ផ្តើមពីស្រុកមួយនៅជួបការលំបាក ឥឡូវយ៉ាងថាញ់ (កៀងយ៉ាង) មានការផ្លាស់ប្តូរច្រើនជាក់ស្តែងគឺហេដ្ឋារចនាសម្ព័ន្ធត្រូវបានផ្តុំកម្លាំងវិនិយោគទុនកសាង និងគោលនយោបាយជាច្រើនគិតគូរជីវភាពជូនជនរួមជាតិខ្មែរ ត្រូវបានផ្សព្វផ្សាយ បង្កជាជំហានអភិវឌ្ឍថ្មីសម្រាប់ស្រុកតំបន់ព្រំដែន។
ស្រុកយ៉ាងថាញ់ រៀបចំរង្វាន់ប្រកួតកីឡាអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៥។
យោងប្រសាសន៍របស់លោកហាងគីមង្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកយ៉ាងថាញ់ ឲ្យដឹង៖ យ៉ាងថាញ់ជាស្រុកតំបន់ព្រំដែន មានជនរួមជាតិខ្មែររស់នៅកុះករ(ស្រូបអត្រា២១,៨២%នៃចំនួនប្រជាជនទូទាំងស្រុក)។ ជាច្រើនឆ្នាំកន្លង ស្រុកយ៉ាងថាញ់ បានមជ្ឈិមនិងខេត្តផ្តុំកម្លាំងវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ (ឃុំទាំង៥/៥ សុទ្ធសឹងឋិតក្នុងកម្មវិធី១៣៥របស់រដ្ឋាភិបាល) ដើម្បីដាស់ភ្ងោកឃុំនានាតំបន់នេះ។ ដើម្បីជំរុញយ៉ាងខ្លាំងក្លាកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ឆ្នាំ២០១៤ ស្រុកចលនាប្រជាជនកសាងផ្លូវគមនាគមន៍ជនបទបានប្រវែង១១,៥២គីឡូម៉ែត្រ ដូច្នេះផ្លូវគមនាគមន៍ជនបទដែលបានក្រាលបេតុងអនុវត្តសរុបប្រវែង៤៣/១១៨គីឡូម៉ែត្រ។ រីឯការអប់រំ និងបណ្តុះបណ្តាលត្រូវបានផ្តោតការយកចិត្តទុកដាក់ឆ្នាំ២០១៤ ស្រុកយ៉ាងថាញ់ កសាងសាលាមត្តេយ្យបាន២កន្លែងអាគារសិក្សាសម្រេចបទដ្ឋានជាតិ៤/១៦អាគារសិក្សា១២/១៦កន្លែងបានទទួលស្គាល់បៃតង ជ្រះស្អាតស្រឡះស្រឡំ។ អាស្រ័យដោយគោលនយោបាយឧបត្ថម្ភជាច្រើនលើកស្ទូយជីវភាព គ្រួសារក្រីក្រ គ្រួសារជិតក្រឈានឡើងធូរធារជាងមុន។
បុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៥ គ្រួសារពូយ័ញម័ន នៅភូមិកក្វែន ឃុំវិញភូ បានរៀបចំចូលនៅផ្ទះថ្មីដែលទើបនឹងសង់គិតជាទឹកប្រាក់ជាង១០០លានដុង។ ពូយ័ញម័ន បានឲ្យដឹង៖ ប៉ុន្មានឆ្នាំជិតៗនេះ បានរដ្ឋអំណាច ភូមិភាគបង្កលក្ខណៈ ពិសេសគឺមានគោលនយោបាយឧបត្ថម្ភបុលទុនរបស់រដ្ឋបានផ្តុំកម្លាំងលើការបង្កបង្កើនផល ចិញ្ចឹមសត្វ ម្ល៉ោះហើយជីវភាពគ្រួសារខ្ញុំធូរធារជាងមុនច្រើន។ ក្រៅពីនោះ ខ្ញុំក៏មិនរួញរាអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសប្រើគ្រឿងចក្រក្នុងផលិតកសិកម្ម ម៉្លោះហើយទិន្នផលនិងគុណភាពស្រូវអង្ករត្រូវបានបង្កើនកម្រិត។ ចំណែកបងយ័ញឡឹប នៅភូមិកាង៉ាយ ឃុំភូឡើយ ឆ្នាំនេះធ្វើស្រែបានផលច្រើន ថែមទាំងលក់បានថ្លៃដូច្នេះគ្រួសារបងរៀបចំផ្ទះសម្បែងត្រៀមទទួលឆ្នាំថ្មីឲ្យមានភាពកក់ក្តៅជាងឆ្នាំមុនៗ។ ប៉ុន្មានឆ្នាំជិតៗនេះ គ្រួសារបងឡឹប ក៏មិនរួញរាអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការបង្កបង្កើនផលម៉្លោះហើយផ្តល់ទិន្នផលខ្ពស់។ ហេតុដូច្នោះ ជាមួយនឹងដីស្រែ៥ហិកតា ផលិតស្រូវបាន២រដូវ បន្ទាប់ពីគិតគូរប្រាក់ចំណូលចំណាយរួច គ្រួសារបងឡឹបនៅចំណេញបាន៨០លានដុង/ឆ្នាំ។ យោងប្រសាសន៍របស់លោកតៀងកុល ប្រធានការិយាល័យជនជាតិស្រុកយ៉ាងថាញ់ ប៉ុន្មាន ឆ្នាំកន្លង អាស្រ័យបានបក្ស រដ្ឋ ផ្តោតការយកចិត្តទុកដាក់ស្វែងរកប្រភពទុនជាច្រើនប្រមូលផ្តុំវិនិយោគទុនកសាង ក្នុងនោះប្រការដែលគួរឲ្យកត់សម្គាល់បំផុត គឺផ្លូវគមនាគមន៍ជនបទ។ ទន្ទឹមនឹងនោះ រាល់គោលនយោបាយជនជាតិក៏ត្រូវបានផ្សព្វផ្សាយដល់កសិករដើម្បីជួយមាមីង ឈានឡើងក្នុងជីវភាព។ ក្រៅពីនោះ កសិករក៏បានកម្មាភិបាលកសិកម្មណែនាំរបៀបដាំដុះ ចិញ្ចឹមសត្វតាមទម្រង់រូបភាពថ្មី ផ្តល់ទិន្នផលខ្ពស់ គុណភាពល្អ ផ្តើមពីនោះ ជីវភាពប្រជាជនត្រូវបានលើកស្ទួយជាលំដាប់។ ការបង្កើនកម្រិតប្រជាបញ្ញាយល់ដឹងច្បាប់ក្នុងមជ្ឈដ្ឋានប្រជាជនក៏ត្រូវបានយកចិត្តទុកដាក់ ពិសេសគឺមាមីងជនជាតិខ្មែរ។ ផ្តើមពីនោះ រួមចំណែកបង្កើនការយល់ដឹង អនុវត្តបានល្អនូវគោលការណ៍ គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ។
លោកហាងគីមង្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកយ៉ាងថាញ់ ឲ្យដឹង៖ ក្រៅពីប្រភពទុននានារបស់មជ្ឈិមនិងខេត្ត ស្រុកជានិច្ចកាល តែងផ្តោតការយកចិត្តទុកដាក់ឧបត្ថម្ភផលិតកម្ម បង្កការងារធ្វើជូនគ្រួសារក្រីក្រ គ្រួសារជិតក្រពិសេសអាទិភាពជូនគ្រួសារជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះ គ្រួសារក្រីក្រជារៀងរាល់ឆ្នាំត្រូវបានកាត់បន្ថយជាលំដាប់នៅឆ្នាំ២០១២ គ្រួសារក្រីក្រមាន១០,៦%ដល់ចុងឆ្នាំ២០១៤កាត់បន្ថយនៅ៥,៥៨%។
ស្របឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំ២០១៥ ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សស្រុក គណៈកម្មាធិការប្រជាជនស្រុក មួយអន្លើដោយគណៈ ផ្នែក អង្គការមហាជននានា ចលនាប្រជាជននិងសប្បុរសជនរួមវិភាគទាន។ ទន្ទឹមនឹងនោះ ក៏បានរៀបចំប្រតិភូអញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារឋិតក្នុងក្របខណ្ឌគោលនយោបាយជនជាតិ គ្រួសារក្រីក្រ គ្រួសារជិតក្រដើម្បីមាមីងទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រកបដោយភាពសប្បាយរីករាយ។ ក្រៅពីនោះ ស្រុកនៅទាំងរៀបចំសកម្មភាពវប្បធម៌សិល្បៈ អញ្ជើញក្រុមសិល្បៈខ្មែរខេត្តកៀងយ៉ាងសម្តែងបម្រេីជូនមាមីងទស្សនាកម្សាន្ត៕
លេស៊ាង-មុនី