ត្រាវិញ ជាខេត្តមួយក្នុងចំណោមខេត្តដែលមានជនរួមជាតិខ្មែរ រស់នៅកុះករបំផុតក្នុងទូទាំងប្រទេស។ អាស្រ័យហេតុនេះ ការងារជនជាតិ តែងបានគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការ ប្រជាជនខេត្តយកចិត្តទុកដាក់ជាចម្បង។ ការយកចិត្តទុកដាក់នោះ ក៏បាននាំមកនូវប្រសិទ្ធភាពគួរឲ្យគាប់ចិត្ត។ល។
ផ្នែកភាសាវប្បធម៌ សិល្បៈខ្មែរណាមបូរបស់សាលា មហាវិទ្យាល័យត្រាវិញ ទើបបានសម្ពោធ។
យោងតាមរបាយការណ៍របស់គណៈជនជាតិខេត្តត្រាវិញ ឆ្នាំ២០១៣ រាល់គោលនយោបាយរបស់បក្ស រដ្ឋ សម្រាប់បងប្អូនជនជាតិ តែងបានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់អនុវត្តបានល្អ។ តួយ៉ាងដូចកម្មវិធី១៣៥ ប្រភពទុនជំនួយសរុបជាង២២ពាន់លានដុង កសាងសំណង់ចំនួន៣២ជួស ជុលនិងអភិរក្សសំណង់ចំនួន២០ សម្រេច១០០%នៃផែនការ។ អង្គភាព ភូមិភាគទាំងឡាយក៏បានអនុវត្តសេចក្ដីសម្រេច៧៤/TTgរបស់នាយករដ្ឋ មន្រ្តីនៃរដ្ឋាភិបាលស្ដីពីគោលនយោបាយជំនួយមួយចំនួន ក្នុងការដោះ ស្រាយបញ្ហាដីសង់លំនៅឋានដី ផលិតកម្មនិងដោះស្រាយការងារធ្វើជូន ជនជាតិភាគតិចក្រីក្រដែលមានជីវភាពជួបការលំបាក នៅតំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល២០០៨-២០១០ ដោយថវិកាអនុវត្តសរុប១២២ពាន់លានដុង។ បន្ទាប់ពីការអនុវត្តន៍សេចក្ដីសម្រេច២៩/TTg បណ្ដាឃុំ សង្កាត់ ទីប្រជុំជន ក៏បានជំនួយជាង១២.០០០គ្រួសារ និងពលករពលការិនីជាង៦០០នាក់ដោយចំណាយថវិកាជិត១៦៩ពាន់លានដុង។ ក្នុងនោះថវិកាមជ្ឈិម ជំនួយជាង៦៧ពាន់លានដុងថវិកាភូមិភាគជាង៦ពាន់លានដុង ឲ្យបុលទុនអនុគ្រោះជាង៩៥ពាន់លានដុង។ ឆ្លងតាមរយៈនោះ បានជួយដល់គ្រួសារដែលមានតម្រូវការខាងដីសង់លំនៅឋាន២.១៥៧ គ្រួសារគ្រួសារដែលមានតម្រូវការខាងដីផលិតកម្ម៧៣២គ្រួសារ គ្រួសារដែលមានតម្រូវការដោះស្រាយការងារធ្វើ៩.១៦១គ្រួសារ ពលករពលការិនីមានតម្រូវការបណ្ដុះបណ្ដាលរបរ៦០២នាក់ ពលករ ពលការិនីមាន តម្រូវការទៅពលកម្ម នៅប្រទេសក្រៅ៣នាក់ ។
ឆ្នាំ២០១៣ អនុវត្តសេចក្ដីសម្រេច១០២/២០០៩/QĐ-TTg ជំនួយស្រូវពូជបាន៥៧,៣០តោន អំបិល៨៦,៥៧តោននិងជំនួយប្រាក់ជាង១១ពាន់លានដុង ចំពោះគ្រួសារក្រីក្រចំនួន៣៦.៣៤៦គ្រួសារ។ ព្រមជាមួយនោះ នៅទាំងបានសហការជាមួយនឹងមជ្ឈមណ្ឌលទឹកស្អាតអនាម័យបរិស្ថាន ចំណុះមន្ទីរកសិកម្ម និងអភិវឌ្ឍជនបទផ្សព្វផ្សាយសេចក្ដីសម្រេច៧៥៥/TTg ដល់គណៈកម្មាធិការប្រជាជនឃុំ សង្កាត់ ទីប្រជុំជននានាដែលមាន មុខសញ្ញាទទួលផល។ ផ្ដើមពីនោះ ដាក់នាឡិកាទឹក៧.២១០គ្រឿងនិងសំណង់ផ្គត់ផ្គង់ទឹក ប្រមូលផ្ដុំចំនួន៧៣សំណង់ ដោយថវិកាអនុវត្តជាង១១០ពាន់លានដុង។ ទន្ទឹមនឹងនោះ គណៈជនជាតិបានរួមជាមួយនឹងធ នាគារគោលនយោយសង្គមសាខាខេត្តត្រាវិញ ចាត់ចែងផ្សព្វផ្សាយពិនិត្យផ្ទៀងផ្ទាត់ជ្រើសមុខសញ្ញាទទួលផលតាមសេចក្ដីសម្រេច៥៤/TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល។ល។ អាស្រ័យដោយការវិនិយោគទុនព្រមៗគ្នារបស់រដ្ឋាភិបាល ម៉្លោះហើយមានគ្រួសារក្រីក្រជាច្រើនដែលទ ទួលផលពីកម្មវិធីគម្រោងការនានា បានចាកផុតពីភាពក្រីក្រដោយចីរភាព។ បងស្រី គឹមធីលិន នៅឃុំហាមយ៉ាង ស្រុកថ្កូវ ខេត្តត្រាវិញ ឲ្យដឹងៈ "អាស្រ័យរដ្ឋជំនួយដើមទុន ទើបគ្រួសារនាងខ្ញុំចាកផុតពីភាពក្រីក្រនិងសង់បានផ្ទះឥដ្ឋសមរម្យ។ ចំណែកកូននាងខ្ញុំ បានចូលរៀននៅសាលាវិទ្យាល័យជនជាតិអន្តេវាសិកហេតុនេះមិនបាច់បង់ប្រាក់សាលា" ។
