កន្លងហើយ នៅស្រុកកោះភូក្វឹកនិងក្រុងរ៉ាច់យ៉ា ខេត្តកៀងយ៉ាង ក្រសួងព័ត៌មាននិងសារគមនាគមន៍ បានសហការជាមួយនឹងគណៈកម្មាធិការប្រជាជនខេត្តកៀងយ៉ាង រៀបចំតាំងពិព័ណ៌ផែនទីនិងដាក់បង្ហាញឯកសារស្ដីពី "ហ្វាងសា ទ្រឿងសារបស់វៀតណាម បណ្តាភ័ស្តុតាង ប្រវត្តិសាស្រ្តនិងគតិយុត្តិ"។
ប្រជាជនកងប្រដាប់អាវុធភូមិភាគស្រុកភូក្វឹកមកទស្សនា តាំងពិព័រណ៍យ៉ាងកុះករ ។
លោកផាមវុាំងង៉ីប អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកភូក្វឹក ឲ្យដឹង៖ ថ្មីៗនេះ បញ្ហាវិវាទនៅសមុទ្រខាងកើតមានការប្រែប្រួលយ៉ាងស្មុគស្មាញ ទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់ប្រជាជនទូទាំងប្រ ទេសនិយាយរួម និងប្រជាជនស្រុកភូក្វឹកនិយាយដោយឡែក។ ព្រោះហេតុនោះ បានជាការរៀបចំដាក់តាំងពិព័រណ៍ផែនទី និងដាក់បង្ហាញឯកសារ "ហ្វាងសា ទ្រឿងសារបស់វៀតណាម បណ្តាភ័ស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្តិ" នៅនឹងស្រុកកោះ មានអត្ថន័យយ៉ាងខ្លាំងចំពោះកងទ័ពនិងប្រជាជននៅទីនេះ។ ឆ្លងតាមរយៈនោះ អះអាងនូវគោលជំហររបស់វៀតណាម លើកកម្ពស់ស្មារតីសាមគ្គី ឆន្ទៈទទួលបន្ទុករបស់ ប្រជាជនក្នុងការការពារអធិបតេយ្យកោះសមុទ្រ; បានដឹងពីការពិតប្រវត្តិសាស្រ្តនិងបានដឹងនូវក្តីប្រាថ្នា គោលបំណងរបស់ប្រជាជនក្នុងការរក្សាសន្តិភាព។
លោកស្រីឌាំងត្វៀកអែម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តកៀងយ៉ាង គូសបញ្ជាក់៖ អធិបតេយ្យកោះសមុទ្រ ព្រំដែនជាតិ គឺពិសិដ្ឋ មិនអាចរំលោភបាន។ ការការពារអធិតេយ្យមាតុភូមិ គឺជាភារកិច្ចរបស់ទូទាំងប្រព័ន្ធនយោបាយ កម្មាភិបាល បុគ្គលិករដ្ឋ និងប្រជាជនគ្រប់រូប។ ពីព្រោះហេតុនោះ ការរៀបចំដាក់តាំងពិព័រណ៍ផែនទីនិងដាក់បង្ហាញឯកសារ "ហ្វាងសា ទ្រឿងសារបស់វៀតណាម បណ្តាភ័ស្តុតាងប្រវត្តិសាស្រ្តនិងគតិយុត្តិ" មានអត្ថន័យដ៏សំខាន់ ដើម្បីលើកកម្ពស់ការយល់ដឹងពីចំណុចសំខាន់ ការចាំបាច់ត្រូវតែការពារអធិបតេយ្យមាតុភូមិ។ ផ្តើមពីនោះ ចូលរួមយ៉ាងសកម្មក្នុងការការពារអធិបតេយ្យមាតុភូមិ ដោយទង្វើជាក់ស្តែង។
មកទស្សនាតាំងពិព័រណ៍នៅអាគារកុមារខេត្តកៀងយ៉ាង បងថាច់សារ៉េត ជាប្រជាជនមួយរូបនៅឃុំភីថុង ឲ្យដឹង៖ តាំងពីមុនមកគ្រាន់តែបានស្តាប់និងមើលតាមរយៈមធ្យោបាយសារព័ត៌មានផ្សេងៗ ឥឡូវមកទីនេះ ឃើញផ្ទាល់ភ្នែកនូវបណ្តាឯកសារស្ដីពីប្រជុំកោះហ្វាងសា ទ្រឿងសា នៅសមុទ្រខាងកើតរបស់វៀតណាម។ ឯកសារទាំងនេះ បញ្ជាក់ឲ្យឃើញ រដ្ឋវៀតណាមចាប់ពីសម័យសក្តិភូមិរហូតមកទល់បច្ចុប្បន្ន បានកាបឆ្ការ បង្កើតប្រតិបត្តិច្បាប់និងការពារអធិបតេយ្យមាតុភូមិនៅលើប្រជុំកោះហ្វាងសា ទ្រឿងសា និងបណ្តាតំបន់សមុទ្រដទៃទៀតរបស់វៀត ណាម។ នោះជាដំណើរការមួយជាបន្តបន្ទាប់យូរអង្វែង ត្រូវបានប្រព្រឹត្តឡើងក្នុងសន្តិភាពដែលបានកត់សម្គាល់ ពិសេស ក្នុងឯកសារផែនទីបានបោះពុម្ពកាលពីសតវត្សរ៍ទី១៦នៅវៀតណាម ចិន អឺរ៉ុប អាមេរិកនិងប្រទេសជាច្រើនទៀតលើពិភពលោក។ល។ ឆ្លងតាមរយៈនេះ បងសារ៉េត ឲ្យដឹង៖ បន្ទាប់ពីមកទស្សនាតាំងពិព័រណ៍ ពេលវិលមកភូមិភាគ បងនឹងនិយាយប្រាប់រាល់គ្នាក្នុងគ្រួសារ បងប្អូននិងអ្នកជិតខាងឲ្យដឹងពីបណ្តាឯកសារដ៏សំខាន់ស្ដីពីប្រជុំកោះហ្វាងសា និងទ្រឿង សានៅសមុទ្រខាងកើតរបស់វៀតណាម គឺមិនអាចបដិសេធន៍បានឡើយ។
ឆ្លងតាមការដាក់តាំងពិព័រណ៍នេះ នឹងមានឥទ្ធិពលដ៏ធំធេងដល់ការយល់ដឹង មនោសញ្ចេតនារបស់កម្មាភិបាល បុគ្គលិករដ្ឋ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តកៀងយ៉ាង បន្តការបំផុសទឹកចិត្តស្រឡាញ់ ស្រុកកំណើត ទឹកដី ក្តីមោទនៈ ទឹកចិត្ត លើកតម្កើងជាតិ។ ផ្តើមពីនោះ ប្រជាជនខេត្តកៀងយ៉ាង គ្រប់រូបឃើញច្បាស់ជាងទៀតនូវភារកិច្ចរបស់ខ្លួនចំពោះបុព្វហេតុការពារអធិបតេយ្យមាតុភូមិនិយាយរួម និងកោះ សមុទ្រនិយាយដោយឡែក៕
លេស៊ាង-វិមាន