08/04/2014 - 08:18

ការ​ចិញ្ចឹម​គោ​បន្ធាត់​បន្ធំ​នៅ​ង៉ាយ​ស្វៀង

ពីរ​ឆ្នាំ​មក​អាយ​នេះ ជីវ​ភាព​របស់​មា​មីង​នៅ​ឃុំ​ង៉ាយ​ស្វៀង ស្រុក​ថ្កូវ ខេត្ត​ត្រា​វិញ មាន​ការ​ផ្លាស់​ប្តូរ​ច្រើន អា​ស្រ័យ​ដោយ​ចិញ្ចឹម​គោ បន្ធាត់​បន្ធំ ។ ទម្រង់​រូប​ភាព​នេះ កំ​ពុង​ពង្រីក​ប្រ​សិទ្ធ​ភាព​ជួយ​ឲ្យ មា​មីង​ជា​ច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ។ ទន្ទឹម​នឹង​នោះ គ្រួ​សារ​ដែល​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​គ្រាន់​បើ អាច​ឈាន​ឡើង​ធ្វើ​មាន​ធ្វើ​បាន។

គោត្រូវបានថែទាំហ្មត់ចត់នៅង៉ាយស្វៀង

បង​តាំង​ថា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ង៉ាយ​ស្វៀង ឲ្យ​ដឹង ដោយ​ក្តី​រីក​រាយៈ" គ្រួ​សារ​នេះ​ឃើញ​គ្រួ​សារ​នោះ​រក​ស៊ី​មាន​ប្រ​សិទ្ធ​ភាព ក៏​ធ្វើ​តាម ហេតុ​នោះ​បាន​ជា​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​រីក​ចម្រើន​រហ័ស​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង"។ អា​ស្រ័យ​ដោយ​មាន​គ្រួ​សារ​ចិញ្ចឹម​គោ​ច្រើន ហេតុ​នោះ ស្មៅ​ធម្ម​ជាតិ​មិន​គ្រប់​ផ្គត់​ផ្គង់​ឲ្យ​គោ​ស៊ី មាន​គ្រួ​សារ​ជា​ច្រើន បាន​ដាំ​ស្មៅ ដើម្បី​ធា​នា​ប្រ​ភព​ចំ​ណី​ឲ្យ​គោ។ ពូ​លី​វុាំង​តាយ នៅ​ភូមិ​យ៉ុង​ត្រាញ ឃុំ​ង៉ាយ​ស្វៀង ឲ្យ​ដឹងៈ" បើ​ចង់​ចិញ្ចឹម​គោ​ឆាប់​ធាត់​ធំ យើង​ត្រូវ​ថែ​ទាំ​ឲ្យ​បាន​ហ្មត់​ចត់។ គោ​ស៊ី​រើស​ណាស់​ដែរ មិន​មែន​ស្មៅ​ប្រ​ភេទ​ណា​វា ក៏​ស៊ី​ទាំង​អស់​នោះ​ទេ។ ស្មៅ​ស្គា​ខ្ចី​គោ​ចូល​ចិត្ត​ណាស់ ប៉ុន្តែ​ទង​ចាស់​រឹង គោ​មិន​ស៊ី​ទេ។ ពេល​យប់​គោ​ដេក​ត្រូវ​តែ​ចង​មុង ដើម្បី​ចៀស​វាង​មូស​ខាំ ព្រម​ទាំង​អនា​ម័យ​ក្រោល​គោ និង​ងូត​ទឹក​ឲ្យ​គោ​ជា​រៀង​រាល់​ថ្ងៃ​ទៀត​ផង ។ ទន្ទឹម​នឹង​នោះ ត្រូវ​តែ​ឲ្យ​គោ​ផឹក​ទឹក​កន្ទក់​បន្ថែម ដើម្បី​បង្កើន​ជាតិ​បំ​ប៉ន"។ ក្រៅ​ពី​មាន​បទ​ពិ​សោធន៍​ចិញ្ចឹម​គោ​ច្រើន​ឆ្នាំ មា​មីង​នៅ​ឃុំ​ង៉ាយ​ស្វៀង នៅ​ទាំង​រៀន​សូត្រ​របៀប​ចិញ្ចឹម​គោ​ថ្មី ដើម្បី​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់ ពិ​សេស​គឺ​ផ្នែក​ថែ​ទាំ​គោ។ ពេល​គោ​ឈឺ​ត្រូវ​តែ​ជូន​ដំ​ណឹង​ដល់​កម្មា​ភិ​បាល​បសុ​ពេទ្យ​ភ្លាម ដើម្បី​ព្យា​បាល​បាន​ទាន់​ពេល។

