ទ្រឿងឡុងហ្វា ជាឃុំនៅប្របមាត់សមុទ្ររបស់ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ឃុំមិនត្រឹមតែល្បីឈ្មោះដោយមានឆ្នេរសមុទ្របាដុងដ៏ស្រស់ប្រិមប្រិយប៉ុណ្ណោះទេ ប៉ុន្តែទីនេះនៅទាំងមានមនោសញ្ចេតនាផ្សារភ្ជាប់រវាងកងទ័ពនិងប្រជាជនទៀតផង។ ដងទំនប់នៅទីនេះ ពិតជាកសាងដោយកម្លាំងសាមគ្គីរវាងកងទ័ពនិងប្រជាជន ពិតមែនហើយ ទំនប់នេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាភាពសុខសាន្តភូមិ ស្រុកនិងទ្រព្យសម្បត្តិប្រជាជន។
កងទ័ពប្រជាជនទ្រឿងឡុងហ្វាទប់ទំនប់បង្ការរលកសមុទ្រ។
នេសាទករង្វៀងវុាំងណាំ នៅភូមិកោងទ្រឹង រំលឹកឡើងវិញៈ "កន្លែងខ្ញុំកំពុងឈរមុននេះ ជាធារផ្ទះរបស់ប្រជាជន ប៉ុន្តែអាស្រ័យទឹកសមុទ្រចូលដល់ បានជានៅមិនបានត្រូវដកថយមកក្រោយ។ ការរុះរើផ្ទះចុះឡើងចុះឡើង ត្រូវបានបញ្ចប់នៅពេលដែលទំនប់សមុទ្រនេះកសាងរឹងមាំ។ ប្រវែងចម្ងាយទំនប់របស់ឃុំមានដល់ទៅ២០គីឡូម៉ែត្រ មុខទំនប់៦ម៉ែត្រ ជើងទំនប់ជាង១០ម៉ែត្រ។ ប្រសិនបើគ្មានការលើកទប់ជារាល់ឆ្នាំពីសំណាក់មាមីងនិងរដ្ឋអំណាចភូមិភាគទេនោះ ទំនប់នេះនឹងត្រូវរងការបាក់ស្រុតទាំងស្រុងទៅហើយ។ ចុងឆ្នាំ២០១១ ភ្លៀងព្យុះខ្លាំង ថែមទាំងរលកបោកខ្ទប់ទាំងយប់ទាំងថ្ងៃធ្វើឲ្យទំនប់រងការបាក់ស្រុត។ គ្រួសារប្រជាជនជាង៥០ត្រូវរត់គេចខ្លួនទាំងយប់ ខូចខាតផលដំណាំ ជលផលរបស់មាមីងនៅភូមិកោងទ្រឹងរាប់ពាន់លានដុង។
ផ្ទៃដីវប្បកម្មដ៏ធំ រងការចាប់ជាតិប្រៃធ្ងន់ធ្ងរ បើស្តារឡើងវិញត្រូវចំណាយពេលជាច្រើនឆ្នាំ ជះឥទ្ធិពលដ៏ធំដល់ជីវភាពប្រជាជន"។ ក្នុងពេលមានព្យុះភ្លៀងរបស់មានតម្លៃបំផុត ហើយមិនអាចរកបាននោះគឺ អាយុជីវិតរបស់ប្រជាជនត្រូវបានធានាទាំងស្រុង។ កងកម្លាំងមានវត្តមានទាន់ពេលបំផុត ហើយឈានមុខបំពេញការងារនៅកន្លែងទំនប់ ដែលបាក់ស្រុតនានា គឺគ្មានអ្នកណាផ្សេងក្រៅពីយុទ្ធជនការពារព្រំដែននោះឡើយ។
