ក្នុងតំបន់មានប្រាក់រួមវិភាគទាន ជាមួយនឹងរដ្ឋអំណាច កសាងនិង បើកបន្ថែមដងផ្លូវជាច្រើននៅក្នុងតំបន់តាំងទីលំនៅ ។ល។ លេខាគណៈកម្មាធិការបក្សឃុំណិញហ្វា-ដាំងថាញ់ធឿង ឲ្យដឹង អាស្រ័យដោយដាំដំណាំ ចិញ្ចឹមសត្វ បង្វែររចនាសម្ពន្ធផលិតនាំមកនូវប្រសិទ្ធភាព គួបផ្សំជាមួយនឹងការឧស្សាហ៍ពលកម្មរបស់ប្រជាជននិងពុទ្ធ បរិស័ទខ្មែរនៅក្នុងតំបន់ ជីវភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែ មានស្ថិរភាពនិងរីកចម្រើន។
ប្តីប្រពន្ធពូយ័ញថុង កំពុងកាត់ផ្កា គាំទ្រចលនា" ចំការ ផ្ទះបៃតង ជ្រះ ស្អាត។
ណិញហ្វា មានជនរួមជាតិខ្មែររស់នៅជិត៧% ច្រើនបំផុតនៅភូមិទាំង ៣ គឺភូមិតាគីរ ណិញភឿកនិងតាបែន។ ជាតំបន់ជំនាញផលិតកសិកម្ម បានជារយៈពេលកន្លង ស្រុកហុងយ៉ឹងបានប្រមូលផ្ដុំរាល់ប្រភពកម្លាំង ដើម្បីជម្រុញយ៉ាងខ្លាំងក្លាការផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ជួយកសិ ករបុលទុនអភិវឌ្ឍការចិញ្ចឹមសត្វ និងដាំដំណាំច្រើនប្រភេទ ទន្ទឹមជា មួយនឹងរបរផលិតស្រូវ។ ណិញហ្វា ក៏ទទួលបានការជំនួយរបស់ខេត្ត និងមជ្ឈិមវិនិយោគទុនធ្វើឲ្យសុក្រឹតសន្សឹមៗ នូវសំណង់ហេដ្ឋារចនា សម្ពន្ធជនបទ ជាពិសេសគឺផ្លូវគមនាគមន៍និងសំណង់សុខុមាលភាព សង្គម ហេតុដូច្នេះបង្កលក្ខណសម្បត្តិក្នុងការធ្វើដំណើរទៅមករៀន
សូត្ររបស់ប្អូនៗក្នុងតំបន់កាន់តែមានភាពងាយស្រួល។ កម្រិតប្រជា បញ្ញា ការភ្ញាក់រលឹកពីតួនាទីរបស់ប្រជាពុទ្ធបរិស័ទខ្មែរក្នុងតំបន់មានការ លើកស្ទួយដោយឥតឈប់ឈរ។ ប្រការទាំងនេះ បានរួមវិភាគទាន យ៉ាងសកម្មជាមួយនឹងរដ្ឋអំណាចភូមិភាគក្នុងការកសាងជនបទថ្មី អនុ វត្តបានល្អនូវគោលមាគ៌ា គោលនយោបាយរបស់បក្ស និងច្បាប់របស់ រដ្ឋ។ មិនតែប៉ុណ្ណោះ ណិញហ្វាថែមទាំងបានរណសិរ្សឃុំនិងគណៈកម្ម ការប្រជាជនភូមិនានាផ្សព្វផ្សាយ ចលនាជាប្រចាំ ទើបប្រជាជនខ្មែរនៅ ទីនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការសាមគ្គីភ្ញាក់រលឹកនិងប្រុងប្រ យ័ត្នរាល់ឧបាយកលបំផ្លិចបំផ្លាញពីសំណាក់ជនអាក្រក់ សំដៅបំបែក បំបាក់ផែនមហាសាមគ្គីជនជាតិ។
លោកយ័ញថុង (ភូមិតាគីរ ឃុំណិញហ្វា) ឲ្យដឹង រូបខ្ញុំនិងជនរួមជាតិ ខ្មែរនៅភូមិភាគដោយបានបក្ស រដ្ឋជំនួយ ទើបជីវភាពរស់នៅមានភាព សុខដុមរមនាដូចសព្វថ្ងៃនេះ។ រូបខ្ញុំនិងប្រជាពុទ្ធបរិស័ទខ្មែរនៅទីនេះ តែងអនុវត្តតាមគោលលំនាំ" សាសនាជនជាតិនិងលទ្ធិសង្គមនិយម" ។ " គ្រាក្រខ្សត់យើងរស់នៅដើម្បីខ្លួនឯង គ្រាន់បើគឺរស់នៅដើម្បីគ្រួសារ ពេលមានបានគឺរស់នៅដើម្បីផលប្រយោជន៍សង្គម។ ដូចជាគ្រួសារខ្ញុំ សព្វថ្ងៃសេដ្ឋកិច្ចលំនឹង មិនបារម្ភខ្លាចអត់ឃ្លាន ខ្វះខាត ទើបបញ្ចេញ កម្លាំងរួមវិភាគទានកសាងភូមិស្រុក និងភូមិភាគកាន់តែស្រស់បំព្រង" -លោកយ័ញថុងបានឲ្យដឹងដូច្នេះ។
តាមប្រសាសន៍លោកផាមវាំុងហង ប្រធានគណៈកម្មាធិការប្រជាជន ឃុំណិញហ្វា ដើម្បីគ្រួសារក្រីក្រនៅភូមិភាគ ជាពិសេសគ្រួសារជនរួម ជាតិភាគតិចពង្រីកនូវស្មារតីខ្លួនទីពឹងខ្លួន គឺជាការឆ្លងកាត់ដំណាក់ កាលផ្សព្វផ្សាយមួយដ៏យូរនៃអង្គការមហាជនគ្រប់លំដាប់ថ្នាក់។ " ទន្ទឹម ជាមួយនឹងការផ្សព្វផ្សាយលើកកម្ពល់ការយល់ដឹង យើងខ្ញុំក៏ប្រមូលផ្ដុំ រាល់ប្រភពកម្លាំងរាល់ប្រភពជំនួយ ដើម្បីជួយដល់មាមីងបន្តិចម្ដងៗ ឈានឡើងលើគ្រប់វិស័យ " -លោកហង ឲ្យដឹងដូច្នេះ។
គណៈកម្មាធិការបក្ស រដ្ឋអំណាចនិងប្រជាជនឃុំណិញហ្វា ខិតខំជម្នះ រហូតដល់ចុងឆ្នាំ២០១៥ ជាសារវន្តសម្រេចពី១៤-១៥ល័ក្ខឋាន ក្នុងចំ ណោមល័ក្ខឋានកសាងជនបទថ្មីទាំង១៩។ ចំណែកការងារគ្រប់ជំពូក ថ្វីត្បិតចំពោះមុខនៅមានភាពធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែនឹងចាប់ផ្ដើមដំណើរ ការអនុវត្តយ៉ាងរលូន ដើម្បីមហាជន ប្រជាជន ជាពិសេសគឺជនរួមជាតិ ខ្មែរនៅភូមិភាគនេះរស់នៅសាមគ្គី និងមានភារកិច្ចជាមួយសហគមន៍៕
ហ៊ឺវតុង-ពេជ្រសឿន