ចាប់ពីការវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន រហូតដល់ការអនុវត្តន៍គោលនយោបាយ សុខុមាលភាពសង្គម មានផ្លូវថ្នល់តូចធំ រាប់រយខ្សែបានកសាងសម្រេចជាសារវន្តជួយឲ្យមាមីងធ្វើដំណើរទៅមក បានងាយស្រួល កាត់បន្ថយគម្លាតរវាងជនបទនិងទីក្រុង។
លោកស្រីសុើងធីអាញ់ហុង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តត្រាវិញ ឲ្យដឹង មិនត្រឹមតែយកចិត្តទុកដាក់ចំពោះជីវភាពសេដ្ឋកិច្ចប៉ុណ្ណោះទេ ជីវភាពស្មារតីរបស់មាមីងជនជាតិខ្មែរនៅលើភូមិសាស្រ្តខេត្ត ក៏បានយកចិត្តទុកដាក់ផងដែរ។ វប្បធម៌ប្រពៃណីនិងពិធីបុណ្យផ្សេងៗរបស់ជនរួមជាតិខ្មែរ ត្រូវបានអភិរក្សនិងពង្រីកដោយឥតឈប់ឈរ ទំនៀមទម្លាប់ អត្តសញ្ញាណវប្បធម៌ជនជាតិបានលើកស្ទួយជានិច្ច។ បច្ចុប្បន្ន ខេត្តត្រា វិញមានមូលដ្ឋានសក្ការបូជាសម្រេចបទដ្ឋានវប្បធម៌ថ្នាក់ជាតិចំនួន៥ មូលដ្ឋានសក្ការបូជា សម្រេចបទដ្ឋានវប្បធម៌ថ្នាក់ខេត្តចំនួន៧និងមូលដ្ឋានសក្ការបូជាសម្រេចបទដ្ឋានអារ្យធម៌ប៉ែកខាងព្រះពុទ្ធសាសនា ចំនួន៩៣។ ព្រមជាមួយនោះ ក្រុមសិល្បៈរស្មីប្រទីបតែងបានបក្ស រដ្ឋយកចិត្តទុកដាក់បណ្ដុះបណ្ដាលសិល្បករ សិល្បការិនី វិនិយោគទុនកសាងមូលដ្ឋានសម្ភារៈ មធ្យោបាយនិងបំពាក់គ្រឿងឧបករណ៍។ រឿងល្ខោន របាំ ក៏ត្រូវបានយកចិត្តទុកដាក់តម្លើងតាក់តែង ដើម្បីឆ្លើយតបតាមតម្រូវការទ ទួលផលខាងវប្បធម៌ស្មារតីរបស់ជនរួមជាតិ រួមចំណែកអភិរក្សនិងធ្វើឲ្យប្រសើរឡើងនូវអត្តសញ្ញាណវប្បធម៌ជនជាតិ។ សារមន្ទីរវប្បធម៌ខ្មែរ បានការពាររក្សានិងដាក់តាំងពិព័រណ៍នូវវត្ថុតាំងជាង១.០០០មុខ ដែលជាវត្ថុមានតម្លៃខាងវប្បធម៌ ប្រពៃណីរបស់ជនជាតិខ្មែរ។
អនុវត្តយុទ្ធសាស្រ្តការងារជនជាតិរហូតដល់ឆ្នាំ២០២០របស់បក្ស រដ្ឋ រយៈកាលកន្លង ខេត្តត្រាវិញបានយកចិត្តទុកដាក់យ៉ាងពិសេសដល់ការ បណ្ដុះបណ្ដាលប្រភពធនធានមនុស្សគុណភាពខ្ពស់ជាជនជាតិខ្មែរ។ មកទល់បច្ចុប្បន្ន ខេត្តត្រាវិញមានបុគ្គលិកសុខាភិបាលជាជនជាតិខ្មែរចំនួន៧៥៦នាក់ ក្នុងនោះវេជ្ជបណ្ឌិតឯកទេសកម្រិត១និងកម្រិត២ចំនួន១៥នាក់ វេជ្ជបណ្ឌិត១១៦នាក់ គ្រូពេទ្យ២០៧នាក់ គិលានុបដ្ឋាក២៤៤នាក់ និងឱសថការី គ្រូពេទ្យសម្ភព បច្ចេកទេស កម្មាភិបាល អ្នករដ្ឋការដទៃ ទៀតចំនួន១៧៤នាក់។ កងជូរគ្រូបង្រៀនក៏បានលើកកម្ពស់ខាងកម្រិត វិជ្ជាជីវៈដោយឥតឈប់ឈរ ខេត្តត្រាវិញមានគ្រូបង្រៀនជាជនជាតិខ្មែរ២.៩៨៦នាក់ សម្រេចអត្រា២០,១៧% ប្រៀបនឹងចំនួនគ្រូបង្រៀនទូទាំងខេត្ត៕
ហាថាញ់-ពេជ្រសឿន
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។