យោងមន្ទីរកីឡាអប់រំកាយ និងទេសចរណ៍កឹងធើ ក្រុងកំពុងអនុវត្តគម្រោងការពង្រីកផ្នែកកីឡាអប់រំកាយ ដើម្បីខិតខំអនុវត្តដល់ឆ្នាំ២០២០ កឹងធើនឹងក្លាយជាមជ្ឈមណ្ឌលកីឡាអប់រំកាយ នៅតំបន់វាលរាបទន្លេគឺវឡុង។ ក្នុងនោះ ចាប់អារម្មណ៍ពិសេសទៅលើការពង្រីកកីឡាស្នាដៃខ្ពស់ និងជំនាញតាមផែនការរៀបចំរបស់រដ្ឋាភិបាល ល្បែងកីឡាអាទិភាពត្រូវបានពង្រីកមានដូចៈ បាល់ទាត់ អត្តពលិក ចត្រង្គ ហែលទឹក ធាក់កង់ បាល់បោះ ហ៊្សូនដូ តៃក្វាន់ដូ។
មហាសន្និបាតកីឡាអប់រំកាយក្រុងកឹងធើលើកVII ឆ្នាំ២០១៤ ។ រូបៈcantho.edu.vn
លោកត្រឹងវៀតភឿង នាយកមន្ទីរវប្បធម៌-កីឡា និងទេសចរណ៍កឹងធើ ឲ្យដឹងៈ ដើម្បីសម្រេចទិសដៅដែលបានដាក់ចេញ កឹងធើបានវិនិយោគទុនជាង៣.០០០ពាន់លានដុង កសាងមជ្ឈមណ្ឌលកីឡាអប់រំកាយថ្នាក់តំបន់និងមណ្ឌលតភ្ជាប់កីឡាអប់រំកាយថ្នាក់ជាតិ មានអនុមហាវិទ្យាល័យកីឡាអប់រំកាយ មហាវិទ្យាល័យ និងមជ្ឈមណ្ឌលកីឡាអប់រំកាយថ្នាក់ស្រុក ព្រមទាំងស្ថាប័នកីឡាអប់រំកាយថ្នាក់ឃុំឆ្ពោះទៅកាន់ភាពទាន់សម័យព្រមៗគ្នា ដើម្បីរួមចំណែកបង្កបាននូវការវិវឌ្ឍន៍យ៉ាងខ្លាំងក្លាសម្រាប់សកម្មភាពកីឡាអប់រំកាយមហាជននៅថ្នាក់ឃុំនានា ក៏ដូច ជាក្នុងសាលារៀនដោយមានទម្រង់កីឡាអប់រំកាយជាច្រើនទៀត។
កឹងធើបានផ្តោតទៅលើការបណ្តុះបណ្តាល បំប៉ន លើកកម្ពស់កម្រិតវិជ្ជាជីវៈជំនាញការសម្រាប់កងជួរកម្មាភិបាលគ្រប់គ្រងកីឡាស្នាដៃខ្ពស់ រួមមានដូចៈ កម្មាភិបាលអ្នកឯកទេស គ្រូបង្វឹកកីឡាករខិតខំអនុវត្តដល់ឆ្នាំ២០២០ តិចបំផុតក៏មានមនុស្សចំនួន១០០នាក់ឋិតក្នុងក្របខ័ណ្ឌខាងលើ មានកម្រិតវិជ្ជាជីវៈចាប់ពីថ្នាក់បរិញ្ញារហូតដល់បណ្ឌិត។ ទន្ទឹមនឹងនោះ កឹងធើបានបណ្តុះបណ្តាលបន្ថែម ដើម្បីដល់ឆ្នាំ២០២០ ទូទាំងក្រុង មានកម្មាភិបាលកីឡាអប់រំកាយចំនួន៣.០០០នាក់ មានកម្រិតវិជ្ជាជីវៈមធ្យមសិក្សា ក្នុងនោះ (ប្រជាជន៤០០នាក់នឹងមានកម្មាភិបាលម្នាក់)។ បង្កើនចំនួនគ្រូបង្រៀនកីឡាអប់រំកាយដោយគ្រូម្នាក់ៗ ទទួលបន្ទុកសិស្សចំនួន២០០នាក់ កើន៣ដង បើធៀបជាមួយនឹងបច្ចុប្បន្ន។ ដល់ពេលនោះ កឹងធើនឹងមានក្រុមកីឡាអប់រំកាយជាតិចំនួន២៦ក្រុម ដោយមានកីឡាករយ៉ាងហោចណាស់៨០នាក់សម្រេចកម្រិតថ្នាក់ជាតិ និងសិស្សមានទេពកោសល្យចំនួន២.០០០នាក់។
ចាប់ពីពេលនេះដល់ឆ្នាំ២០១៥ ក្រុងកឹងធើបានបង្កើនកម្រិតសាលាមធ្យមសិក្សាកីឡាអប់រំកាយកឹងធើ ក្លាយជាអនុមហាវិទ្យាល័យកីឡាអប់រំកាយ ផ្គួបផ្សំជាមួយនឹងមហាវិទ្យាល័យកីឡាអប់រំកាយក្រុងហូជីមិញ បណ្តុះបណ្តាលកម្មាភិបាលគ្រប់គ្រងគ្រូបង្វឹក គ្រូបង្រៀនកីឡាករអប់រំកាយនិងអាជ្ញាកណ្តាល ហើយបើកទូលាយសហការជាមួយនឹងប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍ ហ្វឹកហាត់គ្រូបង្វឹកកីឡាករសម្រេចកម្រិតវិជ្ជាជីវៈកីឡាថ្នាក់តំបន់។ ពិសេស គឺក្រុងម្ចាស់ការបណ្តុះបណ្តាលប្រភពធនធានមនុស្សសម្រាប់កឹងធើ ដោយបានដាក់បញ្ចូលចាប់ពី៩០ដល់១០០% នៃចំនួនសាលាមធ្យមសិក្សាមូលដ្ឋាន សាលាមធ្យមសិក្សាចំណេះទូទៅមានកម្មវិធីជាផ្លូវការ បង្រៀនវិញ្ញាសាអប់រំរាងកាយ ហាត់ប្រាណនិងបង្កើតក្លឹបកីឡាអប់រំកាយចំនួន១.០០០ក្លឹប ដោយមានប្រជាជនចូលរួមចំនួន៥០.០០០គ្រួសារ៕
អាញ់ត្វៀក (ទីភ្នាក់ងារសារពត៌មានវៀតណាម)- លីសៀ