03/06/2014 - 16:52

អនុសេនាធំកងទ័ពថ្មើរជើង៧ធ្វើតាមគំរូអ៊ំ

អនុ​សេនី​យ៍ឯក ឡេ​វាំុង​សាង លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ស្នង​ការ​ន​យោ​បាយ​នៃ​កង​វរសេ​នា​តូច​៥១១​ឲ្យដឹងៈ​ ក្នុង​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​ការ​" រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូ​ជី​មិញ​" គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ នឹង​មេ​បញ្ជា​ការ​កង​អនុ​សេ​នា​ធំ​នៃ​កង​ថ្មើរ​ជើង​៧ តែង​ផ្តោត​ ការ​យក​ចិត្ត​ទុក​ដាក់​ហាត់​ពត់ លត់​ដំ​សីល​ធម៌​ និង​ការ​រស់​នៅ​របស់​កម្មា​​ភិ​បាល​បក្ខ​ជន​។

អនុ​សេ​នា​ធំ​កង​ទ័ព​ថេ្មី​រជេី​ង​៧​ជូន​អំ​ណោយ​អ៊ំ​ស្រី​នាង​​ខេ្វង​។

ក្នុង​ការ​កសាង​របៀប​រៀប​រយ ទេស​ភាព​បរិ​ស្ថាន​វប្ប​ធម៌ ឆ្នាំ​កន្លង​កង​អនុ​សេ​នា​ធំ​នៃ​កង​ថ្មើរ​ជើង​៧ បាន​ប្រិត​សំ​ចៃ​ពី​ថ​វិ​កា​ចំ​ណាយ​ជា​ប្រ​ចាំ និង​មូល​និ​ធិ​បង្ក​បង្កើន​ផល​ចំ​នួន​ទឹក​ប្រាក់​ជាង​៧០​លាន​ដុង​ដើម្បី​កសាង​សួន​ច្បារ លម្អ​សម្រាប់​អង្គ​ភាព​។ មក​ទល់​ពេល​នេះ  ក្តារ​បិទ​ប្រ​កាស​ផ្លាក​សញ្ញា មាន​របៀប​រៀប​រយ​និង​រៀប​ចំ​ត្រូវ​តាម​ការ​កំ​ណត់​។ កាល​ពី​មុន នៅ​ទី​នេះ​ពោរ​ពេញ​ទៅ​ដោយ​គំ​នរ​ខ្សាច់ ក្រួស ឥ​ឡូវ​ក្លាយ​ជា​សួន​ច្បារ ដោយ​មាន​ឈើ​លម្អ​គ្រប់​ពណ៌ បង្ក​បាន​ជា​ទេស​ភាព​បរិស្ថាន​បៃ​តង​-ជ្រះ​-ស្អាត ហើយ​ជា​បន្ទាយ​មាន​របៀប​រៀប​រយ​ផង​។ ម្យ៉ាង​ទៀត​ការ​ងារ សម្ព័ន្ធ​យុវ​ជន​និង​ចលនា​យុវ​ជន ទន្ទឹម​នឹង​ការ​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​រាល់​ស​កម្ម​ភាព​វប្ប​ធម៌​-សិល្បៈ​​កីឡា-អប់​រំ​កាយ សា​ខា​សម្ព័ន្ធ​យុវ​ជន ថែម​ទាំង​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​រាល់​ការ​ចល​នា អា​ស្រ័យ​ដោយ​អង្គ​ការ សម្ព័ន្ធ​យុវ​ជន​ថ្នាក់​លើ​បំ​ផុស​ចលនា​។ ពិ​សេស គឺ​អង្គ​ភាព​បាន​ទ​ទួល​ថែទាំ អ៊ំ​ស្រី​នាង​ខ្វេង នៅ​ភូមិ​បា​ដែង ឃុំ​អាង​កឺ ជា​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ គោល​ន​យោ​បាយ មាន​ជី​វ​ភាព​លំ​បាក​ពិ​សេស​។ រៀង​រាល់​ខែ​សា​ខា​សម្ព័ន្ធ​យុវ​ជន បាន​ចំ​ណាយ​អង្ករ​ចំ​នួន​២០​គី​ឡូ​ក្រាម ទៅ​សួរ​សុខ​ទុក្ខ លោក​អ៊ំ​ស្រី​ជា​រឿយ​ៗ​។ សកម្ម​ភាព​នេះ​បាន​រួម​ចំ​ណែក​ក្នុង​ការ​រឹត​បន្តឹង​ នូវ​ចំ​ណង​សាម​គ្គី​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន នៅកន្លែង​ដែល​អង្គ​ភាព​បោះ​ទ័ព​។   

អនុ​សេនីយ៍​ឯក​បម្រុង ឌិញ​វាំុ​ងហាយ លេ​ខា​សា​ខាបក្ស ស្នង​ការ​ន​យោ​បាយ​កង​អនុ​សេ​នា​ធំ​នៃ​កង​ថ្មើរ​ជើង​៧ ឲ្យ​ដឹងៈ​ "អនុ​វត្ត​តាម​ពាក្យ​បណ្តាំរ​បស់​អ៊ំ​ទូន្មាន​អំ​ពី​ប្រ​ជា​ចលនា គណៈ​បញ្ជា​ការ​កង​អនុ​សេនា​ធំ​នៃ​កង​ថ្មើរ​ជើង​៧ បាន​រិះ​រក​វិ​ធី​ផ្លាស់​ថ្មី​រូប​ភាព​ផ្សព្វ​ផ្សាយ និង​ចលនា​មហា​ជន​ជានិ​​ច្ច​។ យោង​តាម​លក្ខណៈ​ពិ​សេស​នៃ​ភូមិ​សាស្រ្ត​បោះ​ទ័ព គណៈ​បញ្ជា​ការ​កង​អនុ​សេ​នា​ធំ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ពិ​សេស​ទៅ​លើ​ការ​រឹ​ត​ចំ​ណង​សាម​គ្គី​ជា​មួយ​នឹង​សហ​គមន៍ និង​មណ្ឌ​លតាំង​ទី​លំ​នៅ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​"។ កាល​ពី​ឆ្នាំ​២០១៣ ឆ្លង​តាម​រយៈ​ការ​ស្នើ​ និង​ឧទ្ទេស​នាម​ពី​សំ​ណាក់​ព្រះ​ចៅ​អធិ​ការ​វត្ត គណៈ​បញ្ជា​ការ​កង​អនុ​សេ​នា​ធំ​បាន​ចំ​ណាយ​ថ​វិ​កា​ពី​មូល​និ​ធិ ដើម្បី​ទិញ​សិក្ខូប​ករណ៍​ជូន​សិស្ស​ក្រី​ក្រ និង​ជំ​នួយ​គ្រួ​សារ​ក្រី​ក្រ​ទាំង​ឡាយ​នៅ​លើ​ភូមិ​សាស្រ្ត​ដែល​អង្គ​ភាព​បោះ​ទ័ព​នូវ​អង្ករ​រៀង​រាល់​ខែ​ពី​២០​ដល់​៣០គីឡូ​ក្រាម និង​ទឹក​ប្រាក់​ជា​ដើម​។

ទន្ទឹម​នឹង​នោះ អង្គ​ភាព​ថែម​ទាំង​ផ្សា​រ​ភ្ជាប់​ជា​មួយ​នឹង​ខ្លឹម​សារ​នៃ​ចលនា ប្រ​ឡង​ប្រ​ណាំង សាមគ្គី​កសា​ង​ជន​បទ​ថ្មី​ទៀត​ផង​។ យោង​តាម​ស្ថាន​ភាព​ភូមិ​ភាគ​ដែល​បាន​បោះ​ទ័ព រួច​ម្ចាស់​ការ​ស្នើ​ថ្នាក់​លើ​ឲ្យ​អនុ​វត្ត​បាន ល្អ​នូវ​ការ​ងារ​ប្រ​ជា​ចលនា​មាន​ដូចៈ​ ជួយ​ប្រ​ជា​ជន​លើក​ទប់​ថ្នល់​គមនា​គមន៍​ជន​បទ​នៅ​ភូមិ​ពោធិ និង​ភូមិ​ជើង​គោ ឃុំ​អាង​កឺ ដោយ​មាន​ប្រ​វែង​ចម្ងាយ​ជិត​១​គី​ឡូម៉ែត្រ ចំ​ណាយ​ពេល​ពល​កម្ម​ចំ​នួន​៧៨​ថ្ងៃ ជួយ​ចាក់​បេ​តុង លុប​ទី​ធ្លា​សា​លា​មតេយ្យ​សិក្សា​ទូយ​ធើ​ចំ​ណុះ​ឃុំ​អាង​កឺ ទៅ​សួរ​សុខ​ទុក្ខ​ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​ន​យោ​បាយ​ មាន​ជីវ​ភាព​ក្រ​លំបា​ក និង​ធ្វើ​អ​នា​ម័យ​បូជ​នីយ​ដ្ឋាន​យុទ្ធ​ជន​ពលី​នៅ​ស្រុក​ទិញ​បៀង ក្នុង​ឱ​កាស​ទិ​វា​យុទ្ធ​ជន​ពិ​ការ​-យុទ្ធ​ជន​ពលី (ថ្ងៃ​ទី​២៧ ខែក​ក្ក​ដា)​។ មិន​តែ​ប៉ុណ្ណោះ អង្គ​ភាព​នៅ​ទាំង​ធ្វើ​សេ​នា​ធិ​ការ​ជូន​សម្ព័ន្ធ​យុវ​ជន មូល​ដ្ឋាន​ស្នើ​ថ្នាក់​លើ​ជំ​នួយ​គោ២​ក្បាល ជូន​កម្មា​ភិ​បាល​សម្ព័ន្ធ​យុវ​ជន ដែល​មាន​ជីវ​ភាព​ក្រ​លំ​បាក គិត​ជា​តម្លៃ​ទឹក​ប្រាក់​១៥​លាន​ដុង ជំ​នួយ​ស​មា​ជិក​សម្ព័ន្ធ​យុវ​ជន មាន​ជីវ​ភាព​លំ​បាក​ពិ​សេស​និង​ឧបត្ថម្ភ​មូល​និធិ​ តប​ស្នង​សង​គុណ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៤​លាន​ដុង​។

