07/04/2015 - 14:57

ធ្វើមានផ្តើមពីបាតដៃទទេ

មិន​ត្រឹម​តែ​បំ​ពេញ​ភារ​កិច្ច​ជា​ប្រ​ពន្ធ ជា​ម្តាយ​បាន​ល្អ​ប៉ុណ្ណោះ​ទេ  បង​ស្រី​សេី​ុ​ង​ធី​ធឿង នៅ​ភូមិ​កំ​ព​ត​ ឃុំ​ថាមដូ​ង ស្រុក​មី​ស្វៀង​ ខេត្ត​សុក​ត្រាំង​ នៅ​ទាំង​ប្រិត​សំ​ចៃ​ ឈ្លាស​វៃ​គិត​គូរ​ធ្វើ​ការ​រក​ស៊ី ដើម្បី​លើក​ស្ទួយ​ជីវ​ភាព​ គ្រួ​សារ​ឲ្យ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន​ទៀត​ផង​ ។​

ពេល​ជីវ​ភាព​បាន​ធូរ​ធារ ប្តី​ប្រ​ពន្ធ​បង​ស្រី​សេ​ីុធី​ធឿង រស់​នៅ​ប្រ​កប​ដោយ​
ភាពរីករាយសុភមង្គល។ 

សម្លឹង​មើល​ផ្ទះ​ឥដ្ឋ​ដ៏​សម​រម្យ​របស់​គ្រួ​សារ​បង​ស្រី​សេី​ុ​ង​ធី​ធឿង តិច​មាន​អ្នក​ណា​ដឹង​ថា រយៈ​ពេល​ជាង​១៥​ឆ្នាំមុ​ន គ្រួ​សារ​បង​ស្រី​ធ្លាប់​ជា​គ្រួ​សារ​ក្រី​ក្រ​មួយ​ក្នុ​ង​ចំ​ណោម​គ្រួ​សារ​ក្រី​ក្រ​បំ​ផុត​នៅ​ភូមិ​កំ​ពត​។ យោង​ប្រ​សាសន៍​រៀប​រាប់​របស់​បង​ស្រីសេ​ីុ​ង​ធីធឿ​ង កាល​ពី​កុ​មារ​ភាព បង​ស្រី ធ្លាប់​ទៅ​ធ្វើ​ការ​ឈ្នួល​ឲ្យ​គេ​។ លុះ​ធំ​ដឹង​ក្ដី បង​ស្រី​មាន​ប្ដី ត្រ​កូល​ខាង​ប្ដី​ក្រី​​ក្រ​ដូច​គ្នា ម្ល៉ោះ​ហើយ​បង​ស្រី​តែង​ធ្វើ​ការ​ឈ្នួល​ឥត​ល្ហែ​ មាន​ដូច​ឆ្លូក​ស្រូវ បោច​ស្មៅ ​ច្រូត​កាត់​។ល។ ចំ​ណែក​ប្ដី​របស់​បង​ធឿង​វិញ ទៅ​ធ្វើ​កម្ម​ករ​លី​សែង​នៅ​រោង​ចក្រ​កិន​ស្រូវ​។  បង​ស្រី​សេី​ុ​ង​ធី​ធឿង​ ឲ្យ​ដឹង​៖ "ដោយ​សារ​​គ្មាន​ដី​ផលិត​កម្ម​  ទោះ​បី​ប្ដី​ប្រ​ពន្ធ​យើង​ខ្ញុំ​ទៅ​ធ្វើ​ការ​ឈ្នួល ក៏​ប៉ុន្តែ​គ្មាន​នៅ​សេស​សល់​អ្វី​ទេ​។

