ឃុំទ្រឿងខាញ់ ស្រុកឡុងភូ ខេត្តសុកត្រាំង ជាឃុំមួយក្នុងចំណោមឃុំទាំង២២ របស់ខេត្តសុកត្រាំង ត្រូវបានជ្រើសជាឃុំគំរូកសាងជនបទថ្មី។ ជាង៤ឆ្នាំអនុវត្តទ្រឿងខាញ់ កសាងសម្រេចបាន១៩/១៩លក្ខឋាន រួចកំពុងរង់ចាំគណៈកម្មាធិការប្រជាជនខេត្តទទួលស្គាល់ជាឃុំជនបទថ្មី។
សាលាមតេ្តយ្យទ្រឿងខាញ់ សម្រេចបទដ្ឋានជាតិ។
តាមប្រសាសន៍លោកយ៉ឿងវាំុងយុង ប្រធានគណៈកម្មាធិការប្រជាជន ឃុំទ្រឿងខាញ់ ការផ្លាស់ប្តូរធំបំផុតរបស់ទ្រឿងខាញ់ គឺប្រព័ន្ធគមនាគមន៍ជនបទ។ ពេលមិនទាន់ចាប់ដៃកសាងជនបទថ្មី ផ្លូវធ្វើដំណើរចូលទៅភូមិមួយចំនួនគឺផ្លូវដី រដូវភ្លៀងភក់ជ្រាំ មានការលំបាកក្នុងការធ្វើដំណើរនិងដឹកជញ្ជូន។ ក្រោយរយៈកាលជាង៤ឆ្នាំ អនុវត្តការងារកសាងជនបទថ្មីរហូតមកទល់សព្វថ្ងៃ ផ្លូវចូលទៅកាន់ភូមិនិងឃុំត្រូវបានក្រាលកៅស៊ូឬបេតុង១០០% ដើម្បីបម្រើតាមតម្រូវការធ្វើដំណើរនិងដឹកជញ្ជូនរបស់ប្រជាជន។ ក្រៅពីនោះសាលារៀនគំរូនានា ក៏បានវិនិយោគកសាងថ្មី ធានាគ្រប់ថ្នាក់រៀនសម្រាប់សិស្សានុសិស្ស។ ទូទាំងឃុំមានអត្រាគ្រួសារប្រជាជនប្រើប្រាស់ទឹកស្អាតស្របអនាសម័យ៩០% គ្រួសារមានអគ្គិសនីប្រើប្រាស់៩៨% ដំណាក់សុខាភិបាលសម្រេចបទដ្ឋានពិសេស ឃុំមានប្រជាជនចូលរួមប្រើប្រាស់ប័ណ្ណធានាហានិភ័យសុខាភិបាល៩០%។
ទ្រឿងខាញ់ មានជនរួមជាតិខ្មែររស់នៅជិត៥០%។ រយៈកាលកន្លង ឃុំតែងផ្តុំកម្លាំងកសាងបណ្តាទម្រង់រូបភាពផលិតកម្ម តភ្ជាប់បង្កើតសហករណ៍ផលិតពូជស្រូវលេខ១ និងក្រុមសហករណ៍ផលិតវាលស្រែគំរូធំចំនួន៩ ដោយមានផ្ទៃដីផលិតជាង៥០០ហិកតា។ ព្រមទាំងបានចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុនអាជីវកម្ម ក្នុងនិងក្រៅខេត្តផ្គត់ផ្គង់សម្ភារៈ ឧបករណ៍កសិកម្មពូជស្រូវថ្មីនិងធានាទិញផលិតផលជូនកសិករ។ អាស្រ័យហេតុនោះ ក្រុមសហការទាំងឡាយធ្វើសកម្មភាពដោយប្រសិទ្ធភាព រួមចំណែកបង្កើនតម្លៃផលិតកម្មពី៤៥លានដុងឡើងដល់១០៥លានដុងក្នុងមួយហិកតាដីកសិកម្ម និងលើកកម្ពស់ចំណូលផលជូនកសិករជាង៣០លានដុងលើមនុស្សម្នាក់ក្នុងមួយឆ្នាំ កាត់បន្ថយអត្រាគ្រួសារក្រីក្រពី២៦,៥%ចុះនៅ៥,៧២%។ លោកហ្វិញវាំុងហ្វា សមាជិកសហករណ៍ឲ្យដឹង៖"អាស្រ័យដោយសហករណ៍ចុះហត្ថលេខាជាមួយនឹងអាជីវកម្មទិញស្រូវ និងណែនាំបច្ចេកទេសផលិតស្រូវផ្គត់ផ្គង់សម្ភារៈកសិកម្មពូជស្រូវថ្មី ម្ល៉ោះហើយកាត់បន្ថយបាននូវការចំណាយទុនបានច្រើន និងបង្កើនទិន្នផលស្រូវសម្រេចជាង៨តោនក្នុងមួយហិកតា។ កសិករមិនរងនូវការបន្ថោកថ្លៃពីឈ្មួញរីឯប្រាក់ចំណូលក៏កើន។ លោកយ៉ឿងវាំុងយុង ឲ្យដឹង៖" អនុវត្តការកសាងជនបទថ្មីជាង៤ឆ្នាំ កន្លងបានធ្វើឲ្យទិដ្ឋភាពជនបទទ្រឿងខាញ់មានការផ្លាស់ថ្មីលើគ្រប់វិស័យ រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈស្មារតីរបស់ប្រជាជន។ នាពេលខាងមុខ គណៈចង្អុលការឃុំនឹងបន្តការពង្រឹងពង្រីក លើកកម្ពស់គុណភាពលក្ខឋានទាំងឡាយដែលសម្រេចបាន។ ព្រមទាំងពិនិត្យមើលវាយតម្លៃ លើលក្ខឋានទាំងឡាយដែលនៅមានកម្រិតដើម្បីដោះស្រាយបានទាន់ពេលនូវការជាប់ជំពាក់ក្នុងដំណាក់កាលអនុវត្ត"៕
យ្វីអាញ់-សឺនម៉ាល័យ