08/04/2014 - 08:51

លក្ខណៈពិសេសនៃវត្តឃោសិតារាម

ចាប់​ពី​មជ្ឈ​មណ្ឌល​ក្រុង​បាក​លីវ  បើក​ទោ​ចក្រ​យាន​យន្ត​ប្រ​ហែល​ជា​១៥​នា​ទី អាច​នឹ​ង​ទៅ​ដល់​វត្ត​ឃោ​សិ​តា​រាម​។ វត្ត​ស្ថិត​នៅ​ភូមិ​កូវ​ឡាវ ឃុំ​ហ៊ឹង​ហោយ  ស្រុក​វិញ​ឡើយ ខេត្ត​បាក​លីវ​។ អ្នក​ស្រុក​ខ្លះ ហៅ​វត្ត​ពល្លា​វ​ចាស់ ដោយ​វត្ត​ស្ថិត​នៅ​ត្រង់​ផ្លូវ​ចូល​មជ្ឈ​មណ្ឌល​ឃុំ អ្នក​ខ្លះ​ទៀត​ហៅ តាម​ឈ្មោះ​ភូមិ​ថា​វត្ត​កូវ​ឡាវ​។ល។

វត្ត​ឃោ​សិ​តា​រាម​ជា​មួយ​នឹង​ក្បូរ​ក្បាច់​រចនា ជុំ​វិញ​ព្រះ​វិ​ហារ​ទាក​ទាញ​ភ្ញៀវ​ទេស​ចរ​និង​​ពុ​ទ្ធ​បរិ​ស័ទ គ្រប់​ចតុ​ទ្ទិស ពេល​មក​ទស្ស​នា​ខេត្ត​បាក​លីវ​ ។

ដោយ​តេ​ជា​នុ​ភាព​របស់​ព្រះ​សង្ឃ ក្រោយ​មក​មិន​យូរ​ប៉ុនា្មន អ្នក​ភូមិ​នាំ​គ្នា​រួម​វិ​ភាគ​ទាន​ជា​ទឹក​ប្រាក់​ចំ​ណាយ​កម្លាំង​ក​សាង​វត្ត​នៅ​ទី​នោះ​តែ​ម្តង​។ ក្រោយ​ពី​មួយ​រយៈ​ពេល​ក​សាង​នៅ​ក្នុង​ឆ្នាំ​១៨៧២ វត្ត​បាន​រៀប​ចំ​ពិ​ធី​បុណ្យ​បញ្ចុះ​ខណ្ឌ​សី​មា​ជា​លើក​ដំ​បូង​។ ក្រោយ​ពី​មួយ​រយៈ​ពេល​ដ៏​យូរ វត្ត​ឃោ​សិ​តា​រាម​កាន់​តែ​ចាស់​ទ្រុឌ​ទ្រោម​នៅ​ក្នុង​ឆ្នាំ​២០០១ ព្រះ​សង្ឃ​​និង​គណៈ​កម្ម​ការ​វត្ត​បាន​រៀប​ចំ​កសាង​ព្រះ​វិ​ហារ កុដិ សា​លា​ឡើង​វិញ​។ រយៈ​ពេល​ជិត​១០​ឆ្នាំ ចាប់​ពី​ថ្ងៃ​បើក​ដំ​ណើរ​កសាង​លុះពា​ក់​កណ្តាល​ឆ្នាំ​២០១០  ព្រះ​វិ​ហារ​ត្រូវ​បាន​កសាង​សម្រេច​ជា​ស្ថា​ពរ​ហើយ​រៀប​ចំ​ពិ​ធី​បុណ្យ​បញ្ចុះ​សី​មា​សម្ពោធ​ឆ្លង​។  អ្នក​ស្រុក​បាន​តំ​ណាល​ត​ៗ​គ្នា​ថា កាល​ពី​ដើម​តំ​បន់​កូវ​ឡាវ ឃុំ​ហ៊ឹង​ហោយ ដី​នៅ​ចោល​ទំ​នេរ ឈើ​ព្រៃ​ម្លប់​ត្រ​សុំ​ត្រ​សាយ​ មាន​សត្វ​សា​ហាវ​ជា​ច្រើន ធ្វើ​ឲ្យ​ប្រ​ជា​ជន​ក្នុង​តំ​បន់​មាន​ការ​ភ័យ​ខ្លាច ទៅ​ណា​ម​​​​​ក​ណាប្រ​មូល​គ្នា​ដើរ​ជា​ក្រុម​ៗ​ដើម្បី​ជួយ​ការ​ពារ​គ្នា​។ មាន​ថ្ងៃ​មួយ​នោះ នៅ​ត្រង់​ផ្លូវ​ប្រ​សព្វ​មុខ​​បី​នៃ​តំ​បន់​កូវ​ឡាវ​ស្រាប់​តែ​ប្រ​ទះ​ឃើញ​ព្រះ​សង្ឃ​មួយ​ព្រះ​អង្គ គង់​ស​មា​ធិ​ធម៌​។ អ្នក​ស្រុក​កាន់​តែ​នឹក​ឆ្ងល់ ពី​ព្រោះ​ចាប់​ពី​ពេល​ដែល​ប្រ​ទះ​ឃើញ​ព្រះ​សង្ឃ មិន​មាន​សត្វ​សា​ហាវ​ណា​មួយ​យា​យី​ប្រ​ជា​ជន​ទៀត​​។ អា​ស្រ័យ​ហេតុ​នោះ ប្រ​ជា​ជន​ក្នុង​តំ​បន់​នឹង​នរ​ចិត្ត​ធ្វើ​ស្រែ សម្រាន្ត​យប់​សុខ​ស្រួល​។