  ប្រ​សិន​បើ​មិន​ទ្រាំ​លំបា​ក​ធ្វើ​ការ​រក​ស៊ី​ទេ ច្បាស់​ជា​គេ​មើល​ងាយ​ជា​ពុំ​ខាន​ម្ល៉ោះ​ហើយ​ប្តី​ប្រ​ពន្ធ​យើង​ខ្ញុំ​តែង​ខិត​ខំ​ធ្វើ​ការ​រក​ស៊ី មិន​ដែល​ត្អូញ​ត្អែ​រម្ដង​ណា​ទេ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​បាន​គ្រប់​ហូប​ប្រ​ចាំ​ថ្ងៃ​ប៉ុណ្ណោះ"​។ ពិ​និត្យ​ឃើញ​គ្រួ​សារ​បង​ស្រី​សេី​ុងធី​ធឿង ក្រ​ទ្រាំ​លំ​បាក​រក​ស៊ី​បាន​ជា​នៅ​ឆ្នាំ​២០០០ លោក​ថាច់​ឌី  ប្រ​ធាន​គណៈ​កម្ម​កា​រ​ប្រ​ជាជន​ភូមិ​កំ​ពត​ឲ្យ​ខ្ចី​ដី​ចម្ការ​១,៥​កុង ដើម្បី​ដាំ​ដំ​ណាំ​រួម​ផ្សំ​និង​ពិ​និត្យ​ជ្រើស​រើស​ឲ្យ​បុល​ទុន​អា​ទិ​ភាព​របស់​រដ្ឋ​សម្រាប់​គ្រួ​សារ​អ្នក​ក្រ​៣​លាន​ដុង​។ អា​ស្រ័យ​មាន​ដី មាន​ដើម​ទុន​ប្រ​កប​របរ​រក​ស៊ី​  ទើប​គ្រួ​សារ​បង​ស្រី​សេី​ុង​ធី​ធឿង ចាប់​ផ្ដើម​រៀប​ចំ​ដី​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ ថ្វី​បើ​ដូច្នោះ​ក្តី  បង​ស្រី​ធឿង នៅ​តែ​បា​រម្ភ​ជា​និច្ច​ព្រោះ​នេះ​ជា​លេី​ក​ដំ​បូង​ក្នុង​ឆាក​ជី​វិត​ដែល​បង​ស្រី​មាន​ប្រាក់​៣​លាន​ដុង​ក្នុង​ដៃ​។ ពេល​នោះ  ប្ដី​ប្រ​ពន្ធ​បង​ធឿង ក៏​សម្រេច​ចិត្ត​ដាំ​ខ្ទឹម​ស្លឹក​។ ជា​មួយ​នឹង​ការ​ដា​ដំ​ណាំ​រួម​ផ្សំ  ប្ដី​ប្រ​ពន្ធ​បង​ស្រី​សេី​ុង​ធី​ធឿង នៅ​តែ​ឆ្លៀត​​ពេ​ល​ទៅ​ធ្វើ​ការ​ឈ្នួល​  ដើម្បី​រក​ប្រាក់​ទិញ​ជី ទិញ​ថ្នាំ​កំ​ចាត់​សត្វ​ល្អិត​​ចង្រៃ​។ បង​ស្រី​ឲ្យ​ដឹង​៖  "រ​ដូវ​ដំបូ​ង​ដាំខ្ទឹ​ម​ស្លឹក ពេល​ដឹង​ថា​ខ្ទឹម​ស្លឹក​លក់​បាន​ថ្លៃ  ជិត​ដល់​ថ្ងៃ​ប្រ​មូល​ផល នាង​ខ្ញុំ​អរ​ដេក​ពុំ​លក់​។ ខ្ទឹម​ស្លឹក​មួយ​រ​ដូវ​នោះ ខ្ញុំ​លក់​ខ្ញុំ​ទិញ​បាន​មាស​២​តម្លឹង​។ អា​ស្រ័យ​ដោយ​ការ​ដាំ​ដំ​ណាំ​  គឺ​យក​កម្លាំង​ធ្វើ​ជា​ចំ​ណេញ ម្ល៉ោះ​ហើយ​ក្រោយ​ពី​ប្រ​មូល​ផល​ប្រាក់​ចំ​ណេញ​ទាំង​ប៉ុន្មាន នៅ​មូល​ស្ទើរ​តែ​ទាំង​ស្រុង​។ អា​ស្រ័យ​ហេតុ​ដូច្នោះ ដាំ​ដំ​ណាំ​រួម​ផ្សំ​ក្នុង​រយៈ​ពេល​តែ​១​ឆ្នាំ​ប៉ុណ្ណោះ​ (៣​រដូវ​/ឆ្នាំ​) គ្រួ​សារ​នាង​ខ្ញុំ​រក​ប្រាក់​ចំ​ណេញ​ជាង​១០០​លាន​ដុង​"។ ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ឆ្នាំ​ដំ​បូង បង​ស្រី​សេីុ​ង​ធី​ធឿង​ ទិញ​បាន​ដី​ស្រែ​១០​កុង​។  លំ​ដាប់​ប៉ុន្មាន​ឆ្នាំ​ក្រោយ​បន្ត​បន្ទាប់​ដោយ​សារ​ផលិត​ស្រូវ​ផង ដាំ​ដំ​ណាំ​រួម​ផ្សំ​ផង បាន​ជា​បង​ស្រី​សេីុង​ធី​ធឿង មាន​ទុន​ទិញ​ដី​ស្រែ​បាន​ពី​៥​ដល់​១០​កុង​/ឆ្នាំ​។ ក្រោយ​រយៈ​ពេល​១៥​ឆ្នាំ​ពល​កម្ម​ផ​លិត បង​ស្រី​សេី​ុ​ង​ធី​ធឿង​ទិញ​បាន​ដី​ស្រែ​ជាង​១០​ហិក​តា និង​ដី​ចម្ការ​ជិត​១​ហិក​តា​សម្រាប់​ដាំ​ដំ​ណាំ​រួម​ផ្សំ​។ សព្វ​​ថ្ងៃ​​តាម ការ​គិត​គូរ​របស់​បង​ស្រី​សេីុ​ង​ធី​ធឿង​  ចំ​ណូល​របស់​គ្រួ​សារ​បង​គិត​ជា​មធ្យម​ភាគ​សម្រេច​បាន​ជាង​៥០០​លាន​ដុង​/ឆ្នាំ​។ មិន​ត្រឹម​តែ​ចេះ​របៀប​ធ្វើ​មាន​ធ្វើ​បាន​ប៉ុណ្ណោះ​ទេ​  ប្ដី​ប្រ​ពន្ធ​បង​ស្រីសេ​ីុង​ធី​ធឿង​ នៅ​ទាំង​មាន​ចិត្ត​សន្តោស​ប្រ​ណី​ជួយ​អ្នក​ក្រ​នៅ​ភូមិ​ភាគ​ទៀត​ផង​។ រយៈ​ពេល​ជាង​៥ ឆ្នាំ​មក​នេះ ឲ្យ​តែ​ដល់​បុណ្យ​ចូល​ឆ្នាំ​ថ្មី  គ្រួ​សារ​បង​ស្រី​សេីុ​ង​ធី​ធឿង តែង​ធ្វើ​អំ​ណោយ​ជា​អង្ករ​ជាង​៣​តោន​និង​ប្រាក់​ជូន​អ្នក​ក្រ ដើម្បី​មា​មីង​​ បង​​ប្អូន​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រ​វេ​ណី​ជាតិ​។

