ជាអ្នកយល់ដឹងច្បាប់ច្បាស់លាស់ ហើយថែមទាំងជិតស្និទ្ធជាមួយនឹងប្រជាជន លោកតូគឹមហើង នៅឃុំលឿងហ្វា ស្រុកចូវថាញ់ ខេត្តត្រាវិញ បានប្រជាជននៅគោរពរាប់អាន បោះឆ្នោតជម្រើសជាអ្នកមានប្រជាប្រិយជាច្រើនឆ្នាំបន្តបន្ទាប់។ល។
លោកតូគឹមហេីង ពិភាក្សាជាមួយនឹងកម្មាភិបាល ឃំុលឿងហ្វា អំពីបទពិសោធន៍
សម្រុះសម្រួលករណីជមោ្លះដីធ្លី។
លោកតូគឹមហើង អ្នកមានប្រជាប្រិយភាព៣ឆ្នាំបន្តបន្ទាប់របស់ឃុំលឿងហ្វា មានប្រសាសន៍ឲ្យដឹងៈ "ខ្ញុំទើបនឹងជួយមាមីងសម្រុះសម្រួលករណីជម្លោះដីធ្លីរួចស្រេច ថ្ងៃស្អែកនេះទៅសម្រុះសម្រួលរឿងប្ដីប្រពន្ធ វ័យក្មេងលែងលះគ្នាមួយករណីទៀត"។ មូលហេតុដែលលោកហើងទំនេរនៅផ្ទះថ្ងៃនេះ គឺអាស្រ័យដោយគាត់ឈឺផ្ដាសាយ។ ជាង៣០ឆ្នាំមក ហើយការងារដែលលោកតូគឹមហើងបានជួយសម្រុះសម្រួល និងជំនួយច្បាប់ជូនប្រជាជន ប្រៀបបាននឹងការងាររបស់បុគ្គលិកមួយរូបដែលអស់ពីចិត្តបម្រើប្រជាជន។
ប៉ុន្មានឆ្នាំមុន មាមីងនៅឃុំលឿងហ្វា ភាគច្រើនមិនចេះអក្សរនិងមិនបានយល់ច្បាប់ច្បាស់លាស់។ ខណៈនោះ ការងារសំខាន់របស់លោក គឺជំនួយច្បាប់ដល់មាមីង។ នៅពេលយប់ក្រោមពន្លឺចង្កៀងប្រេងកាត លោកតូគឹមហើង អង្គុយកែសម្រួលពាក្យពេចន៍ក្នុងលិខិតស្នាមរបស់មាមីងយ៉ាងផ្ចិតផ្ចង់។ លោកបានរៀបរាប់អំពីលិខិតមួយច្បាប់ ដូរក្របីមួយក្បាល។ ជាង២០ឆ្នាំមុន ពូថាច់យ៉យរងការលួចក្របីពីចោរ ហើយពេលនោះដែរស្ថាប័នសមត្ថកិច្ច ក៏រឹបចាប់បានក្របីមួយចំនួនដែលចោរលួច ប៉ុន្តែពូយ៉យមិនចេះរបៀបធ្វើលិខិតស្នាមក៏ដូចជារបៀបបញ្ជាក់ពី លក្ខណៈក្របីរបស់ខ្លួន។ ពូយ៉យ បានពឹងលោកតូគឹមហើងសរសេរលិខិត និងសូមមាមីងភូមិស្រុកជួយធ្វើសាក្សី។ ទីបំផុតក្របីនោះបានសងមកម្ចាស់ដើមវិញ ពូយ៉យត្រេកអរហើយចង់ចែកក្របីនោះជាពីរចំណែក ប៉ុន្តែលោកហើងមិនព្រមជាដាច់ខាត លោកគ្រាន់តែទទួលយកប្រាក់ក្រដាសទឹកខ្មៅ តែស្ករបន្តិចបន្តួចប៉ុណ្ណោះ។ អំណឹះពីនោះមក គ្រួសារពូថាច់យ៉យ រកស៊ីមានបានដោយពឹងទៅលើក្របីនេះឯង។ ផ្ដើមពីនោះ នរណាមានធុរៈអ្វីក៏ពឹងលោកហើងទាំងអស់។