ព្រះ​វិ​ហារ​មាន​ផ្ទៃ​ដី​ចំ​នួន​៤២៧,៥​ម៉ែត្រ​ការ៉េ​ កម្ពស់​៣៦,៣​ម៉ែត្រ រំ​លេច​ក្បូរ​ក្បាច់​រចនា​ផ្កា​ភ្ញី​ដ៏​ល្អ​វិ​ចិត្រ​។ ដើម្បី​គូរ​បាន​សម្រេច​នូវ​រូប​គំ​នូរ​អស់​ទាំង​នេះ សិប្ប​ករ​យ័ញ​សា​រិន្ទ​ត្រូវ​ចំ​ណាយ​ពេល​៤​ឆ្នាំ។​  នៅ​នឹង​ស​សរ​នី​មួយ​ៗ​និង​លើ​ជញ្ជាំង​ព្រះ​វិ​ហារ​មាន​រូ​ប​គំ​នូរ​ឆ្លាស់​ព៌​ណ៍ រំ​លេច​ក្បូរ​ក្បាច់​រចនា ដ៏​វិ​ចិត្រ​ពិ​សេស​គឺ​កម្រង​គំ​នូរ​ស្តី​ពី​ពុទ្ធ​ប្រ​វត្តិ​ចាប់​ពី​ព្រះ​អង្គ​ទ្រង់​ប្រ​សូតិ​រហូត​ដល់​ទ្រង់​ចូល​ព្រះ​បរិ​និព្វាន​។

ចំ​ណុច​សំ​ខាន់​ឯ​ទៀត ធ្វើ​ឲ្យ​មាន​ការ​ចាប់​អា​រម្មណ៍​ទៅ​លើ​វត្ត​ឃោ​សិ​តា​រាម គឺ​ក្បូរ​ក្បាច់​ខាង​ក្នុ​ង​និង​ខាង​ក្រៅ​នៃ​ព្រះ​វិ​ហារ​ប្រៀប​ដូច​ជា​ឃ្លាំង​គំ​នូរ​នៃ​វប្ប​ធម៌​ជំ​នឿសាស​នា​របស់​ជន​រួម​ជាតិ​ខ្មែរ​។ នៅ​តាម​ទ្វារ​នី​មួយ​ៗ និង​ជួរ​របៀង​នៃ​ព្រះ​វិ​ហារ​វត្ត​មាន​រូប​ចម្លាក់​ក្បូរ​ក្បាច់​តាម​បែប​ប្រា​សាទ​អង្គ​រវត្ត​។

ក្រៅ​ពី​ព្រះ​វិ​ហារ​ក្នុង​បរិ​វេណ​វត្ត​ថែម​ទាំង​មាន​បង្គោល​ទង់​២ កម្ពស់​ជាង​៤០​ម៉ែត្រ មាន​ចេតិ​យ​២​សម្រាប់​ដាក់​តម្កល់​អដ្ឋិ​ធាតុ​ពុទ្ធ​ប​រិ​ស័ទ មាន​ឈា​បន​ដ្ឋាន និង​កុដិ​សា​លា​ផ្សេង​ៗ​ទៀត សុទ្ធ​តែ​មាន​ក្បូរ​ក្បាច់​រចនា​ដ៏​វិ​ចិត្រ​ញុា​ំ​​ង​ឲ្យ​ព្រះ​វិ​ហារ​​កាន់​តែ​ល្អ​អស្ចារ្យ​។

តាម​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ថ្វី​ត្បិត​តែ​ព្រះ​វិ​ហារ​កសាង​ក្រោយ​បើ​ប្រៀប​ជាមួយ​នឹង​ព្រះ​វិ​ហារ​វត្ត​ខ្មែរ​ដ​ទៃ​ទៀត​ក្នុង​ខេត្ត ប៉ុន្តែ​ព្រះ​វិ​ហារ​វត្ត​ឃោ​សិ​តា​រាម បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ជិត​ឆ្ងាយ​ចូល​ទៅ​គោ​រព​បូ​ជា​ច្រើន​កុះ​ករ​។ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱ​កាស​បុណ្យ​ទាន​ផ្សេង​ៗ​របស់​ជន​រួម​ជាតិ​ខ្មែរ វត្ត​ឃោ​សិ​តា​រាម​បាន​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​និង​ពុទ្ធ​បរិ​ស័ទ​គ្រប់​ទិស​ទី​ ចូ​ល​ទៅ​គោ​រព​បូ​ជា​រាប់​ពាន់​លើក​នាក់​៕

ហឺ​វតុង​-លី​សៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វត្ត​ឃោ​សិ​តា​រាម​