ជា​ពិ​សេស ពេល​ដឹង​ថា​គ្រួ​សារ​ក្រី​ក្រ​ណា​ក្នុង​ភូមិ​ស្រុក​មាន​អ្នក​ស្លាប់​ប្ដី​ប្រ​ពន្ធ​បង​ស្រី​តែង​ចុះ​ទៅ​ឧបត្ថម្ភ​អង្ករ​១​បាវ​៥០​គី​ឡូ​ក្រាម និង​ប្រាក់​៥០០.០០០​ដុង ដើម្បី​រួម​ចំ​ណែក​ជួយ​គ្រួ​សារ ម្ចាស់​បុណ្យ​សព​ឆ្លង​កាត់​ការ​លំ​បាក​។ ដោយ​សារ​មាន​ទឹ​ក​ចិត្ត​សប្បុ​រស​ធម៌  ប្តី​ប្រ​ពន្ធ​បង​ស្រី​សេីុង​ធី​ធឿង​ តែង​បាន​អ្នក​រាល់​គ្នា​គោ​រព​ស្រ​ឡាញ់​ជា​និច្ច​។

លោក​ថាច់​ឌី ប្រ​ធាន​គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​កំ​ពត ឲ្យ​ដឹង​៖ "ពី​មុន​នេះ ​គ្រួ​សារ​បង​ស្រី​សេីុ​ង​ធី​ធឿង​ ធ្លាប់​ជា​គ្រួ​សារ​ក្រី​ក្រ​មួយ​ដោយ​សារ ខិត​ខំ​ពល​កម្ម​ផ​លិត​  បាន​ជា​សព្វ​ថ្ងៃ​ក្លាយ​ជា​គ្រួ​សារ​ធ្វើ​មាន​ធ្វើ​បាន​របស់​ភូមិ​។ ពេល​ធ្វើ​មាន​ធ្វើ​បាន គ្រួ​សារ​បង​ស្រី​សេី​ុ​ង​ធី​ធឿង តែង​មាន​ចិត្ត សន្តោស​ប្រ​ណី​ដល់​មា​មីង​បង​ប្អូន​អ្នក​ក្រ និង​ស​កម្ម​ចូល​រួម​ការ​ចលនា​ទាំង​ឡាយ​របស់​ភូមិ​។ មិន​ត្រឹម​តែ​ជា​អ្នក​ទ្រាំ​លំ​បាក ខ្នះ​ខ្នែង​ធ្វើ​ការ​រក​ស៊ី​និង​ចេះ​របៀប​ប្រិត​សំ​ចៃ​ប៉ុណ្ណោះ​ទេ បង​ស្រី​សេី​ុង​ធី​ធឿង នៅ​ទាំង​ចិញ្ចឹម​កូន​២​រូប​រៀន​ម​ហា​វិ​ទ្យា​ល័យ​ទៀត​ផង​។ បង​ស្រី​សេីុង​ធី​ធឿង ជា​គំ​រូ​ល្អ​គួរ​ឲ្យ​បង​ប្អូន​នា​រី​ក្នុង​ភូមិ​ស្រុក​រៀន​សូត្រ​"៕​

លី​ធាន​-សេ​រី​

ចែករំលែកអត្ថបទ