យុទ្ធជនថាច់សូរិយា បុ៉ស្តិ៍ការពារព្រំដែនទ្រឿងឡុងហ្វា ឲ្យដឹងៈ"ពេលរដូវព្យុះភ្លៀងម្តងៗ ទោះបីមានកងទ័ពការពារព្រំដែនឈរជើងប្រចាំ ការនៅទំនប់ទាំងយប់ទាំងថ្ងៃ ប៉ុន្តែបងប្អូនទាំងឡាយក្រៅពីនោះ នៅតែមានស្មារតីប្រុងប្រយ័ត្ន និងត្រៀមជើងការជានិច្ច ពិសេសគឺពេលយប់។ អាស្រ័យហេតុដូច្នោះ ពេលទំនប់បាក់កងកម្លាំងរបស់បុ៉ស្តិ៍ទាំងអស់បានចុះទៅកាន់ចំណុច"ក្តៅ"យ៉ាងរួសរាន់។ ចុះទៅដល់កន្លែងបានរហ័ស គឺលទ្ធភាពការពារទំនប់កាន់តែខ្ពស់"។ សហការជាមួយយុទ្ធជនការពារព្រំដែន គឺកងកម្លាំងភូមិភាគដូចៈ យោធាឃុំ ក្រុមប្រជាការពារនឹងប្រជាជនផ្ទាល់។ មាមីងនៅទីនេះ រៀបរាប់ពេលព្យុះ ភ្លៀងម្តងៗ គ្មានអ្វីកក់ក្តៅក្នុងចិត្តជាង ពេលឃើញកងទ័ពការពារព្រំដែនឈរជើង ប្រចាំការនៅបណ្តាកន្លែងទំនប់ខ្សោយ ក៏ដូចជានៅយាមប្រចាំក្បែរផ្ទះប្រជាជន។ ពេលមានឧបទ្ទវហេតុកើតឡើង កងកម្លាំងទាំងឡាយសហការព្រមៗគ្នាយ៉ាងស៊ីសង្វាក់និងឆាប់រហ័យ អាស្រ័យដោយបានហ្វឹកហាត់លើកកម្ពស់សមត្ថភាពប្រតិកម្មរហ័ស។ ការសង្រ្គោះជន្លៀសប្រជាជនពេលទំនប់បាក់ នេះគ្រាន់តែជាភារកិច្ចមួយចំណែករបស់យុទ្ធជនប៉ុណ្ណោះ។ រីឯភារកិច្ចសំខាន់បំផុត គឺរក្សាទំនប់កុំឲ្យបាក់។ កត់សម្គាល់អំពីការងារទប់ទំនប់ លោកង្វៀងវុាំងអ៊ូល អនុប្រធានគណៈកម្មាធិការប្រជនឃុំទ្រឿងឡុងហ្វា មានប្រសាសន៍ៈ "អាស្រ័យដោយ ថវិកាឃុំមានកំណត់គ្រាន់តែគ្រប់ជួលគ្រឿងម៉ាស៊ីន ម្ល៉ោះហើយកងកម្លាំងការពារព្រំដែនត្រូវបានចាត់ទុកជាកម្លាំង សំខាន់បំផុតក្នុងការកសាងទំនប់ ហេតុនោះទំនប់មិនអាចកសាងសម្រេចជាស្ថាពរបានប្រសិនបើគ្មានកិច្ចសហការរួមកម្លាំងរបស់ប្រជាជន កងកម្លាំងប្រដាប់អាវុធភូមិភាគនិងយុទ្ធជនការពារព្រំដែន"។
បច្ចុប្បន្ន ទំនប់ត្រូវបានកសាងសម្រេចជាមូលដ្ឋាន។ អង្គភាពចូលរួមច្រើនបំផុត គឺបុ៉ស្តិ៍ការពារព្រំដែន៦២២ បងប្អូនក្នុងកងតែងចែកវេនគ្នា ធ្វើការចាប់ពីព្រលឹមរហូតដល់ថ្ងៃរសៀល។ មានពេលខ្លះយុទ្ធជនទាំងឡាយមិនធុញទ្រាន់នឹងធាតុអាកាសត្រជាក់រងា ធ្វើការមួយយប់ទល់ភ្លឺ ដើម្បីទប់ទល់នឹងទឹកជំនន់ចុងឆ្នាំ។ អ្នកមានវ័យចំណាស់ បងប្អូនស្រ្តី ក៏ចូលរួមការងារស្រាលៗ ជួយសម្រាលការងារដ៏ធ្ងន់ធ្ងររបស់បងៗកងទ័ពមួយចំនួនណាដែរ។ រដូវសមុទ្ររំជួល ចេញទៅនេសាទមិនបានចំណូលផលរបស់មាមីងសង្ឃឹមទៅលើស្រែចម្ការ។ កណ្តាលថ្ងៃត្រង់ក្តៅចែង ប៉ុន្តែបងប្អូនកងទ័ពមានពេលលំហែត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ ដើម្បីទទួលទានបាយ ហើយសម្រាកនៅផ្ទះប្រជាជនតែម្តងម្ហូបអាហារសម្រាប់បងៗមានភាពសាមញ្ញ ប៉ុន្តែពោរពេញទៅដោយទឹកចិត្តប្រជាជន។ បាយទឹករួចស្រេច បងៗធ្វើបន្តនូវការងារដែលធ្វើមិនទាន់រួច ពីព្រោះពេលរសៀលមេឃច្រើនតែភ្លៀងដីសែងធ្ងន់ជាងរអឹលជើង ម្ល៉ោះហើយមានការលំបាកដល់បងៗ។ មើលឃើញបងៗព្យាយាមពលកម្ម កណ្តាលថ្ងៃត្រង់ក្តៅចែងដូច្នេះ មាមីងអ្នកណាក៏មានសេចក្តីកោតសរសើរពីឆន្ទៈមោះមុតរបស់បងៗ។
លោកវរៈសេនីយ៍ត្រី ស្នងការនយោបាយរងនៃបុស្តិ៍ការពារព្រំដែន៦២២ ឲ្យដឹងៈ" ក្រោយពីកសាងសម្រេចទំនប់ បងប្អូនយុទ្ធជនមួយចំនួននឹងឈរជើងនៅទីនេះតែម្តង ដើម្បីរក្សាទំនប់។ ការមានមុខរបស់យុទ្ធជនទាំងឡាយនឹងធ្វើឲ្យប្រជាជនតំបន់នេះ មានភាពកក់ក្តៅក្នុងចិត្តធ្វើការរកស៊ី ក៏ដូចជារាយការណ៍ជូនអង្គភាពជាប្រចាំនិងទាន់ពេលអំពីស្ថានភាពទំនប់។ ទោះបីប្រឈមមុខនឹងរលកធំ ខ្សល់ខ្លាំងក៏ដោយ ប៉ុន្តែពីព្រោះភារកិច្ចរបស់កងទ័ពនឹងដើម្បីភាពសុខសាន្តជូនប្រជាជន ម្ល៉ោះហើយទូទាំងអង្គភាពបងៗ អ្នកណាក៏ខិតខំប្តូរផ្តាច់នឹងការងារទាំងអស់"៕
ថាញភូ-សឺនម៉ាល័យ
ចែករំលែកអត្ថបទ |
|
អគ្គនិពន្ធនាយក: ត្រឿងវ៉ាំងច្វៀន អគ្គនិពន្ធនាយករងទទួលបន្ទុកភាសាខ្មែរ: ង្វៀងថាញត្វឹង
លិខិតអនុញាតលេខ៧៨៩/GP-BTTTT អាស្រ័យក្រសួងពត៌មាននិងសារគមនាគមន៍ផ្តល់ថ្ងៃទី០២-១២-២០២១។លេខ២៤ ត្រឹងវ៉ាំងហ្វាយ ទីក្រុងកឹងធើ - ទូរស័ព្ទ: (០២៩២) ៣៨៣០០៩៨
ទូរសារ: (០២៩២) ៣៨៣០៥៦១។ អ៊ីម៉ែល: toasoan@baocantho.com.vn
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម : quangcao@baocantho.com.vn
សរសេរច្បាស់ប្រភព"សារព័ត៌មានអេឡិចត្រូនិកកឹងធើ" នៅពេលផ្សាយបន្តពីwebsite នេះ។