24/12/2014 - 15:49

ហូវយ៉ាងប្រឹងប្រែងអភិវឌ្ឍវិស័យទេសចរណ៍

នោះ​គឺ​ជា​ខ្លឹម​សារ​នៃ​កិច្ច​ពិ​ភាក្សា "ទេស​ចរណ៍​ហូវ​យ៉ាង​សក្ដា​នុ​ពល​និង​អភិ​វឌ្ឍ" ក្នុង​ក្រប​ខ័ណ្ឌ​"ទិ​វា​ម​ហោ​ស្រព វប្ប​ធម៌ កីឡា​និង​ទេស​ចរណ៍ ជន​ជាតិ​ខ្មែរ​ណាម​បូ "លើក​ទី​៦ ដែល​បាន​រៀប​ចំ​ឡើង​នៅ​ក្រុង​វី​ថាញ ខេត្ត​ហូវ​យ៉ាង​។

 ជ្រុងមួយនៃក្រុងវីថាញ ខេត្តហូវយ៉ាង ។

មិន​អាច​ណានឹ​ង​បដិ​សេធ នូវ​សក្ដា​នុ​ពល​ទេស​ចរណ៍​របស់​ហូវ​យ៉ាង ប៉ុន្តែ​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ភូមិ​ភាគ​មួយ​ចំ​នួន​នៅ​ជិត​ខាង​ ខេត្ត​ហូវ​យ៉ាង​មិន​ទាន់​មាន​ទី​កន្លែង​ទេស​ចរណ៍​ល្បី​ឈ្មោះ​ដូច​ខេត្ត ក្រុង​មួយ​ចំ​​នួន​នៅ​ក្នុង​តំ​បន់ មាន​ដូចៈ​ ក្រុង​កឹង​ធើ​មាន​កំ​ពង់​ផែ​និញ​កេវ ខេត្ត​អាង​យ៉ាង​មាន​ភ្នំ​កឹម ពិធី​សែន​ព្រ​លឹង​ព្រះ​នាង​ចួរ​សឺ។​ល។ អា​ស្រ័យ​ហេតុ​នេះ ដើម្បី​អភិ​វឌ្ឍ​ទេស​ចរណ៍ ខេត្ត​ហូវ​យ៉ាង​គប្បី​ត្រូវ​មាន​យុទ្ធ​សាស្រ្ត​​គ្រប់​គ្រាន់​សម​ស្រប​​។លោក​ង្វៀន​យ្វី​តឹង  នា​យក​រង​មន្ទី​រ​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ខេត្ត​ហូវ​យ៉ាង ឲ្យ​ដឹងៈ​" ក្រៅពី​កេរ​ដំ​ណែល​ទាំង​ឡាយ ខេត្ត​ហូវ​យ៉ាង​គឺ​ជា​តំ​បន់​ជន​បទ​មួយ​សម្បូរ​ទៅ​ដោយ​ផ​លិត​ផល​ពិ​សេស មាន​ដូច​៖ ម្នាស់​កូវ​ឌុក ក្រូច​ថ្លុង​ណាំ​រ៉យ​ភូ​ហ៊ូវ ក្រូច​ឃ្វិច ស្ករ​ឡុង​ទ្រី មុខ​ម្ហូប​ច្នៃ​ពី​ត្រី​ស្លាត​ជា​ដើម​។ ជា​ពិ​សេស ខេត្ត​ហូវ​យ៉ាង​គឺ​ជា​តំ​បន់​មាន​ការ​ជ្រៀត​ជ្រែក​គ្នា​នៃ​វប្បធ​ម៌​ជន​ជាតិ​ទាំង​៣ កិញ ខ្មែរ ចិន ហេតុ​នេះ​ខេត្ត​មាន​ភាព​សម្បូរ​បែប ខាង​ជំ​នឿ​សា​ស​នា​ទំ​នៀម​ទម្លាប់​។ល។ បច្ចុប្បន្ន ហូវ​យ៉ាង​នៅ​ទាំង​លេច ធ្លោ​ទៅ​ដោយ​រមណី​យដ្ឋាន​ស្រស់​ស្អាត មាន​ដូចៈ​ ភ្លឺ​ច្រាំង​ព្រែក​ស្នរ មណ្ឌល​អ​ភិ​រក្ស​ធម្ម​ជាតិ​លុង​ង៉ុក​ហ្វាង ព្រៃស្មាច់​វី​ធ្វី​។ល។ អ្ន​ក​តំ​ណាង​ចូល​រួម​ក្នុង​កិច្ច​ពិ​ភាក្សា​ស្ទើរ​គ្រប់​រូប តែង​ឲ្យ​តម្លៃ​ថា សក្ដា​នុពល​នៃ​ការ​អភិ​វឌ្ឍន៍​ទេសចរណ៍របស់ខេត្តហូវយ៉ាងនៅមានច្រើន។​ ជាង១០ឆ្នាំ ក្រោយពីចែកខេត្ត ទេស​ចរណ៍​ហូវ​យ៉ាង​កំ​ពុង​មាន​ដំ​ណើរ​ការ​វិវឌ្ឍន៍ ដោយ​ស្វែង​រក​ច្រក​ចេញ​ដោយ​ឡែក​របស់​ខ្លួន ដើម្បី​សម​ស្រប​ជា​មួយ​នឹង​សក្ដា​នុពល​ដែល​មាន​នៅ​ស្រាប់ នោះ​គឺ​ចម្ការ​ដំ​ណាំហូប​ផ្លែ​ដែល​ប្រ​កប​ទៅ​ដោយ​ផ្លែរ​យាន​មាន​ដូច​ផ្លែ​ម្នាស់​កូវ​ឌុក មាន​ឱ​ជា​រសផ្អែម​ត្រ​ជាក់ ពោរ​ពេញ​ទៅដោយ​មនោ​សញ្ចេត ដើម្បី​មនោ​សញ្ចេត​នា​នៃ​មនុស្ស​និង​ទឹក​ដី​ហូវ​យ៉ាង មាន​ទំ​នុក​ច្រៀន​បុ​រាណ​ ដូច​ជា​បទ "ទឹក​ចិត្ត​បុរ​ស អ្នក​លក់​កន្ទេល​" ពិត​មែន​តែ​ស្រ​ងេះ​ស្រ​ងោច ប៉ុន្តែ​មាន​មនុស្ស​ជា​ច្រើន​ចូល​ចិត្ត​ស្ដាប់​ភ្ញៀវ​ទេស​ចរ​ពេល​មក​ដល់​ហូវ​យ៉ាង​ម្ដង​ៗ តែង​តម្រង់​ទៅ​រក​ផ្សារ​អណ្ដែត​ង៉ាបៃដើម្បី​បាន​ស្វែង​យល់​ពី "ទឹក​ចិត្ត​បុរស​អ្នក​លក់​កន្ទេល​" ។ល។

