ក្រុងវិញចូវ គឺជាភូមិភាគមួយក្នុងចំណោមភូមិភាគដទៃទៀត មានចលនាកីឡាអប់រំកាយ អភិវឌ្ឍយ៉ាងខ្លាំងក្លារបស់ខេត្តសុកត្រាំង។ ពិសេសគឺវិញ្ញាសាកីឡាមួយចំនួនដែលវិញចូវមានប្រៀបខ្លាំង នោះគឺៈ ប្រណាំងទូកនាគ រុញឈើនិងទាញព្រ័ត្រ។ល។
ក្តីរីករាយរបស់ក្រុមកីឡាករក្រុងវិញចូវ ពេលដណ្តើមបានរង្វាន់ជើងឯកទូទាំងក្រុមនៅមហាសន្និបាតកីឡាអប់រំកាយខេត្តសុកត្រាំង២០១៤។
រំលឹមដល់កីឡានៃតំបន់សមុទ្រវិញចូវ នៅមហាសន្និបាតកីឡាអប់រំ កាយខេត្តរយៈពេលកន្លង គឺគេមិនភ្លេចរំលឹកដល់ល្បែងរុញឈើនោះទេ។ ក្រុមកីឡាករ ក្រុងវិញចូវ បានឈ្នះរង្វាន់មេដាយមាសចំនួន១០ ក្នុងចំណោមមេដាយមាសសរុបទាំង១៥។ ប្រការនេះ បញ្ជាក់ឲ្យឃើញថាល្បែងកីឡារុញឈើត្រូវបានផ្នែកកីឡាអប់រំកាយក្រុងវិញចូវផ្តោតការយកចិត្តទុកដាក់វិនិយោគទុន និងរៀបចំពិធីសមយុទ្ធកីឡានៅមូលដ្ឋានជារឿយៗ។ ម្យ៉ាងទៀត មុខមាត់ថ្មីលេចធ្លោ ហើយធ្លាប់បានពាំនាំស្នាដៃមកជូនផ្នែកកីឡាវិញចូវ រួមមានដូចៈ កីឡាការិនីចាច់ធីចន្ទ (ទម្ងន់៥១គីឡូក្រាមផ្នែកនារី) ឡឹមធីយ៉េន (ទម្ងន់៥៧គីឡូក្រាម ផ្នែកនារី) កីឡាករ គឹមថា (ទម្ងន់៥១គីឡូក្រាមផ្នែកបុរស) និងកីឡាករថាច់មិញ (ទម្ងន់ជាង៧០គីឡូក្រាមផ្នែកបុរស)។ល។ កីឡាករគឹមថានៅសង្កាត់វិញភឿកឲ្យដឹងៈ កាលពីមុននេះ ខ្ញុំគ្រាន់តែចូលរួមការប្រកួតក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីប៉ុណ្ណោះ។ នៅពេលបានចូលរួមមហាសន្និបាតថ្នាក់ខេត្ត ហើយឈ្នះរង្វាន់មេដាយមាសចំនួនពីរនៃល្បែងរុញឈើនិងល្បែងទាញព្រ័ត្រ នោះគឺជាក្តីរីករាយរកអ្វីប្រៀបផ្ទឹមពុំបាន។
យោងបងត្រឹងណាវ៉ាន់ កម្មាភិបាលមជ្ឈមណ្ឌលកីឡាអប់រំកាយ ក្រុងវិញចូវឲ្យដឹងៈ ដ្បិតអីវិញចូវមានប្រៀបខ្លាំងខាងល្បែងរុញឈើ និងល្បែងទាញព្រ័ត្រ នោះគឺអាស្រ័យដោយឥទ្ធិពលនៃការងារប្រចាំថ្ងៃរបស់ពួកគាត់។ ម្យ៉ាងទៀត វិញចូវគឺជាតំបន់ដាំខ្ទឹមក្រហម ម្ល៉ោះហើយ រៀងរាល់ថ្ងៃបងប្អូនកីឡាករ-ការិនីរបស់ក្រុមច្រើនតែអូសបំពង់ទឹកយ៉ាងពេញទំហឹង ដើម្បីស្រោចទឹកខ្ទឹមក្រហម។ អាស្រ័យហេតុនោះ នៅពេលបានជ្រើសរើសចូលក្រុមទាញព្រ័ត្រ រុញឈើឬក៏ហាត់សម កីឡាករ-ការិនី តែងបង្ខិតជិតជាមួយនឹងបណ្តាវិញ្ញាសាទាំងនោះយ៉ាងឆាប់រហ័ស។ ដោយសារមានសុខភាពល្អ ម្ល៉ោះហើយ នៅពេលចូលរួមប្រកួតកីឡាករ-ការិនីទាំងអស់តែងប្រកួតបានជោគជ័យជានិច្ច។ បណ្តាល្បែងកីឡាដទៃទៀតមានដូចៈ ប្រណាំងទូកនាគ ហែលទឹក ចត្រង្គ។ល។ ត្រូវបានចាត់ទុកជាល្បែងប្រៀបខ្លាំងមួយរបស់ក្រុងវិញចូវផងដែរ។ បច្ចុប្បន្ន ល្បែងកីឡាប្រណាំងទូកនាគរបស់ក្រុងវិញចូវ ត្រូវបានចាត់ទុកជាល្បែងប្រៀបខ្លាំងបំផុតក្នុងការប្រណាំងរបស់ខេត្ត ព្រមជាមួយនោះ ក្រុមកីឡាករប្រណាំងទូកនាគវិញចូវ បានតំណាងឲ្យខេត្តសុកត្រាំងក្នុងការចូលរួមប្រណាំងក្នុងតំបន់ និងក្នុងទូទាំងប្រទេស កាលពីឆ្នាំ២០១៣ បានឈ្នះរង្វាន់មេដាយមាសចំនួន ៥ មេដាយប្រាក់ចំនួន១និងមេដាយសំរឹទ្ធិចំនួន១។ នៅក្នុងការប្រកួតនៃមហាសន្និបាតកីឡាអប់រំកាយលើក៧របស់ខេត្តឆ្នាំ២០១៤ ក្រុមកីឡាករទូកនាគនៃតំបន់សមុទ្រ នៅតែមិនទាន់មានដៃគូប្រកួតណាមួយយកឈ្នះហើយដណ្តើមបានជ័យជម្នះរង្វាន់មេដាយមាសទាំង៦និងទទួលបានពានរង្វាន់ជើងឯកទូទាំងក្រុម។ បងគឹមរឿន ជាកីឡាករជើងចាស់ម្នាក់ក្នុងចំណោមកីឡាករជើងចាស់ទាំងឡាយ បានផ្សារភ្ជាប់ជាមួយនឹងល្បែងប្រណាំងទូកនាគ ឲ្យដឹងៈ នៅពេលកៀកជិតដល់ថ្ងៃប្រកួត ផ្នែកកីឡាអប់រំកាយក្រុងវិញចូវ តែងផ្តោតការយកចិត្តទុកដាក់ក្នុងការហាត់សមរបស់បងប្អូនកីឡាករ-ការិនីក្នុងក្រុមជានិច្ច។ ពិសេសបងប្អូនកីឡាករ-ការិនី ក្នុងក្រុមមានការសាមគ្គីគ្នាយ៉ាងស្អិតល្មួត កីឡាករម្នាក់ៗខិតខំហាត់សម ដើម្បីយកជ័យជម្នះឲ្យទាល់តែបាន។ ក្រុមកីឡាករទូកនាគយើងខ្ញុំតែងរក្សាជ័យជម្នះពានរង្វាន់ជើងឯកជាច្រើនឆ្នាំបន្តបន្ទាប់នៅរាល់ការប្រណាំង។ នៅមហាសន្និបាតលើកនេះ កីឡាករ ហែលទឹករបស់ក្រុងវិញចូវ បានឈ្នះរង្វាន់មេដាយមាសចំនួន៣ ក្នុងចំណោមមេដាយមាសទាំង៤ ក្នុងការប្រណាំងចម្ងាយផ្លូវទឹក៥០ម៉ែត្រ និង១០០ម៉ែត្រទាំងផ្នែកបុរសនិងផ្នែកនារី។ល។
លោកទ្រីវខាញ់យ៉ូវ អនុប្រធានការិយាល័យ វប្បធម៌-ពត៌មានក្រុងវិញចូវឲ្យដឹងៈ ការបំផុសចលនាកីឡាអប់រំកាយក្រុងវិញចូវ សម្រេចបានស្នាដៃខាងលើ គឺអាស្រ័យដោយសកម្មភាពប្រកួតកីឡានៅនឹងមូលដ្ឋាន ពិសេសគឺមហាសន្និបាតកីឡាអប់រំកាយថ្នាក់ឃុំសង្កាត់។ ផ្តើមពីនោះ មជ្ឈមណ្ឌលកីឡាអប់រំកាយក្រុងវិញចូវ ជ្រើសរើសបានសុទ្ធតែកីឡាករឆ្នើមចូលរួមក្រុមជម្រើសរាល់ការប្រកួតថ្នាក់ខេត្ត៕
យ្វីអាញ់-លីសៀ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។