ករណីដែលលោកតូគឹមហើង សម្រុះសម្រួលបានជោគជ័យថ្មីៗនេះ គឺជាបញ្ហាមួយលំបាកបំផុតតាំងពីមុនមក។ លិខិតបណ្ដឹងតវ៉ាដែលថ្នាក់ខេត្តបញ្ជូនសងមកភូមិភាគវិញ អាស្រ័យមកពីជម្លោះដីធ្លី ទើបគ្រួសារពូ HLX និងមីងTMH មានការប្រទង់ប្រទាញគ្នា។ ដោយសង្កេតឃើញថា ប្រសិនបើមិនប្រញាប់ដោះស្រាយទេការប៉ះទង្គិចគ្នារវាងគ្រួសារទាំងពីរនេះ អាចបណ្ដាលឲ្យមានផលប៉ះពាល់អាក្រក់ជាមិនខាន លោកហើង រួមជាមួយក្រុមសម្រុះសម្រួល និងរដ្ឋអំណាចភូមិភាគរៀបចំប្រជុំគ្រួសារទាំងពីរ។ ដោយបានពន្យល់ឲ្យឃើញពីហេតុការណ៍អាក្រក់និងល្អការបាត់បង់ និងការមិនបាត់បង់រវាងដីនឹងមនោសញ្ចេតនាដ៏វិសេសនៃអ្នកភូមិផងរបងជាមួយ ភាគីទាំងពីរក៏យល់ព្រមសម្រុះសម្រួល។
អាស្រ័យជាអ្នកធ្លាប់បួសរៀន លោកតូគឹមហើងតែងយកទ្រឹស្ដីព្រះពុទ្ធសាសនាមកពន្យល់ណែនាំ ដោយលើកយករឿងរ៉ាវក្នុងគម្ពីរដីកា ដើម្បីក្រើនរំលឹកមាមីង អាស្រ័យដោយមាមីងជាអ្នកកាន់ព្រះពុទ្ធសាសនាស្រាប់នោះ បានជាមានអ្នកខ្លះក៏បានយល់ពីការខុសការត្រូវលះបង់ចរិតមិនល្អ គិតគូររៀនរបរនិងជួយធ្វើកិច្ចការគ្រួសារ។ រៀងរាល់ថ្ងៃ លោកតូគឹមហើងនៅទាំងឆ្លៀតឱកាសទៅកាន់ផ្ទះក្រុមកីឡាករ ទូកនាគដែលកំពុងត្រៀមចូលរួមប្រកួតដណ្ដើមរង្វាន់ទូកនាគថ្នាក់ខេត្ត ដោយរូបលោកផ្ទាល់ជាអ្នកបង្វឹក។
ទោះបីមិនទាន់ស្បើយពីជំងឺប៉ុន្មានក៏ដោយ ប៉ុន្តែឮដំណឹងថាគ្រួសារក្រីក្រមួយមានអ្នកស្លាប់ លោកតូគឹមហើង ក៏រៀបចំរួមជាមួយនឹងប្រធានសមាគមបុណ្យសពធ្វើដំណើរបន្ទាន់តាំងពីព្រលឹម។ លោកតូគឹមហើង រៀបរាប់ៈ ក្នុងពេលគ្រួសារមាមីងមានទុក្ខធុរៈ យើងមានមុខជួយពួកគាត់ខ្លះៗ គឺជាការចាំបាច់ណាស់។ ភូមិស្រុកនានានៅលឿងហ្វានិងនៅតំបន់ដទៃទៀតមកទល់ពេលនេះ នៅតែរក្សាបានចំណងសាមគ្គីភាព ភូមិផងរបងជាមួយទាំងនេះក៏អាស្រ័យដោយការរស់នៅ ដើម្បីបុព្វហេតុសហគមន៍ដូចលោកហើងនេះឯង។ ដើមឆ្នាំ២០១៤ លោកតូគឹមហើង មានកិត្តិយស បានគណៈកម្មាធិការប្រជាជនខេត្តជូនប័ណ្ណសរសើរនិង តំណាងឲ្យអ្នកមានប្រជាប្រិយភាពទាំង៤០០រូប ដើម្បីថ្លែងយោបល់ក្នុងឱកាសសន្និបាតស្ងើចសរសើរអ្នកមានប្រជាប្រិយភាពរបស់ខេត្តត្រាវិញ៕
ថាញ់ភូ-ពេជ្រសឿន