ព្រែកអំពិល ជាភូមិមួយក្នុងចំណោមភូមិទាំងឡាយរបស់ឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញនៅជួបការលំបាកច្រើន។ ទោះបីដូច្នោះក៏ដោយ សព្វថ្ងៃសេដ្ឋកិច្ចភូមិភាគមានជំហានអភិវឌ្ឍ ជីវភាពប្រជាជនបានកែលម្អមុខមាត់ជនបទពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានការផ្លាស់ថ្មី។
មួយជ្រុងនៃមជ្ឈមណ្ឌលរដ្ឋបាលឃុំជនបទថ្មីភូកឹង។
ភូមិមានប្រជាជនរស់នៅ១.១៣៣គ្រួសារ ជនរួមជាតិខ្មែរមានអត្រាជាង៧៤%។ ភូមិសាស្រ្តព្រែកអំពិលមានព្រែកប្រឡាយខ្វាត់ខ្វែងជីវភាពប្រជាជននៅទីនេះផ្អែកលើរបរស្រែចំការជាសំខាន់។ អាស្រ័យការអនុវត្តន៍វិទ្យាសាស្រ្តបច្ចេកទេស និងការបង្វែររចនាសម្ព័ន្ធផលិតកម្មមិនទាន់រីកចម្រើន ទើបប្រសិទ្ធភាពសេដ្ឋកិច្ចរបស់ភូមិមិនទាន់បានលើកកម្ពស់។ ឆ្លងតាមរយៈនៃការចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្ប ធម៌ក្នុងមណ្ឌលតាំងទីលំនៅ" រដ្ឋអំណាចនិងប្រជាជនភូមិព្រែកអំពិល បានសាមគ្គីព្រួតដៃគ្នា ដើម្បីជម្រុញការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ធ្វើឲ្យជីវភាពប្រជាជនក្នុងភូមិពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។ អាស្រ័យដោយបានផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ហើយមាមីងបានយកទៅអនុវត្តក្នុងការផលិត ទើបទិន្នផលស្រូវកើនឡើងជាបន្តបន្ទាប់ ផ្ដើមពី៤-៤,៥តោន/ហិកតានៅឆ្នាំ២០០០ សព្វថ្ងៃទិន្នផលស្រូវកើនពី៧ដល់៨តោន/ហិកតា។ ឆ្នាំ២០០០ ភូមិមានគ្រួសារផលិតធ្វើអាជីវកម្មពូកែតែ៤គ្រួសារ បច្ចុប្បន្នតួលេខនេះកើនឡើងដល់ទៅ៤៥គ្រួសារ។
អាស្រ័យដោយបានរដ្ឋជំនួយទុនចិញ្ចឹមសត្វ ដាំដុះ មានគ្រួសារជាច្រើនខិតខំប្រឹងប្រែងធ្វើការរកស៊ីឈានឡើងចាកផុតពីភាពក្រីក្រ។ តួយ៉ាងដូច គ្រួសារបងថាច់ខឿង ជាគ្រួសារក្រីក្រមួយឆ្នាំ២០០៦ គ្រូសារបងបានធនាគារគោលនយោបាយសង្គមឲ្យបុលទុន១០លានដុង តាមរយៈគម្រោងចិញ្ចឹមគោ។ ក្រៅពីចិញ្ចឹមគោ ប្ដីប្រពន្ធបងដាំបន្លែបង្ការបន្ថែមដើម្បីកែលម្អជីវភាពគ្រួសារ អាស្រ័យការឧស្សាហ៍ព្យាយាមប្រឹងប្រែង រកស៊ីមកទល់ពេលនេះគ្រួសារបងបានចាកផុតភាពក្រីក្រ។ បងថាច់ខឿង ឲ្យដឹងដោយរីករាយ៖ "ឆ្នាំ២០០៦ គ្រួសារខ្ញុំបានធនាគារគោលនយោបាយសង្គម ជំនួយបុលទុន១០លានដុង ទិញបានគោមេមួយនិងកូនគោមួយចិញ្ចឹមតាំងពីពេលនោះមក ខ្ញុំលក់បានជិត៣០ក្បាល សព្វថ្ងៃនៅចំនួន១០ក្បាល។ អាស្រ័យចិញ្ចឹមគោ ទើបគ្រួសារខ្ញុំលោះបានដីស្រែ៥កុង ឥឡូវនេះជីវភាពគ្រួសារបានចាកផុតភាពក្រីក្រ"។
