាស្រ្តថ្មីនិងប្រព័ន្ធម៉ាស៊ីនបូមទឹកស្រោចស្រព ម្ល៉ោះហើយក្នុងមួយព្រឹកម្នាក់ឯងខ្ញុំអាចស្រោចស្រពរួចរាល់ដំណាំរបស់គ្រួសារ។ ក្នុងអំឡុងពេលតែមួយដូចមុនក៏ពិតមែន ប៉ុន្តែសព្វថ្ងៃកសិករអាចធ្វើការរកស៊ីទទួលផលបានច្រើនជាង ហេីយជីវភាពមានការកែលម្អបង្គួរ"។
លោកលីថាញ់ត្រុង ប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងសេីុង មានប្រសាសន៍ទាំងក្ដីរីករាយ៖ "អត្រាគ្រួសារក្រីក្ររបស់ឃុំមានការថយចុះយ៉ាងច្រើន។ យោងលើមូលដ្ឋាននោះ ឃុំបន្តការអនុវត្តន៍គោលនយោបាយជំនួយរបស់រដ្ឋសម្រាប់ជនជាតិខ្មែរក្រីក្រ ដើម្បីគ្រួសារទាំងនេះ ចាកផុតពីភាពក្រីក្រក្នុងរយៈពេលខាងមុខ។ សព្វថ្ងៃលក្ខឋានចំណូលមធ្យមភាគរបស់ប្រជាជនក្នុងឃុំតឹងសេីុងជិត២០លានដុង/ម្នាក់/ឆ្នាំ បើប្រៀបផ្ទឹមនឹងកាលពីទើបទទួលស្គាល់ឃុំជនបទថ្មី គឺកើនបន្ថែម១,៥ លានដុង/ម្នាក់/ឆ្នាំ។ ត្បិតអីភូមិភាគបានសង្កេតឃើញកិច្ចការកសាងជនបទថ្មី ត្រូវអនុវត្តបន្តបន្ទាប់ក្រោយពីបានទទួលស្គាល់ជាឃុំជនបទថ្មី"។
លោកគឹមហុងធី កម្មាភិបាលជនជាតិខ្មែររបស់ឃុំចែករំលែក៖ "ជោគជ័យនៃការងារបន្តការលើកកម្ពស់លក្ខឋាន មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ជនរួមជាតិខ្មែរ។ សព្វថ្ងៃការខិតខំឲ្យបានទទួលស្គាល់ភូមិជនបទថ្មីកំពុងបានមាមីងគាំទ្រ ឆ្លងតាមរយៈការបរិច្ចាគដី ឧបត្ថម្ភឈើសង់អាគារព័ត៌មានជំនួយកម្លាំងពលកម្មដើម្បីជីកស្តារប្រឡាយ។ សឲ្យឃើញថា ការកសាងជនបទថ្មីនៅតែបន្តការនិងជាទិសដៅរួមរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនឃុំតឹងស៊ើង"៕
ថាច់ថាញ់ភូ - សេរី