អនុ​វត្ត​ទៅ​​តាម​ពាក្យ​បណ្តាំរ​បស់​អ៊ំ កម្មា​ភិ​បាល យុទ្ធ​ជន​កង​អនុ​សេ​នា​ធំ​នៃ​កង​ថ្មើរ​ជើង​៧ បាន​អនុ​វត្ត​ការ​ប្រិត​សំ​ចៃ​ទាំង​អគ្គិស​នី ទាំង​ទឹក​ ទាំង​ការ​ចាយ​វាយ​បម្រើ​ជីវ​ភាព​ប្រ​ចាំថ្ងៃ​។ ព្រម​ជា​មួយ​នោះ អង្គ​ភាព​ក៏​បាន​ប្រើ​ប្រាស់​អស់​ពី​លទ្ធ​ភាព​នូវ​ចំ​ណែក​ដី​នៅ​ជុំ​វិញ​បន្ទាយ ដើម្បី​បង្ក​បង្កើន​​ផល លទ្ធ​ផល​ប្រ​មូល​ផល​បាន​បន្លែ​ផ្លែ​និង​មើម​ជិត​២.០០០​គី​ឡូ​ក្រាម និង​សាច់​សត្វ​គ្រប់​ប្រ​ភេទ​បាន​ជាង​៦០០​គ.ក សម្រាប់​ធ្វើ​ម្ហូប​អា​ហារ​ក្នុង​អង្គ​ភាព បើ​គិត​ជា​តម្លៃ​ទឹក​ប្រាក់​ជាង​៣៣​លាន​ដុង​។ ក្រៅ​ពី​នេះ អង្គ​ភាពថែម​ទាំង​អនុ​វត្ត​បាន​ល្អនូ​វ​ការ​គ្រប់​គ្រង់​ហិ​រញ្ញ​វត្ថុ ស្រប​តាម​ការ​កំ​ណត់​ និង​ប្រិត​សំ​ចៃ​ក្នុង​រាល់​ការ​ចាយ​វាយ​។ "ឆ្នាំ​២០១៣ កង​អ​នុ​សេ​នា​ធំ​នៃ​កង​ថ្មើរ​ជើង​៧ ត្រូវ​បាន​ថ្នាក់​លើ​ស្ងើច​សរ​សើរ​ជាអង្គ​ភាព​ប្តេជ្ញា​ឈ្នះ២​ឆ្នាំ បន្ត​បន្ទាប់ ហើយ​សា​ខា​បក្ស​នៃ​កង​អនុ​សេ​នា​ធំ​ត្រូវ​បាន​ទទួល​ស្គាល់​ជា​កង​សេ​នា​ធំ​ស្អាត​ស្អំ រឹង​មាំ គំ​រូ​។ គណៈ​កម្មា​ធិ​ការ​ប្រ​ជាជ​ន​ស្រុក​ទិញ​បៀង ខេត្ត​អាង​យ៉ាង បាន​ជូន​លិ​ខិត​សរ​សើរ​ជា​អង្គ​ភាព​ បាន​សម្រេច​​ភារ​កិច្ច​ល្អក្នុង​ការ​ចូល​រួម​សម​យុទ្ធ​តំ​បន់​ការ​ពារ​ស្រុក​"៕

ង៉ុក​ហ្វិញ​ (A​G​O) ប្រែស​ម្រួលៈ​ លី​សៀ

ចែករំលែកអត្ថបទ