ផ្តើមពីមូលនិធិដើម្បីអ្នកក្រ អាស្រ័យដោយគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តសុកត្រាំងបំផុសចលនា បានរួមចំណែកអនុវត្តការងារសុខុមាលភាពសង្គម និងអនុវត្តប្រកបដោយប្រសិទ្ធភាពការងារ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅក្នុងខេត្ត។
ការងារគិតគូរជីវភាពអ្នកក្រ ត្រូវបានគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត
ផ្តោតការយកចិត្តទុកដាក់អនុវត្ត។
តាមប្រសាសន៍ លោកយឿងសាខា ប្រធានគណៈកម្មាធិការរណសិរ្ស មាតុភូមិវៀតណាមខេត្តសុកត្រាំង ចាប់ពីឆ្នាំ២០០០ការចលនា "ទិវាដើម្បីអ្នកក្រ" ទទួលបានការគាំទ្រពេញទំហឹងក្នុងទូទាំងប្រព័ន្ធនយោបាយចាប់ពីខេត្តដល់មូលដ្ឋាននិងប្រជាជនគ្រប់ជាន់ស្រទាប់។ រយៈពេល១៥ឆ្នាំកន្លង ក្នុងការអនុវត្តការចលនាមូលនិធិដើម្បីអ្នកក្រគ្រប់លំដាប់ថ្នាក់ ទទួលបានការរួមវិភាគទានជាទឹកប្រាក់ដោយផ្ទាល់ជាង២០៦ពាន់លានដុង។ ផ្តើមពីមូលនិធិទាំងនេះ គណៈកម្មាធិការណសិរ្សមាតុភូមិគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានផ្សព្វផ្សាយអនុវត្តសាងសង់ផ្ទះចំនួន ១៣.៧៧៩ខ្នង និងជួសជុលផ្ទះមហាសាមគ្គីជូនគ្រួសារក្រីក្រជិត៧០០ខ្នង; ជូនអំណោយដល់គ្រួសារក្រីក្រជាង៤៥.០០០ចំណែក; ជូនអាហា រូបករណ៍ដល់សិស្សក្រីក្រសង្វាតរៀនសូត្រជាង២២.០០០ចំណែក; និងជំនួយដើមទុនសម្រាប់មាមីងក្រីក្របង្កបង្កើនផលធ្វើអាជីវកម្មជាង៩.៥០០គ្រួសារ។ល។
លោកស្រីថាច់ធីក្វេន ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡាយហ្វា ក្រុងវិញចូវ ឲ្យដឹង៖ "ការចលនា "ទិវាដើម្បីអ្នកក្រ" បានដាស់ភ្ងោកស្មារតី ជួយគ្នាទៅវិញទៅមករបស់ប្រជាជនគ្រប់ជាន់ស្រទាប់នៅក្នុងឃុំ។ ផ្តើមពីមូលនិធិទាំងនោះ បានជួយគ្រួសារក្រីក្រ ទាំងឡាយឈានឡើងចាកផុតពីភាពក្រីក្រ លំនឹងជីវភាព។ ជាក់ស្តែងចាប់ពីឆ្នាំ២០១០ មកទល់ពេលនេះ មូលនិធិដើម្បីអ្នកក្ររបស់ឃុំទទួលបានការគាំទ្រពីសំណាក់ប្រជាជន ដោយការរួមវិភាគទានទឹកប្រាក់ជាង១,១ពាន់លានដុង។ ឆ្លងតាមរយៈនោះ បានជំនួយសាងសង់ផ្ទះមហាសាមគ្គីចំនួន៤១៦ខ្នង ជូនអាហារូបករណ៍ដល់សិស្សក្រីក្រ១៥០ចំ ណែកផ្តល់ជូនកង់៤៨គ្រឿង រៀងរាល់ឆ្នាំបង្កើតការងារជូនពលករ-ការិនីចំនួន២០០នាក់។ល។ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រនៅក្នុងឃុំពី៣៥,២%ក្នុងឆ្នាំ២០១០ ថយចុះនៅត្រឹម២៣%នៅឆ្នាំ២០១៥"។
មកទល់ពេលនេះ ទូទាំងខេត្តមាន១១/១១ក្រុមចលនាមូលនិធិដើម្បីអ្នកក្រស្រុក ទីរួមខេត្ត ក្រុងនិងមាន១០៩ឃុំ សង្កាត់ ទីប្រជុំជនអនុវត្តហ្មត់ចត់នូវការគ្រប់គ្រងនិងប្រើប្រាស់មូលនិធិ។ ផ្តើមពីកិច្ចសហការជិតស្និទ្ធរបស់សមាជិក អង្គការនិងផ្នែកសមត្ថកិច្ចនានាដែលពាក់ព័ន្ធក្នុង ការផ្សព្វផ្សាយបើកទូលាយសម្រាប់កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក សមាជិក-ជិកានិងប្រជាជនគ្រប់ជាន់ស្រទាប់ និងអ្នកមុខអ្នកការសាសនា ពីគោលបំណង អត្ថន័យខ្លឹមសារនៃការចលនា "ទិវាដើម្បីអ្នកក្រ"ដោយរូបភាពផ្សេងៗនិងសម្បូរបែប។
តាមប្រសាសន៍លោកយឿងសាខា មូលនិធិដើម្បីអ្នកក្របានរួមចំណែកយ៉ាងសំខាន់ ផ្តោតទៅលើទិសដៅកាត់បន្ថយភាពក្រីក្ររបស់ខេត្ត ធ្វើយ៉ាងណា កាត់បន្ថយអត្រាគ្រួសារក្រីក្រពី២៤,៣%ឆ្នាំ២០១០កាត់បន្ថយនៅត្រឹម៩,១៤%នៅឆ្នាំ២០១៥។ រយៈពេលខាងមុខ គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត នឹងពង្រីកខ្លាំងក្លាជាងទៀតនូវការចលនា; សំដៅរួមចំណែកអនុវត្តគោលនយោបាយ សុខុមាលភាពសង្គមក៏ដូចជាបង្កើនការសាមគ្គីផ្សារភ្ជាប់ប្រជាជនគ្រប់ជាន់ស្រទាប់បណ្តាជនជាតិសាសនានៅក្នុងទូទាំងខេត្ត៕
យ្វីអាញ់-លីសៀ