គោ​ពូជ​មាន​តម្លៃ​មធ្យម​ភាគ​ពី​១០​ដល់​១៥​លាន​ដុង/​ក្បាល។ ក្រោយ​ពី ចិញ្ចឹម​ប្រ​ហែល​មួយ​ឆ្នាំ​លក់​ជា​គោ​សាច់​មាន​តម្លៃ​ប្រ​ហែល​២៥​លាន​ដុង  /ក្បាល។ មធ្យម​ភាគ​គោ​មួយ​ក្បាល​ចំ​ណេញ​ប្រ​ហែល​១០​លាន​ដុង។ ពូ​លី​វុាំង​តាយ ឲ្យ​ដឹងៈ​" ដើម្បី​មិន​ចាំ​បាច់​ស្វែង​រក​កាត់​ស្មៅ​លំ​បាក​នឿយ​ហ្មត់ អ្នក​ចិញ្ចឹម​គោ​បន្ធាត់​បន្ធំ​គប្បី​ដាំ​ស្មៅ ដើម្បី​ម្ចាស់​ការ​ប្រ​ភព​ចំ​ណី​ឲ្យ​គោ​ស៊ី។ គោ​មួយ​ក្បាល​ស៊ី​ស្មៅ​មធ្យម​ភាគ​ប្រ​ហែល​១/៤​កុង។ ដូច្នេះ ខ្ញុំ​ដាំ​ស្មៅ​មួយ​កុង អាច​ចិញ្ចឹម​គោ​បាន​៤​ក្បាល។ ក្នុង​មួយ​ឆ្នាំ ខ្ញុំ​រក​បាន​ប្រាក់​ចំ​ណេញ​ប្រ​មាណ​៤០​លាន​ដុង។ ប្រាក់​ចំ​ណេញ​នេះ កើន​ច្រើន ដង​បើ​ប្រៀប​ធៀប​នឹង​ធ្វើ​ស្រែ ម្យ៉ាង​វិញ​ទៀត​ថែ​ទាំ​គោ​វា​ស្រ​ណុក​ជាង​ធ្វើ​ស្រែ​។ ដើម្បី​ធា​នា​ចំ​ណី​ឲ្យ​គោ​ស៊ី​គ្រប់​ជាតិ​បំ​ប៉ន យើង​ក៏​ត្រូវ​តែ​រក​ចំ​បើង​បន្ថែម ដើម្បី​កែ​លម្អ​ចំ​ណី​ឲ្យ​គោ"។ គ្រួ​សារ​ពូ​តាយ មាន​គោ​សាច់​ចំ​នួន​៨​ក្បាល  ប៉ុន្តែ​គាត់​មិន​ទាន់​លក់ ពី​ព្រោះ​ឃើញ​គោ​កំ​ពុង​ស៊ី​ច្រើន​និង​ឆាប់​ធំ។ ពូ​គឹម​ខាវ ឲ្យ​ដឹងៈ ភូមិ​យ៉ុង​ត្រាញ​មាន​ប្រ​ជា​ជន​រស់​នៅ​២៨៤​គ្រួ​សារ ហាក់​ដូច​ជា​គ្រួ​សារ​ណា​ក៏​ចិញ្ចឹម​គោ​បន្ធាត់​បន្ធំ​ទាំង​អស់។ គ្រួ​សារ​មាន​ដើម​ទុន​តិច​ចិញ្ចឹម​មួយ​ក្បាល គ្រួ​សារ​មាន​ដើម​ទុន​គ្រាន់​បើ ចិញ្ចឹម​៤ ឬ​៥​ក្បាល គ្រួ​សារ​ខ្លះ​ចិញ្ចឹម​ជិត​១០​ក្បាល  មាន​គ្រួ​សារ​មួយ​នោះ​ចិញ្ចឹម​ដល់​ទៅ​ជាង​២០​ក្បាល។