ឆ្លងតាមរយៈការចលនា " ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ ក្នុងមណ្ឌលតាំងទីលំនៅ" និងការចលនាកសាងជនបទថ្មី អាស្រ័យដោយភូមិភាគបំផុសចលនាភូមិតែងបានប្រជាជនគាំទ្រយ៉ាងពេញទំហឹង។ គ្រួសារប្រជាជនជាច្រើនបានស្ម័គ្រចិត្តបរិច្ចាគដី ដើម្បីភូមិភាគកសាងសំណង់បម្រើប្រជាសុខុមាលភាពសង្គម។ គ្រួសារមីងថាច់ធីសារាន ជាគ្រួសារមួយក្នុងចំណោមគ្រួសារទាំងឡាយបានបរិច្ចាគដីកសាងផ្លូវគមនាគមន៍ជនបទ ហើយបានគណៈកម្មាធិការប្រជាជនឃុំភូកឹង ជូនលិខិតសរសើរ។ មីងថាច់ធីសារាន ឲ្យដឹង៖" គ្រួសារខ្ញុំបរិច្ចាគដី ជិត២០០ម៉ែត្រការ៉េ ដើម្បីជូនរដ្ឋកសាងផ្លូវ មានផ្លូវល្អស្អាត ជួយឲ្យមាមីង និងសិស្សសាលាធ្វើដំណើរទៅមកបានងាយស្រួលមុខមាត់ភូមិ ស្រុកកាន់តែមានសម្រស់"។
ភូមិព្រែកអំពិលមានភាពប្ដូរផ្លាស់ដូចសព្វថ្ងៃ អាស្រ័យដោយក្រុមប្រចាំការភូមិវប្បធម៌ ក្រុមអភិវឌ្ឍភូមិជនបទថ្មី បានសហការយ៉ាងជិតស្និទ្ធជាមួយអ្នកមានប្រជាប្រិយភាពក្នុងភូមិផ្សព្វផ្សាយចលនាប្រជាជនសាមគ្គី ចែករំលែកការលំបាកក្នុងជីវភាពឧបត្ថម្ភគ្នាទៅវិញទៅមកឈានឡើង ចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព រួមចំណែកយ៉ាងសកម្មក្នុងការកសាងពង្រឹងនិងលើកកម្ពស់គុណភាពភូមិវប្បធម៌ ភូមិជនបទថ្មីដែលបានទទួលស្គាល់។ លោកង្វៀនថាញ់កុង លេខាសាខាបក្សនិងជាប្រធានភូមិព្រែកអំពិល ឲ្យដឹង៖ "មុននេះ ភូមិព្រែកអំពិលមានគ្រួសារក្រីក្រ ច្រើនប៉ុន្តែចាប់ពីពេលឃុំភូកឹងបានជម្រើសជាឃុំគំរូកសាងជនបទថ្មី រដ្ឋបានវិនិយោគទុនតាមកម្មវិធីគ្រោងការជាច្រើន ទើបសព្វថ្ងៃនេះជីវភាពគ្រួសារប្រជាជនមានការរីកចម្រើនបង្គួរបើប្រៀបនឹងមុននេះ ។ គ្រួសារដែលបានរដ្ឋជំនួយទុនសុទ្ធសឹងរកស៊ីមានប្រសិទ្ធភាព ជីវភាពគ្រួសារកាន់តែបានលើកស្ទួយដោយឥតឈប់ឈរ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅតែ១៦គ្រួសារនៅចុងឆ្នាំ២០១៥នេះ"៕
អត្ថបទ, រូបថតៈ ពេជ្រសឿន