ជារៀងរាល់ឆ្នាំ ឲ្យតែដល់រាត្រីថ្ងៃពេញបូណ៌មី ខែកត្តិក ជនរួមជាតិ ខ្មែរតែងរៀបចំពិធីបុណ្យសំពះព្រះខែ។ ពេលព្រះខែរះឡើងខ្ពស់បន្តិច គ្រួសារនីមួយៗមូលជុំគ្នានៅមុខផ្ទះ ឬក៏ប្រមូលផ្តុំគ្នានៅវត្តអារាម ដើម្បី ប្រារព្ធពិធីសំពះព្រះខែ។ បុណ្យសំពះព្រះខែនេះ ប្រារព្ធឡើងដើម្បីអំ ណរគុណព្រះខែ និងបួងសួងឲ្យអ្នករាល់គ្នាមានសុខភាពបរិបូរណ៍ភ្លៀង ខ្យល់ធ្លាក់ស្មើ ដំណាំដាំដុះលូតលាស់ល្អ សូមឲ្យក្តីប្រាថ្នាសម្រេចបាន ដូចបំណង៕
ពេលព្រះខែរះខ្ពស់បន្តិចពិធីសំពះព្រះខែចាប់ផ្តើម។