ថ្វី​ត្បិត​ដូច្នេះ​ក្តី ចំ​ពោះ​គ្រួ​សារ​ក្រី​ក្រ​​ការ​វិនិ​យោគ​ទុន​ទិញ​កូន​គោ​មួយ ក្បាល​មាន​តម្លៃ​ជាង​១០​លាន​ដុង មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ។ ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ   គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ង៉ាយ​ស្វៀង​កំ​ពុង​ស្វែង​រក​វិធី​ដោះ​ស្រាយ​ការ​លំ​បាក​ខាង​ដើម​ទុន​ដំ​បូង​ជូន​គ្រួ​សារ​ក្រី​ក្រ ។ បង​តាំង​ថា ឲ្យ​ដឹងៈ​" ដើម្បី​បម្រុង​ដើម​ទុន​ដំ​បូង​ជូន​មា​មីង​យើង​ខ្ញុំ​បាន​ចលនា​បណ្តា​អង្គ​ការ​មហា​ជន​ចូល​រួម។ តួ​យ៉ាង​ដូចៈ សមា​គម​អតីត​យុទ្ធ​ជន​ឃុំ​ជំ​ហរ​ធានា​ឲ្យ​អ្នក​ចិញ្ចឹម​គោ​បុល​១៧​លាន​ដុង/​ម្នាក់/​ឆ្នាំ ជា​មួយ នឹង​ប្រាក់​ចុង​ការ​អា​ទិ​ភាព ហើយ​អាច​ពន្យា​ពេល​បាន​។ រដ្ឋ​នៅ​ទាំង​ឧបត្ថម្ភ​៣​លាន​ដុង​ដោយ​ឥត​សំ​ណង ដើម្បី​មា​មីង​ផ្លាស់​ប្តូរ​របរ​។ ទន្ទឹម​នឹង​នោះ កាក​បាទ​ក្រ​ហម ក៏​ឲ្យ​គ្រួ​សារ​ក្រី​ក្រ​ខ្ចី​គោ​ដើម្បី​ចិញ្ចឹម​បន្ធាត់​បន្ធំ ។ល។ ផ្តើម​ពី​បណ្តា​ប្រ​ភព​ចលនា​ឧបត្ថម្ភ​ឲ្យ​បុល  យើង​ខ្ញុំ​ជ្រើស​គ្រួ​សារ មាន​លក្ខណៈ អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខាង​លើ​ទើប​ឧបត្ថម្ភ​ហេតុ​នោះ គ្រួ​សារ​ទាំង​នេះ​សុទ្ធ​តែ​ពង្រីក​បាន​នូវ​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​ចិញ្ចឹម។ ឆ្នាំ​កន្លង​ហើយ គ្រួ​សារ​ជា​ច្រើន​ដែល​អនុ​វត្ត​ទម្រង់​រូប​ភាព​ចិញ្ចឹម​គោ​បន្ធាត់ បន្ធំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ មាន​ដូចៈ គ្រួ​សារ​ផាម​ធី​ដាយ ថាច់​ដង គឹម ថាញ និង​គឹម​ធី​ឡាញ់​ជា​ដើម"៕

ហាថាញ-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​តាំង​ថា