ក្នុង​ឱ​កាស​នៃ​កិច្ច​ពិ​ភាក្សា អ្នក​តំណា​ង​ភាគ​ច្រើន​បាន​លើក​ឡើង​ថា មណ្ឌល​ទេស​ចរណ៍​នា​នា​នៅ​ហូវ​យ៉ាង​បច្ចុប្បន្ន មិន​ទាន់​មាន​ការ​ទាក់​ទាញអា​រម្មណ៍​និង​ប្រ​សិទ្ធ​ភាព​ជា​ប៉ុន្មាន​។ ឯក​ភាព​ជា​មួយ​នឹង​ទស្សន​ទាន​នេះ លោក​ឡេ​ភូ​យ៉ុង នា​យក​សា​ខា​ក្រុម​ហ៊ុន​ចំ​កាត់​ស​មា​ជិក​មួយ សេ​វា​ទេស​ចរណ៍​ផ្លូវ​ឆ្ងាយ​ឲ្យ​ដឹង​ កន្លែង​ទេស​ចរណ៍​នា​នា​នៅ​ហូវ​យ៉ាង បច្ចុប្បន្ន គ្មាន​អ្វី​ប្លែក​បើ​ប្រៀប​ជា​មួយ​នឹង​កន្លែង​ទេស​ចរណ៍​ដែល​មាន​ប​ធាន​បទ​ដូច​គ្នា​នៅ​តំ​បន់​វាល​រាប​ទន្លេគឺ​វ​ឡុង​។ អា​ស្រ័យ​ហេតុ​នេះ ផ្នែក​ទេស​ចរណ៍​ខេត្ត​ហូវ​យ៉ាង គប្បី​កសាង​ឲ្យ​បាន​នូវ​ផលិត​ផល​ទេស​ចរណ៍​ដែល​មាន​លក្ខណៈ​ពិ​សេស​ដោយ​ឡែក​។ ជាក់​ស្ដែង​ ដូច​ជា​មណ្ឌល​ទេស​ចរណ៍​ចម្ការ​ដំ​ណាំហូ​ប​ផ្លែ គឺ​មាន​ប្រ​ភេទ​ផ្លែ​ឈើ​នៅ​ហូវ​យ៉ាង ប្លែក​ពី​ផ្លែ​ឈើ​ចម្ការ​ទេស​ចរណ៍​នៅ​តៀង​យ៉ាង​យ៉ាង​ណា?​ លោក​ង្វៀន​ហ៊ូវ​ថ ប្រធាន​សម្ព័ន្ធ​ស​មា​គម​ទេស​ចរណ៍​វៀត​ណាម​ បាន​ឲ្យដឹ​ង មូល​ដ្ឋាន​ស្នាក់​នៅ​គប្បី​វិ​និ​យោគ​ទុន​អភិ​វឌ្ឍ ប៉ុន្តែ​គប្បី​យក​ចិត្ត​ទុក​ដាក់​ចំ​ពោះ​លក្ខណៈ​សម្បូរ​បែប​នៃ​ផលិត​ផល​ទេស​ចរណ៍ និង​បញ្ហា​សន្តិ​សុខ​សុវត្ថិភា​ព​ស្បៀង​អា​ហារ​។ល។ លោក​ឡេ​ភូ​យ៉ុង បញ្ជាក់​បន្ថែមៈ​ "ខណៈ​ពេល​រង់​ចាំ​ថ​វិ​កា ដើម្បី​វិ​និ​យោគ​ទុន​សាង​សង់​សណ្ឋា​គារ​គ្រប់​ខ្នាតនោះ គឺ​ហូវ​យ៉ាង​គប្បី​អភិ​វឌ្ឍ​ទម្រង់​រូប​ភាព​ទេស​ចរណ៍ និង​ទម្រង់​រូប​ភាព​ទេស​ចរណ៍​ប្លែក​ៗ​នៅ​ជន​បទ ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​បរ​ទេស​។ ទោះ​បី​ដូច្នេះ​ក៏​ដោយ បើ​ចង់​ទាក់​ទាញ​បាន​ច្រើន​នូវ​ភ្ញៀវ​ទេសចរ​បរទេស ហូវ​យ៉ាង​គប្បី​ខិ​ត​ខំ​បណ្ដុះ​បណ្ដាល​ប្រ​ភព​ធន​ធាន​មនុស្ស​ទេស​ចរណ៍ មាន​គុណ​ភាព និង​មាន​ជំ​នាញ​ខាង​ភាសា​បរ​ទេស​ផង​​ដែរ​"៕

ហាថាញ-ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ង្វៀន​យ្វី​តឹង