21/04/2015 - 09:15

សកម្មកសាងជនបទថ្មី

 ក្រុង​កា​ម៉ាវ ខេត្ត​កាម៉ា​វ កំ​ពុង​ជម្រុញ​ល្បឿន​កសាង​ជន​បទ​ថ្មី ខិត​ខំ​ដល់​ឆ្នាំ២​០១៦ ឃុំទាំ​ង​៧នៅ​ជាយ​ក្រុង​នឹង​សម្រេច​លក្ខ​ឋាន​កសាង​ជនបទ​​ថ្មី។​

 ថ្នល់​ភូមិ​ជន​បទ​ចូលទៅកាន់​ឃំ​ុលី​វាុ​ំង​ឡឹម​ ។

លោក​ង្វៀន​ហាញ់​ភុក​ អនុ​ប្រ​ធាន​គណៈក​ម្មាធិ​កា​រ​ប្រ​ជា​ជន​ឃុំ​លី​ វាំុង​ឡឹម ក្រុង​កាម៉ា​វ ឲ្យដឹ​ង​៖ ឃុំ​សហ​ការ​ជា​មួយ​នឹង​ការិ​យា​ល័យ​សេដ្ឋកិច្ច ក្រុង​កា​ម៉ាវ និង​ផ្នែក​សមត្ថ​កិច្ច​នានា​ ផ្ទេរ​ជូន​បច្ចេក​ទេស​ដល់​កសិ​ករ ដូច្នេះ​ក្រៅពី​ការ​ផលិត​ស្រូវ ដាំ​បន្លែ បង្ការ​កសិ​ករ​ថែម​ទាំង​អនុ​វត្ត​ទម្រង់​រូប​ភាព​ចិញ្ចឹម​ត្រី​កន្ធរ អន្ទង់​។ល។ លោក​ភុក បង្ហើប​ឲ្យដឹង ខណៈ​ពេល​ទើប​នឹង​ចាប់​ផ្ដើម​ដំ​ណើរ​ការ​កសាង​ជន​បទ​ថ្មី ទិន្ន​ផល​ស្រូវ​សម្រេច​ត្រឹម​ប្រមាណ៤​,២​តោន​/ហិក​តា។​ បច្ចុ​ប្បន្ន​កើន​ជិត​៦តោ​ន​/ហិក​តា ហើយ​សព្វ​ថ្ងៃ​នេះ វាល​ស្រែ​គំ​រូ​ធំ​របស់​ឃុំ​លីវាំុ​ង​ឡឹម បាន​កើន​ឡើង​១.០០០/១.១០០​ហិក​តាក្នុ​ង​ចំ​នួន​ផ្ទៃ​ដី​ផលិត​ស្រូវ​រួម​របស់​ឃុំ។​

ទម្រង់​រូប​ភាព​វាល​ស្រែ​គំ​រូ​ធំ ចង​សម្ព័ន្ធ​ទាំង​បួន ក​សិ​ករ​មិន​សូវ​បង់​កម្លាំង​ថែ​ទាំ ចំណាយ​ដើម​ទុន​តិច បែរ​ជា​មាន​ចំ​ណូល​ខ្ពស់​ជាង​មុន​។ ពិ​សេស​ក្នុង​ការ​ចង​សម្ព័ន្ធ​មាមីង​មិន​ត្រឹ​ម​តែ​បាន​ផ្គត់​ផ្គង់​ពូជ​ជី ថ្នាំ​ការ​ផ្ដល់​យោ​បល់​អំ​ពី​បច្ចេក​ទេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​ធា​នា​ច្រក​ចេញ​កសិ​ផល​ដោយ​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទី​ផ្សារ​ទៀត​ផង​។  អា​ស្រ័យ​ដោយ​កំ​ណត់ទិស​ដៅ​ផលិត​កម្ម​ត្រឹម​ត្រូវ​បាន​ធ្វើ​ឲ្យ​ផលិត​កម្ម​មាន​ប្រ​សិទ្ធ​ភាព ហើយ​ឃុំ​លីវាំុ​ង​ឡឹម បច្ចុប្បន្ន​នៅ​មាន​គ្រួ​សា​រ​ក្រី​ក្រ​ត្រឹម​តែ​៦៥​គ្រួសា​រ ស្រូប​អត្រា​មិន​ដល់១,៧​%ផង​។ បច្ចុ​ប្បន្ន ប្រាក់​ចំ​ណូល​មធ្យ​មភាគ​លើម​នុស្ស​ម្នាក់​ៗ​ជាង​៣៣​លាន​ដុង​/ឆ្នាំ ប្រៀប​នឹង​២០​លាន​ដុង​/ម្នាក់​/ឆ្នាំ នៅ​ឆ្នាំ​២០១០។

អស់​រយៈ​ពេល​៤​ឆ្នាំ ខិត​ខំ​ប្រឹង​ប្រែង​ក​សាង​ជន​បទ​ថ្មី ក្រៅ​ពី​ឃុំ​លីវាំ​ុង​ឡឹម ក្រុង​កា​ម៉ាវ នៅ​មាន​ឃុំ​តាក់​វ៉ឹង ក៏​បាន​ទទួល​ស្គាល់​ជា​ឃុំ​ជន​បទ​ថ្មី នៅ​ចុង​ឆ្នាំ​២០១៤។ ជោគ​ជ័យ​ជំ​ហាន​ដំ​បូង​នេះ គឺ​ជា​កម្លាំង​ចល​ករ ជម្រុញ​ទឹក​ចិត្ត​ដើម្បី​ឃុំ​ចំ​នួន​៥ ក្រៅពី​នោះ​នៅ​លើ​ភូមិ​សាស្រ្ត​ក្រុង​កា​ម៉ាវ សម្រេច​ជា​សារ​វន្ត​នូវការ​កសាង​ជន​បទ​ថ្មី​ដូច​ផែន​ការ​ដាក់​ចេញ​។ តាម​ប្រសាសន៍​លោក​ហូត្រុង​វៀត ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង​កា​ម៉ាវ ឆ្នាំ​២០១៥ នឹង​មាន​ឃុំ​ចំ​នួន​២​ទៀត​ គឺតឹង​ថាញ់​ និង​អាង​ស្វៀង  សម្រេច​គ្រប់​លក្ខ​ឋាន​កសាង​ជន​បទ​ថ្មី​ទាំង​១៩ និង​ដល់​ឆ្នាំ​២០១៦ ឃុំ​ទាំង​៧​នៅ​ជា​យក្រុង​នៃ​ភូមិ​ភាគ​នេះ នឹង​សម្រេច​រួច​រាល់​លក្ខ​ឋានកសា​ង​ជន​បទ​ថ្មី​។

លោក​ហូត្រុ​ងវៀ​ត ឲ្យ​ដឹង​៖​" ក្នុង​ការ​កសាង​ជ​ន​បទ​ថ្មី ដោយ​បាន​ការ​ស្រុះ​ស្រួល គាំ​ទ្រ​អស់​ពី​ចិត្ត​របស់​ប្រ​ជា​ជន និង​អា​ស្រ័យ​ដោយ​ប្រ​ជា​ជន​ជ្រាប​ច្បាស់​ថា ការ​កសាង​ជន​បទ​ថ្មី គឺ​ដើម្បី​គ្រួ​សារ​របស់​ខ្លួន​ផ្ទាល់​បាន​ទទួល​ផល ទើប​សាម​គ្គី​នាំ​គ្នា​អនុ​វត្ត។ នៅ​ពេល​ខាង​មុខ​ថ្នាក់​ដឹ​ក​នាំ​ក្រុង​នឹង​បន្ត​ការ​ណែ​នាំ​រាល់​ឃុំ ដែល​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​លើ​ភូមិ​សាស្រ្ត​បន្ត​រក្សា​រាល់​លក្ខ​ឋាន​ជន​បទ​ថ្មី ដើម្បី​ផលិត​កម្ម​ចូល​ជា​បែប​ផែន​ប្រ​សិទ្ធិ​ភាព​មាន​ចំ​ណូល​លំ​នឹង​ជីវ​ភាព​ប្រ​ជាជ​ន​សម្បូរ​ធូរ​ធារ​៕

ហ៊ឺ​វតុង​-ពេជ្រ​សឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​ហូត្រុ​ងវៀ​ត